ឯកឧត្តម យក់ ប៊ុនណា ៖ មានពីររបៀប ដែល​យុវជន សិស្សនិស្សិត អាច​ចូលបម្រើការងារជា​មន្រ្តីរាជការ

ភ្នំពេញ – ការងារជាមន្រ្តីរាជការ គឺជាការងារ​ដែលយុវជន ក៏​ដូចជា​សិស្សនិស្សិត​មួយ​ចំនួន​ធំ​ប្រាថ្នា​ចង់បាន។ ពួកគេ​គិតថា ការងារជាមន្រ្តីរាជការ ធ្វើ​ឱ្យ​ពួកគេមានឱកាស​បាន​ចូលរួម​បម្រើជាតិ ជួយ​លើកមុខមាត់កិត្តិយស​ក្រុមគ្រួសារជាដើម។ យ៉ាងណាក៏ដោយ មានយុវជន ក៏​ដូចជាសិស្សនិស្សិត​មួយ​ចំនួនធំ មិន​បានដឹងទេថា តើធ្វើ​យ៉ាងដូចម្តេច ទើបអាច​ចូល​ធ្វើការងារ ឬចូលបម្រើ​ការងារជា​មន្រ្តីរាជការបាន?

ឆ្លើយតបនឹងសំណួរ​នេះ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ការងារក្នុងវិស័យសាធារណៈ ឬមន្រ្តីរាជការ ដូចជាមន្រ្តីរាជការស៊ីវិល ក៏ដូចជាកងកម្លាំង​ គឺមានរបៀបនៃការជ្រើសរើសចមនួន២របៀប។

តាមការបញ្ជាក់របស់ ឯកឧត្តម យក់ ប៊ុនណា ពីររបៀបនៃការជ្រើសរើសនោះ គឺ ស្ថាប័ន​ផ្ទាល់ប្រកាស​ជ្រើសរើស​ដោយ​មានការ​ប្រឡង ហើយ​របៀបមួយ​ទៀត គឺប្រឡង​ចូល​តាមរយៈ​សាលា ដូចជា​សាលា​ភូមិន្ទរដ្ឋបាល​ជាដើម។

សម្រាប់របៀបទី១ ដែលស្ថាប័នជ្រើសរើសផ្ទាល់ សិស្សិនិស្សិតអាចតាមដានព័ត៌មានពីការប្រកាសជ្រើសរើសនោះ​តាម​រយៈប្រព័ន្ធផ្សព្វផ្សាយនានា ក៏​ដូចជាស្ថាប័នជាដើម ដោយ​ជារៀងរាល់ឆ្នាំក្រសួងស្ថាប័នតែងតែជូនដំណឹងពីការជ្រើសរើស ដោយ​មានកំណត់លក្ខខណ្ឌតាមកម្រិត ដោយ​ក្រសួងខ្លះអាចត្រឹមកម្រិតមធ្យមសិក្សា​ទុតិយភូមិ, បរិញ្ញាបត្ររង និង​ខ្លះ​បរិញ្ញាបត្រជាដើម។ ដោយ​ឡែករបៀបទី២ គឺការប្រឡងចូលសាលាភូមិន្ទរដ្ឋបាល គឺតម្រូវយ៉ាងហោចណាស់ថ្នាក់បរិញ្ញាបត្ររង ឬក៏​ចប់ឆ្នាំទី២ នៃសាកលវិទ្យាល័យ។

ចំពោះការ​គិត​របស់​មហាជន​មួយ​ចំនួនដែលថា ការចូល​បម្រើ​ការងារជាមន្រ្តីរាជការ គឺទាល់តែមានសែស្រឡាយ ឬទាល់តែកូនអ្នកធំ ទើប​អាច​ជាប់នោះ ឯកឧត្តម យក់ ប៊ុនណា បានបដិសេធ ដោយ​ថា ការគិត​យ៉ាងដូច្នេះ គឺជា​ការ​បិទ​ឱកាស​ខ្លួនឯង ខណៈ​ដែលមិន​ទាន់សាកល្បងប្រឡងផងនោះ។ ឯកឧត្តម យក់ ប៊ុនណា អះអាងថា សម្រាប់ការប្រឡងចូលសាលាភូមិន្ទរដ្ឋបាល គឺហ៊ានធានាថា ពឹងផ្អែក​លើ​សមត្ថភាព​របស់បុគ្គល​ម្នាក់ៗ​ទាំងស្រុង។

ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល

“ខ្ញុំហ៊ានធានា១០០ភាគរយ យើងបើកចំហរគ្រប់ដំណាក់កាលទាំងអស់នៃការប្រឡង តាំងពីការរៀបចំវិញ្ញសា រហូតដល់ប្រកាសលទ្ធផល”

ដោយ​ឡែកសម្រាប់ការប្រឡងចូលតាមស្ថាប័នក្រសួងវិញ គឺបច្ចុប្បន្នការជ្រើសរើសប្រកបដោយ​តម្លាភាព ដែលមាន​ទាំងអង្គភាពប្រឆាំងអំពើពុករលួយ​ចូលរួម​គ្រប់ដំណាក់កាល ដើម្បីធានាឱ្យ​ដំណើរការ នៃការប្រឡង​ត្រឹមត្រូវ។

យ៉ាងណាក៏ដោយ ឯកឧត្តម យក់ ប៊ុនណា អំពាវនាវ​ដល់​សិស្សនិស្សិតទាំងអស់ ប្រសិន​បើក​ចង់ទៅអាជីពណា ឬចូលចិត្ត​ការងារអ្វីមួយ ត្រូវ​មើល​សមត្ថភាពខ្លួន​ឯង មើលវិញ្ញាសាដែលគេប្រឡង ហើយ​ប្រឹងប្រែងរៀនត្រៀម​ពីចម្ងាយ។

ជាមួយ​គ្នា ឯកឧត្តម យក់ ប៊ុនណា ក៏​បានផ្តល់ដំបូន្មាន​មួយ​ចំនួន​ដល់សិស្សនិស្សិតដែលមានបំណងចង់ប្រឡងចូលស្ថាប័នរដ្ឋ ក៏ដូចជា​សាលាភូមិន្ទរដ្ឋបាល គួរ​តែមាន​ចំណេះដឹងចំនួន ៤ ទី១ គឺចំណេះដឹងភាសាបរទេស ដោយថា បច្ចុប្បន្នអ្នកចេះភាសាបរទេស គឺមានលទ្ធភាពអាចពង្រីកចំណេះដឹងបានទូលាយ, ទី២ គឺជំនាញបច្ចេកវិទ្យាឌីជីថល ព្រោះបច្ចុប្បន្នគឺជាសម័យឌីជីថល, ទី៣ គឺជំនាញឯកទេសរបស់ខ្លួនឯង ហើយ​ទី៤ ដែលគេត្រូវការបំផុត គឺជំនាញទន់ ជំនាញដែលមានសមត្ថភាពក្នុងការ​ទំនាក់ទំនង និង​សីលធម៌៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....