គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់កម្ពុជា ត្រូវបានជ្រើសរើសជាដៃគូក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្សមកពីបណ្តាប្រទេសអាស៊ាន

ភ្នំពេញ – គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន។

គម្រោងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ (The Korea Chamer of Commerce and Industry) នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកអនុវត្តគម្រោង។

ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធបញ្ជាសៀគ្វីដោយ ភី អិល ស៊ី-PLC Sequence Control” ក្រោមកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចល័តអាស៊ាន-កូរ៉េ (ASEAN-ROK TVET Mobility Programme) កាលពីចុងសប្តាហ៍នេះមានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្តុះបណ្តាល ធ្វើឡើងដើម្បីផ្តល់ចំណេះដឹង និងជំនាញនៅក្នុងការសរសេរកម្មវិធី PLC Programe ដើម្បីធ្វើឱ្យប្រព័ន្ធប្រតិបត្តិការ នៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬក៏ខ្សែសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ជាពិសេសដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់សម័យឧស្សាហកម្ម៤.០ ។

ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់ នៅក្នុងនោះសិក្ខាកាមជាគ្រូគឺមានចំនួន៧នាក់ និងសិស្សចំនួន១៨នាក់ មកពី៥ប្រទេសផ្សេងគ្នា នៅក្នុងនោះ ៧នាក់មកពីប្រទេសកម្ពុជា ២នាក់មកពីប្រ៊ុយណេ ៥នាក់មកពីប្រទេសឥណ្ឌូនេស៊ី ៦នាក់មកពីភូមា និង ៥នាក់មកពីហ្វីលីពីន ។ វគ្គបណ្តុះបណ្តាលនេះ គឺមានសិក្សាទ្រឹស្តី និងអនុវត្តនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈរយៈពេល២ខែ និងចុះហាត់ការនៅក្រុមហ៊ុនចំនួន១ខែផងដែរ។

សូមបញ្ជាក់ដែរថា តាមរយៈគម្រោងនេះដែរ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈនឹងត្រូវរៀបចំវគ្គបណ្តុះបណ្តាលមួយទៀតនៅដើមឆ្នាំ២០២៤ ដែលមានរយៈពេល ៣ខែ ដូចគ្នា (រយៈពេល ២ខែសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងរយៈពេល ១ខែ ត្រូវអនុវត្តការងារជាក់ស្តែងនៅតាមរោងចក្រ សហគ្រាស)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...