ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នឹងប្រារព្ធនៅសប្តាហ៍ក្រោយ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»

ភ្នំពេញ – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»។

ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដាក់តាំងបង្ហាញស្នាដៃសិស្ស និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងផ្នែកពាក់ព័ន្ធនានា ជាពិសេស ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ក៏នឹងទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ក្នុងឱកាសកម្មវិធីរយៈពេល២ថ្ងៃនោះ ក៏មានការធ្វើបាឋកថាពីវាគ្មិនល្បីៗ ព្រមទាំងការសម្តែងក្បាច់គុណល្បុកត្តោ ដោយអត្តពលិកដែលទទួលជ័យលាភីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់ នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេទ (TVET)» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

សម្រាប់ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ដោយប្រធានបទនេះ ស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...