គន្លឹះ៤ចំណុចសម្រាប់គ្រូកម្រិតវិទ្យាល័យអនុវត្តក្នុងការបង្រៀនសិស្ស

លោក Jean Piaget  ដែលជាអ្នកប្រាជ្ញចិត្តវិទ្យាកុមារដ៏ល្បីជនជាតិស៊្វីស បានចាត់ថ្នាក់សិស្សអាយុពី១២ឆ្នាំឡើងទៅជាសិស្ស នៃដំណាក់កាល «ប្រតិបត្តិរៀបរយ» (formal operational) ។ ក៏ប៉ុន្តែ សិស្សខ្លះនៅតែស្ថិតនៅក្នុងដំណាក់កាល «ប្រតិបត្តិជាក់ស្ដែង» (concrete operational) នៅក្នុងរយៈពេលរៀននៅកម្រិតមធ្យមសិក្សា និងរហូតពេញមួយជីវិត។

លោក Jean Piaget បានឱ្យនិយមន័យ «ប្រតិបត្តិរៀបរយ» ថា ជាសមត្ថភាពនៃប្រព័ន្ធបញ្ញា ក្នុងការពិចារណាបណ្ដុំអញ្ញតមួយចំនួនក្នុងពេលតែមួយ និងដាក់ចេញវិធានការផ្សេងៗមួយចំនួន។ ចំណុចសំខាន់បំផុតនៃដំណាក់កាល «ប្រតិបត្តិរៀបរយ» គឺការគិតដោយប្រើសម្មតិកម្ម និងអនុមានញែក (hypothetico-deductive reasoning) ពោលគឺការងាកចេញពីការគិតចំពោះតែពេលបច្ចុប្បន្ន ដោយប្រើបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ ទៅការគិតអំពីស្ថានភាពដែលអាចកើតឡើងនៅពេលខាងមុខ ដោយយកស្ថានភាព និងទិន្នន័យមកញែកជារឿងតូចៗ ដើម្បីវិភាគ និងបង្កើតជាសម្មតិកម្មឈានទៅដោះស្រាយបញ្ហា។ ម្យ៉ាងវិញទៀត សិស្សក៏អាចប្រើអនុមានរួម ដោយសង្កេត និងវិភាគស្ថានភាពផ្សេងៗ រួចបង្កើតជាគោលការណ៍ និងបញ្ញត្តិរួម។

ចិត្តវិទូរូបនោះយល់ថា ដំណាក់កាល «ប្រតិបត្តិរៀបរយ» ទាមទារនូវកម្រិតគិតដែលខ្ពស់ និងស្មុគ្រស្មាញខ្លាំងជាងដំណាក់កាល «ប្រតិបត្តិជាក់ស្ដែង» ឆ្ងាយណាស់ ហើយមានមតិថា មិនមែនក្មេងជំទង់ទាំងអស់អាចទៅដល់ដំណាក់កាល «ប្រតិបត្តិរៀបរយ» ឡើយ។ សូម្បីតែលោក Piaget ខ្លួនឯងក៏យល់ថា ក្មេងជំទង់ភាគច្រើនអាចមានសមត្ថភាពគិតដោយប្រើសម្មតិកម្ម និងអនុមានញែក នៅក្នុងវិស័យមួយចំនួនតូច ដែលគេចូលចិត្ត និងមានបទពិសោធប៉ុណ្ណោះ។

នៅក្នុងបាឋកថាទិវាជាតិអំណាន ស្ដីពី ការអភិវឌ្ឍភាសា និងទ្រឹស្ដីនៃការអភិវឌ្ឍកុមារ និពន្ធដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកយកទ្រឹស្តីមួយចំនួនរបស់លោក Jean Piaget សម្រាប់គ្រូអនុវត្តក្នុងការបង្រៀនក្មេងជំទង់ទៅជាសិស្សនៃដំណាក់កាល «ប្រតិបត្តិរៀបរយ» នៅអនុវិទ្យាល័យ និងវិទ្យាល័យ ដោយ​ក្នុងនោះ​រួមមាន ៖

១. បន្តបង្រៀនសិស្សដោយប្រើយុទ្ធសាស្ត្របង្រៀន និងសម្ភារឧបទេសដែលជាក់ស្ដែង៖ ប្រើតារាង គំនូសបំប្រួញ អត្ថបទពន្យល់ ក្រាប និងគំនូរបំប្រួញ ជាពិសេសនៅពេលដែលបង្រៀនមេរៀន និងបញ្ញត្តិថ្មី។ ក្នុងការបង្រៀនអក្សរសិល្ប៍ គ្រូត្រូវឱ្យសិស្សប្រៀបធៀបតួអង្គក្នុងរឿង ជាមួយជីវិតពិតជាក់ស្តែងរបស់សិស្ស។

២. បន្តផ្តល់ឱកាសឱ្យសិស្សសាកល្បងធ្វើសម្មតិកម្ម៖ ឱ្យសិស្សសរសេរអត្ថបទតែងសេចក្តីតាមប្រធានបទផ្សេងៗ ហើយយកអត្ថបទទាំងនេះឱ្យសិស្សក្រុមផ្សេងកែ និងរៀបចំកម្មវិធីពិភាក្សា និងប្រកួតតស៊ូមតិលើប្រធានបទស្តីពីបញ្ហាផ្សេងៗ ជាពិសេសប្រធានបទពាក់ព័ន្ធនឹងឧត្តមគតិរបស់គេ និងឱ្យពួកគេរកដំណោះស្រាយដែលសង្គម ប្រទេសជាតិ និងពិភពលោកកំពុងជួបប្រទះ។

៣. ផ្តល់ឱកាសឱ្យសិស្សដោះស្រាយបញ្ហា និងគិតតាមបែបវិទ្យាសាស្ត្រ ៖ រៀបចំការបង្រៀនដោយបែងចែកជាក្រុមតូចៗ ផ្តល់ឱកាសឱ្យសិស្សពិសោធន៍ជាក់ស្តែង លើកកម្ពស់ការពិភាក្សាជាក្រុម ការស្រាវជ្រាវ និងរៀបចំការធ្វើបទបង្ហាញដល់ថ្នាក់រៀនទាំងមូល ដោយបែងចែកតួនាទីសិស្ស។

៤. បង្រៀនបញ្ញត្តិធំៗ ដោយប្រើប្រាស់ព្រឹត្តិការណ៍ជាក់ស្ដែងមកគាំទ្រដោយប្រើប្រាស់ឯកសារ និងគំនិត ដែលសមស្របជាមួយនឹងជីវិតរបស់សិស្ស ៖ រៀបចំឱ្យមានការពិភាក្សាក្នុងថ្នាក់រៀនដោយផ្សារភ្ជាប់ប្រធានបទទៅនឹងបញ្ញត្តិ និងគំនិតធំៗ ដោយបង្រៀនសិស្សឱ្យចេះវិភាគ វែកញែកធ្វើសំយោគគំនិតស្រប គំនិតផ្ទុយ និងបកស្រាយបញ្ហាធំៗដែលពិភពលោកកំពុងប្រឈមមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..