សិស្សថ្នាក់ទី៧ ផាត់ សិរីវឌ្ឍនៈ បង្កើតរ៉ូបូត​ប្រយុទ្ធ ចូលរួមប្រកួត ឈ្នះ​រហូត​ដល់វគ្គ៨ក្រុមចុងក្រោយ

ក្រុមគោព្រៃកំណាច ជាឈ្មោះរ៉ុបូត របស់ក្រុមសិស្សនៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធដែលបានបង្កើតឡើងដោយសមាជិកប្រាំពីរនាក់ និងធ្លាប់បានចូលរួមប្រកួតជាមួយក្រុមជាង៦០ និងបានឆ្លងកាត់ដល់ត្រឹម៨ក្រុមចុងក្រោយផងដែរ។

កុមារា ផាត់ សិរីវឌ្ឍនៈ តំណាងក្រុមគោព្រៃកំណាច បានប្រាប់ឱ្យដឹងថា រ៉ូបូតវាយបក ឬរ៉ូបូតប្រយុទ្ធនេះ បានបង្កើតឡើងដើម្បីទៅប្រកួតជាមួយនឹងរ៉ូបូតដទៃទៀត និងជាចំណេះដឹងសម្រាប់សមាជិកក្រុមដែលអាចរៀនសូត្រពីការបង្កើតថ្មី ផលវិបាក ដំណោះស្រាយ និងការងារជាក្រុមផងដែរ។ វឌ្ឍនៈ បានបន្តថា រ៉ូបូតនេះបានចំណាយពេលមួយខែដើម្បីផលិតឡើង ទាំងការរចនារូបរាង (Design) ការតំឡើង និងការសិក្សាអំពីគ្រឿងក្នុងរ​បស់វាផងដែរ។

សិស្សថ្នាក់ទី៧ រូបនេះបន្ថែមថា ការផលិតរ៉ូបូតនេះឡើងក៏បានធ្វើឱ្យខ្លួន និងសមាជិកក្រុមផ្សេងទៀតបានស្វែងយល់ជាច្រើនអំពីដំណាក់កាលផលិតដោយចាប់តាំងពីការសម្រេចចិត្តបែបណាដើម្បីបំពាក់ឌីណាម៉ូដែលមានកម្លាំងខ្លាំងឱ្យសមនឹងរូបរាង និងការជ្រើសរើសប្រភេទថ្មសម្រាប់បំពាក់ក្នុងគ្រឿងរ៉ូបូត ការគិតអំពីរូបរាងឱ្យសមល្មម និងគ្រប់គីឡូដែលកម្មវិធីប្រកួតបានកំណត់ ការគិតអំពីការជ្រើសរើសសម្ភារៈមួយចំនួនដើម្បីឱ្យរ៉ូបូតមានរូបរាងសមល្មម និងរឹងមាំដែលអាចប្រយុទ្ធជាមួយនឹងរ៉ូបូតដទៃទៀតបាន។

ជាមួយគ្នានេះ ដើម្បីអាចភ្ជាប់ការបញ្ជាពីដៃបញ្ជាទៅកាន់តួរ៉ូបូតបាន កុមារាដ៏ឆ្នើមរូបនេះ បានសិក្សា និងយក Remote ពីដៃបញ្ជាយន្តហោះបញ្ជា និងដុំ Signal ម្យ៉ាងដើម្បីភ្ជាប់ក្នុងតួរ៉ូបូត និងដៃបញ្ជា ព្រោះសមាជិកក្រុមទាំងអស់មិនទាន់បានរៀនដល់ផ្នែកសរសេរកូដសម្រាប់ប្រើប្រាស់នៅឡើយ។

កុមារា ផាត់ សិរីវឌ្ឍនៈ តំណាងក្រុមគោព្រៃកំណាច បានបញ្ជាក់ពីគោលបំណងទៅថ្ងៃអនាគតថា ខ្លួនមានបំណងនឹងបង្កើតរ៉ូបូតធំជាងនេះ និងមានស្តង់ដាជាងនេះ ដើម្បីអាចទៅចូលរួមប្រកួតជាមួយនឹងក្រុមផ្សេងៗ និងប្រកួតនៅក្នុងឆាកអន្តរជាតិផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។