ទំនុកចិត្ត ជំរុញ នរៈ វត្តី កាន់តួនាទីជំនួស ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រយៈពេលមួយថ្ងៃ

កញ្ញា នរៈ វត្តី ដែលជា​និស្សិត នៃសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច បានទៅកាន់តួនាទីជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រយៈពេលមួយ​ថ្ងៃ កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។ ក្នុងតួនាទីជាឯកអគ្គរដ្ឋទូត កញ្ញា វត្តី ទទួលបានបទពិសោធន៍ ក៏​ដូចជាការណែនាំពីភាពជាអ្នកដឹកនាំ និងស្វែងយល់ពីភារកិច្ចការទូតជាច្រើន​ពី ឯកឧត្តម Stefan Messerer នៃស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជាដោយផ្ទាល់។

កញ្ញា នរៈ វត្តី ដែល​បច្ចុប្បន្ន​កំពុងរៀនផ្នែកនីតិសាស្រ្ត ឆ្នាំទី៣ និយាយថា កត្តាដែលជំរុញឱ្យរូបនាងចូលរួមក្នុងកម្មវិធីនេះ ក៏​ព្រោះតែនាងចូលចិត្តលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ​ និងចឹងដឹងពីរបៀបដែលច្បាប់ដើរតួនាទីក្នុងការរៀបចំទំនាក់ទំនងរវាងប្រទេស​ និងប្រទេស រួមមានទាំងការរក្សាសន្តិភាព ការធានាបាននូវការតុល្យភាព នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយបណ្ដាប្រទេសដែលជាដៃគូរ និងដំណើរការទៅលើវិស័យពាណិជ្ជកម្មជាដើម។

កញ្ញា នរៈ វត្តី ជានិស្សិតឆ្នាំទី៣ ផ្នែកនីតិសាស្រ្ត សិក្សាជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

សម្រាប់​ការទទួលបានឱកាសកាន់តួនាទីជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ជំនួសរយៈពេលមួយថ្ងៃនេះ ពិតជាបានអនុញ្ញាតឱ្យ កញ្ញា វត្តី បានស្វែងយល់ជាក់ស្តែងពីការអនុវត្តនូវផែនការសកម្មភាព សិល្បៈ នៃការធ្វើទំនាក់ទំនងផ្លូវការ និងការចរចារនៅក្នុងបរិបទការទូត។ ជាមួយគ្នានេះ កញ្ញាក៏មានបំណងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ជាពិសេស ជំនាញដឹកនាំ ក្នុងនាមជាក្មេងស្រីដែលមានសក្តានុពល និងមានឥទ្ធិពលអាចប្រើប្រាស់ជាសំឡេងមួយទៅកាន់ក្មេងស្រីជាច្រើននៅក្នុងសង្គម។

តើធ្វើយ៉ាងដូចម្តេចដើម្បីចូលរួមកម្មវិធីក្លាយជាឯកអគ្គរដ្ឋទូត?

កញ្ញា នរៈ វត្តី បាន​ចែករំលែកបទពិសោធន៍ថា ដើម្បីចូលរួមក្នុងកម្មវិធីនេះ កញ្ញាបានឆ្លងកាត់ដំណើរការជ្រើសរើស ដែលជាដំបូងត្រូវដឹងថា យើងចង់ដើរតួរនាទីជានរណានៅក្នុងសង្គម? ដើម្បីអ្វី? តើតួនាទីនោះត្រូវធ្វើអ្វីខ្លះ?​ ពោលគឺត្រូវស្វែងយល់ពីខ្លួនឯងជាមុនសិន។​ បន្ទាប់មក ត្រូវឆ្លងកាត់ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយការសរសេរអត្ថបទបង្ហាញពីចំណង់ចំណូលចិត្ត​ ការតាំងចិត្ត ក៏ដូចជាសំនួរមួយចំនួនទៀតពាក់ព័ន្ធជាមួយយេនឌ័រ ស្រី្តជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជននៅក្នុងកិច្ចការងារសង្គមជាដើម។ បន្ទាប់មកទៀត ការឆ្លងកាត់ការសម្ភាសន៍ជាមួយអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ដែលតម្រូវឱ្យមានការរៀបចំខ្លួន ការត្រៀមខ្លួនជាមុនឱ្យមានប្រសិទ្ធិភាព។ កញ្ញា នរៈ វត្តី បញ្ជាក់ថា ដំណើរការនេះហើយ បានជួយឱ្យរូបនាងបង្ហាញសមត្ថភាព ទស្សនៈចំពោះតួនាទីមួយនេះ ក៏ដូចជាចូលរួមឆ្លុះបញ្ចាំងអំពីបញ្ហាសង្គម។

កញ្ញា នរៈ វត្តី បន្ថែមថា ការទទួលបានឱកាសនេះ ជាកិត្តិយសដ៏ធំមួយសម្រាប់ខ្លួន និងមានអារម្មណ៍រំភើប ប៉ុន្តែជាមួយគ្នានេះក៏មានការយល់ដឹងអំពីការទទួលខុសត្រូវខ្ពស់ផងដែរ។ កញ្ញា វត្តី បន្តថា​ តួនាទីនេះ មិនត្រឹមតែជាបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យកិត្តិយស កេរ្តិ៍ឈ្មោះ និងសមត្ថភាពនៃក្មេងស្រី ក៏ដូចជាស្រ្តីគ្រប់រូបនៅក្នុងសង្គមកម្ពុជា។ បទពិសោធន៍នេះ ពិតជាធ្វើឱ្យកញ្ញាមានទំនុកចិត្តលើខ្លួនឯងមួយកម្រិតទៀត និងជំរុញឱ្យបន្តអភិវឌ្ឍខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសធំៗនៅពេលអនាគត។

ខ្ញុំមានអារម្មណ៍ថាវាជាជំហានសំខាន់មួយក្នុងការបង្កើតអនាគតរបស់ខ្ញុំ

ក្នុងរយៈពេលមួយថ្ងៃជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ កញ្ញា នរៈ វត្តី បានចាប់ផ្តើមដោយការចូលរួម ការណែនាំខ្លីៗ និងទស្សនាការិយាល័យស្ថានទូត ដើម្បីយល់អំពីបរិយាកាសការងារ និងរចនាសម្ព័ន្ធ។ បន្ទាប់មក ជួបជាមួយឯកអគ្គរដ្ឋទូត ដើម្បីពិភាក្សាអំពីបេសកកម្ម ទស្សនវិស័យ និងអាទិភាពការងាររបស់ស្ថានទូត។ ការបន្តទៅចូលរួមកិច្ចប្រជុំជាមួយគម្រោង EU-German GATE Project ដើម្បីសិក្សាពីការវិនិយោគ អភិវឌ្ឍសេដ្ឋកិច្ច និងតួនាទីស្ត្រីក្នុងវិស័យឯកជន។ បន្ទាប់មក បានទស្សនា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីយល់ដឹងអំពីមូលហេតុនៃការបង្កើតតុលាការ ក៏ដូចជាដំណើរការ នៃការកាត់ក្តីចំពោះអតីតមេដឹកនាំខ្មែរក្រហម និងបេតិកភណ្ឌតុលាការជាដើម។

នៅពេលថ្ងៃត្រង់ កញ្ញា នរៈ វត្តី បានចូលរួមអាហារជាមួយអង្គការផ្តោតលើសមភាពយេនឌ័រ និងការដឹកនាំរបស់ស្ត្រី ដែលបានអនុញ្ញាតឱ្យកញ្ញាស្តាប់បទពិសោធន៍ និងទស្សនៈពីភាគីពាក់ព័ន្ធ។ នៅពេលរសៀល កញ្ញា នរៈ វត្តី បានជួបជាមួយមន្ត្រី CDC ដើម្បីពិភាក្សាអំពីសហប្រតិបត្តិការរវាងស្ថានទូតអាល្លឺម៉ង់ និងកម្ពុជា ក៏ដូចជាតួនាទីយុវជនក្នុងសេវាសាធារណៈ និងការទូត។

ចុងក្រោយ កញ្ញា នរៈ វត្តី បានធ្វើការបញ្ចប់ និងបង្ហាញការឆ្លុះបញ្ចាំងអំពីអ្វីដែលខ្លួនបានសិក្សាតាមរយៈការដើរតួរនាទីជំនួសជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ រួមទាំងការផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន។ បទពិសោធន៍នេះ បានផ្តល់ឱ្យកញ្ញាយល់ដឹងជាក់ស្តែងអំពីសិល្បៈ នៃការងារការទូត ការដឹកនាំ ការធ្វើទំនាក់ទំនង និងសារៈសំខាន់នៃការចូលរួមរបស់ក្មេងស្រីក្នុងសង្គម។

កញ្ញា នរៈ វត្តី លើកទឹកចិត្តទៅកាន់ក្មេងស្រីគ្រប់រូបឱ្យមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន មានភាពក្លាហាននៅក្នុងការសាកល្បងនូវអ្វីថ្មីៗ ស្វែងរក និងព្យាយាមចាប់យកឱកាស ព្រោះវត្តីជឿជាក់ថា ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងជាប្រចាំ គឺជាគន្លឹះសំខាន់ក្នុងការសម្រេចគោលដៅ។​ ដូច្នេះ សូមកុំអនុញ្ញាតឱ្យភាពភ័យខ្លាចកំណត់ដែនកំណត់នូវសក្ដានុពលរបស់អ្នក។ ការចូលរួមជាមតិយោបល់ និងការចូលរួមចំណែករបស់ក្មេងស្រីនិងស្រ្តី ពិតជាមានឥទ្ធិពលចំពោះសង្គមកម្ពុជា។ វត្តី ក៏សង្ឃឹមថាក្មេងស្រីទាំងអស់នឹងចាត់ទុកនាងជា “ប្រភពនៃការលើកទឹកចិត្ត”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...