មូលហេតុ ៦ដែលធ្វើឱ្យផលិតភាពការងារធ្លាក់ចុះ

ភាពគ្មានផលិតភាពការងារអាចធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង និងរអៀសខ្លួននៅកន្លែងធ្វើការ។ តាមការស្រាវជ្រាវបង្ហាញថា នៅពេលគ្មានផលិតភាពការងារ អ្នកធ្វើការនឹងមានអារម្មណ៍អស់កម្លាំង ហើយនឿយហត់ជាប្រចាំ ដែលមើលទៅទំនងជាមានកិច្ចការច្រើនលើសលប់ត្រូវធ្វើ ប៉ុន្តែមានពេលវេលាតិចតួច។ កត្តានេះធ្វើឱ្យជីវិតរបស់គេ មើលទៅដូចជាមានកិច្ចការបន្ទាន់ជាន់គ្នាផ្ទួនៗ ប៉ុន្តែមិនសូវឃើញលទ្ធផល។ បើតាមគេហទំព័រ Life Hack បានបង្ហាញពីមូលហេតុ ចំនួន៦ ដែលធ្វើឱ្យអ្នកទទួលអារម្មណ៍គ្មានផលិតភាពការងារ។

. ទទួលការងារលើសសមត្ថភាព ៖ អ្នកនឹងងាយមានអារម្មណ៍ធុញថប់ នៅពេលដែលកិច្ចការដែលអ្នកត្រូវធ្វើ និងទទួលខុសត្រូវកើនឡើងច្រើន ហើយមិនមានពេលវេលាខ្លះសម្រាប់សម្រាក។ ឥទ្ធិពលនៃភាពធុញថប់ បណ្ដាលឱ្យអ្នកពិបាកសម្រេចចិត្តថា តើគួរធ្វើកិច្ចការមួយណាមុន ដែលអាចធ្វើឱ្យកាលវិភាគការងារជាប់គាំង ឬត្រូវពន្យារពេលធ្វើសកម្មភាព។ ជាមួយគ្នានេះ ភាពតានតឹង នៃការទទួលការងារលើសសមត្ថភាព​ នឹងនាំឱ្យអ្នកមានអារម្មណ៍ថា ខ្លួន​ឯងទន់ខ្សោយ ព្រមទាំងបណ្ដាលឱ្យផលិតភាពការងារធ្លាក់ចុះ។

. អសមត្ថភាពគ្រប់គ្រងការំខានពីខាងក្រៅ ៖ សម័យអ៊ីនធឺណិត អ្នកធ្វើការអាចត្រូវបានរំខាននៅគ្រប់ទីកន្លែង ដែលក្នុងនោះយើងអាចរាប់ចាប់តាំងពីស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីម៉ែល និងការជូនដំណឹង (notification)។ ដូច្នេះ ប្រសិនបើអ្នកមិនយល់ពីរបៀបគ្រប់គ្រង ឬទប់ទល់ជាមួយការរំខានទាំងនោះ អ្នកនឹងងាយបែកអារម្មណ៍ ងាកទៅធ្វើរឿងផ្សេង ដែលមិនមែនជាកិច្ចការអាទិភាព។

. ចង់លទ្ធផលល្អឥតខ្ចោះ ៖ ការចង់បានភាពល្អឥតខ្ចោះ ជាចំណែកមួយដែលរារាំងផលិតភាពការងារ។ ការទាមទារ ភាពល្អឥតខ្ចោះនៅគ្រប់កិច្ចការ អាចបណ្ដាលឱ្យអ្នកពន្យារពេលច្រើន និងធ្វើឱ្យល្បឿនការងារយឺតយ៉ាវ។ ដូច្នេះ ដើម្បីឱ្យល្បឿនការងារលឿនទាន់សភាពការណ៍ អ្នកគួរកាត់បន្ថយការផ្ដោតអារម្មណ៍លើភាពល្អឥតខ្ចោះ លើកិច្ចការមួយចំនួន។

៤. មិនកំណត់កិច្ចការអាទិភាព ៖ ការកំណត់កិច្ចការអាទិភាពមិនបានត្រឹមត្រូវ គឺជាហេតុផលមួយទៀត ធ្វើឱ្យផលិតភាពការងារធ្លាក់ចុះ ។ នៅពេលដែលអ្នកយល់ថា គ្រប់កិច្ចការទាំងអស់សុទ្ធតែជាកិច្ចការសំខាន់ អ្នកអាចនឹងធ្វើកិច្ចការនេះបន្តិច កិច្ចនោះបន្តិច ហើយលទ្ធផលចុងក្រោយ មិនទទួលបានផលជាដុំកំភួននលើកិច្ចការណាមួយទាំងអស់។ ដូច្នេះ នៅពេលកិច្ចការទាំងអស់សុទ្ធតែសំខាន់ អ្នកគួរសម្រេចចិត្តផ្ដោតអារម្មណ៍ធ្វើការងារស្នូលរបស់អ្នកឱ្យបានរួចរាល់ មុននឹងធ្វើកិច្ចការផ្សេងៗ។

. កម្លាំងមិនគ្រប់គ្រាន់ ៖ ដើម្បីសម្រេចកិច្ចការមួយបានល្អ យើងត្រូវការទាំងកម្លាំង និងពេលវេលា។ ការបំពេញការងារទាំងគ្មានកម្លាំងក្នុងខ្លួន នឹងធ្វើឱ្យអ្នកមិនអាចបំពេញការងារអស់ពីសមត្ថភាព។ ដូច្នេះ ការសម្រាកគ្រប់គ្រាន់ និងថែសុខភាពឱ្យបានល្អ គឺជាប្រភពថាមពលចម្បង​ដែលនាំឱ្យអ្នកមានសមត្ថភាពផ្ដោតអារម្មណ៍បានល្អ ផលិតការងារមានគុណភាព និងគុណផលខ្ពស់។

. គ្មានកម្លាំងជំរុញពីខាងក្នុង ៖ ការដែលមិនមានកម្លាំងជំរុញពីខាងក្នុង នឹងធ្វើឱ្យអ្នកពិបាកផ្ដោតអារម្មណ៍ និងប្ដេជ្ញាចិត្តក្នុងការបំពេញការងារឱ្យចប់ចុងចប់ដើម។ ក្រៅតែពីកត្តាខាងក្នុងដូចជា ការកំណត់គោលដៅច្បាស់លាស់ និងថាមពលក្នុងខ្លួន កត្តាខាងក្រៅមួយចំនួនក៏ជះឥទ្ធិពលចំពោះកម្លាំងជំរុញរបស់អ្នកធ្វើការដែរ ដែលកត្តាទាំងនោះមានដូចជា៖

  • កង្វះការទទួលស្គាល់ ៖ ការខិតខំប្រឹងប្រែង ឬការចូលរួមចំណែកបំពេញការងារ ដែលមិនត្រូវបានកត់សម្គាល់ ឬទទួលស្គាល់ នឹងធ្វើឱ្យអ្នកធ្លាក់ចុះស្មារតីចូលរួម និងការប្រឹងប្រែង។
  • ថ្លៃពលកម្មមិនគ្រប់គ្រាន់៖ ប្រាក់ចំណូល មិនសមាមាត្រទៅនឹងការលះបង់របស់បុគ្គលិក គឺជាហេតុផលចម្បងមួយ ដែលមានឥទ្ធិពលទៅលើផលិតភាពការងារ។ ដូច្នេះ ក្នុងកាលៈទេសៈ ដែលបុគ្គលិកទទួលបានចំណូលតិច ផលិតភាពការងាររបស់គេក៏ធ្លាក់ចុះដែរ។
  • ឱកាសរីកចម្រើនមានកំណត់ ៖ កង្វះឱកាសសម្រាប់ការរីកចម្រើនក្នុងអាជីព ការអភិវឌ្ឍជំនាញ និងការលូតលាស់ផ្ទាល់ខ្លួន អាចនាំឱ្យបុគ្គលិកបាត់បង់ថាមពលជំរុញពីខាងក្នុង។ ដូច្នេះ ការបង្កើតបរិយាកាសការងារ ដែលផ្ដល់ឱកាសឱ្យបុគ្គលិកអភវិឌ្ឍសមត្ថភាព និងការលូតលាស់ ពិតជាសំខាន់សម្រាប់ការបង្កើនកម្លាំងជំរុញ ក្នុងការបំពេញការងារ៕

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ