លោក​ សែម ដាណុច ចែករំលែកគន្លឹះក្នុង​ការ​ដាក់ពាក្យអាហារូបករណ៍ KOICA ទៅសិក្សានៅសាធារណរដ្ឋកូរ៉េ

លោក សែម ដាណុច បច្ចុប្បន្ន​ជានិស្សិតកម្ពុជាកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាក់ទងនឹងអាកាសធាតុ ដែលហៅថា កិច្ចសហប្រតិបត្តិការអាកាសធាតុអន្តរជាតិ នៅសាកលវិទ្យាល័យជាតិ អ៉ីនឆន់ ពីកម្មវិធីអាហារូបករណ៍ KOICA ឆ្នាំសិក្សា២០២៥, លោកថា ការស្វែងយល់ និងដឹងពីដំណាក់កាល នៃការដាក់ពាក្យអាហារូបករណ៍នីមួយៗ ជាគន្លឹះសំខាន់ដែលអាចឱ្យបេក្ខជនត្រៀមខ្លួនបានត្រឹមត្រូវ និងមានអាទិភាពខ្ពស់ក្នុងដាក់ពាក្យអាហារូបករណ៍នីមួយៗ។

បើតាមលោក សែម ដាណុច អាហារូបករណ៍ KOICA (ទីភ្នាក់ងារកិច្ចសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ) ជាអាហា​រូបករណ៍​​ផ្ដល់តាមក្រសួងស្ថាប័ន សម្រាប់សិស្ស-និស្សិត ជាពិសេសសម្រាប់មន្ត្រីរាជការកម្ពុជាត្រូវបានលើកទឹកចិត្ត។ ដាណុច បន្តថា លក្ខខណ្ឌចាំបាច់ដែលអាហារូបករណ៍ត្រូវការរួមមាន ព្រឹត្តិបត្តិពិន្ទុភាសាអង់គ្លេស IELTS (ជាជម្រើស) ប៉ុន្តែការសិក្សាជាភាសាអង់គ្លេស ដូចនេះភាសាអង់គ្លេសពិតមានតម្រូវការចាំបាច់សម្រាប់បេក្ខជនទៅសិក្សា។ ជាមួយគ្នានេះត្រូវធ្វើតេស្តភាសាអង់គ្លេសតាមរយៈអនឡាញ (Online Test) និងមានការប្រឡងលើវិញ្ញាសារប្រឡងផ្នែកសរសេរ (Writing) និងនិយាយផ្ទាល់មាត់(Speaking)ផងដែរ។

លោក ដាណុច បានរំលេចថា អាហារូបករណ៍ KOICA ជាអាហារូបករណ៍ដែលមានច្រើនដំណាក់កាលក្នុងការប្រឡង (រយៈពេលដាក់ពាក្យតាំងពីខែមករាឆ្នាំ២០២៤ នឹងរងចាំលទ្ធផលនៅខែកក្កដាឆ្នាំ២០២៤)។ សម្រាប់ដំណាក់កាលដំបូង ត្រូវដាក់ស្នើឯកសារដូចជា Research Plan ដែលទាក់ទងនឹងគម្រោងសិក្សាក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងការឆ្លើយសំណួរដែល KOICA ដាក់ឱ្យ។ នៅដំណាក់កាលទី២ បេក្ខជនត្រូវទៅសម្ភាសន៍នៅការិយាល័យ KOICA ប្រចាំនៅកម្ពុជា ហើយការសម្ភាសន៍នេះនឹងទាក់ទងនឹងប្រវត្តិរបស់បេក្ខជន ប្រវត្តិការងារ (តើប្រវត្តិការងារអាចនឹងទាក់ទងនឹងការរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះដែរឬទេ? )។ ក្រោយសម្ភាសន៍ចប់បេក្ខជនត្រូវរង់ចាំដំណឹងពីខាង KOICA វិញថា ត្រូវបានជ្រើសរើសដើម្បីត្រៀមខ្លួនទៅវគ្គសម្ភាសន៍ជាមួយសាលា ឬមិនបានជ្រើសរើស។ នៅក្នុងវគ្គនេះ ខាងសាលានឹងឱ្យបេក្ខជនធ្វើតេស្ត Writing និង Speaking ដែលគេផ្ដល់ឱ្យស្រាប់ (នេះសម្រាប់តែសាលាដែល លោក ដាណុច បានដាក់ពាក្យស្នើទៅសម្រាប់សាលាផ្សេង អាចមានលក្ខខណ្ឌផ្សេងគ្នា)។

នៅដំណាក់កាលចុងក្រោយ បេក្ខជនត្រូវសម្ភាសន៍ជាមួយភាគីសាលាដែលនិយាយអំពី Research Paper របស់បេក្ខជន ទាក់ទងនឹងការតាំងចិត្តរបស់បេក្ខជនលើការសិក្សា និងស្វែងរកដំណោះស្រាយបែបណាខ្លះដើម្បីដោះស្រាយ ឬយកទៅស្រាវជ្រាវ និងសម្រាប់ពិភាក្សានៅក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។ លើសពីនេះ ភាគីអាហារូបករណ៍ក៏នឹងសួរបន្ថែមដែលទាក់ទងទៅនឹងការប្តេជ្ញាចិត្តរបស់បេក្ខជនប្រសិនជាជួបនៅកំឡុងពេលរៀន ថា តើបេក្ខជនគួរដោះស្រាយ ឬស្វែងរកដំណោះស្រាយបែបណា ហើយមានគោលដៅបែបណាក្រោយបញ្ចប់ការថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ និងមានការរំពឹងទុកបែបណាខ្លះពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។ ចំណែកលទ្ធអាហារូបករណ៍ បេក្ខជននឹងទទួលបានក្រោយពីពីរសប្ដាហ៍នៃការសម្ភាសន៍ និងធ្វើតេស្តជាមួយសាលារួចរាល់។

បើតាមលោក សែម ដាណុច សំនួរដែលភាគីអាហារូបករណ៍តែងតែលើកឡើងសួរបេក្ខជនអាហារូបករណ៍ គឺ សួរថា តើបេក្ខជនចាប់អារម្មណ៍លើអ្វីក្នុងការសិក្សាថ្នាក់អាហារូបករណ៍នេះ? ហេតុអ្វីបានជាជ្រើសរើសរៀនជំនាញនេះ? ក្រោយពេលរៀនចប់ តើបេក្ខជននឹងមានគម្រោង ​ឬគោលដៅបែបណាខ្លះក្នុងការប្រើប្រាស់ជំនាញនេះដើម្បីពង្រឹងស្ថាប័នការងារដែលកំពុងបម្រើការ ឬសម្រាប់ប្រទេសរបស់បេក្ខជន? ជាមួយគ្នានេះ ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គឺតម្រូវឱ្យនិស្សិតមានបទពិសោធន៍ ឬកំណត់ប្រធានបទណាមួយសម្រាប់ស្រាវជ្រាវ ហើយជាគ្រឹះមួយសំខាន់ដែលអាចឱ្យភាគីអាហារូបករណ៍ជ្រើសរើសយកបេក្ខជន។

“នៅក្នុង Research plan ខ្ញុំបានសំយោគផ្គួបគ្នារវាង Research Plan ដែលធ្លាប់បានសរសេរដើម្បីត្រៀមអាហារូបករណ៍ផ្សេងៗ ជាមួយនឹងសារណាបទបញ្ចប់ថ្នាក់បរិញ្ញាបត្រចូលគ្នា ដែលអាចជាមូលដ្ឋានគ្រឹះនៃការដាក់ពាក្យឱ្យកាន់តែរឹងមាំ”

ត្រឡប់មក​និយាយពីភាពជោគជ័យ​របស់ លោក សែម ដាណុច ដែលជាប់អាហារូបករណ៍ KOICA បានទៅសិក្សានៅសាធារណរដ្ឋកូរ៉េវិញ លោកថា ក្រោយទទួលបានលទ្ធផលជាប់ជាបេក្ខជនជ័យលាភីអាហារូបករណ៍ គឺបានធ្វើឱ្យអ្នកផ្ទះ ជាពិសេសលោកឪពុកលោកមានមោទនភាពជាខ្លាំង ត្បិតលោកទើបតែប្រឡងជាប់ជាមន្ត្រីក្នុងក្រសួងបរិស្ថានកាលពីឆ្នាំមុន ហើយក៏ទទួលបានដំណឹងថា អាចទៅបន្តការសិក្សានៅក្រៅប្រទេសថែមទៀត។ លើសពីនេះ ដាណុច ក៏ទទួលបានការលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងារចំពោះឱកាសសិក្សារបស់ខ្លួន ជាពិសេសការលើកទឹកចិត្តពីឯកឧត្ដមអគ្គនាយកដ្ឋានគោនយោបាយ និងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន។ ការសាទរចំពោះ ដាណុច ព្រោះនេះជាឱកាស និងជាទិសដៅដែលត្រូវនឹងយុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន ដោយឈរលើអាទិភាពចម្បង៣គឺ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន និងជាអ្វីដែលក្រសួងបរិស្ថានកំពុងគិតគូរយ៉ាងខ្លាំងសម្រាប់កម្ពុជានាពេលអនាគត។

គួរជម្រាបថា បច្ចុប្បន្ននេះ ដាណុច កំពុងស្នាក់នៅ និងសិក្សានៅប្រទេសកូរ៉េខាងត្បូង ដោយការសិក្សាមានភាពមមាញឹក បរិយាកាស នៃការសិក្សា និងការរស់នៅមានភាពខុសប្លែក ដាណុច បានរៀនសូត្របានច្រើនពីជុំវិញខ្លួន។ ជាក់ស្ដែង ដាណុច បានបែងចែកពេលវេលាសម្រាប់ម៉ោងសិក្សានៅក្នុងថ្នាក់ ម៉ោងស្វ័យសិក្សា និងម៉ោងសម្រាប់ខ្លួនឯងក្នុងការលំហែរក្រោយពីរៀនជាច្រើនម៉ោងផងដែរ។ និស្សិតរូបនេះ បានបន្ថែមថា ត្បិតត្រូវបែងចែងពេលវេលាច្រើន ហើយមានអារម្មណ៍ថាហត់ នឹងធ្វើឱ្យលោកនឹកដល់កម្ពុជា ដាណុច តែងតែចម្អិនម្ហូបញាំដោយខ្លួនឯង ដែលធ្វើឱ្យលោកអាចបាត់នឹកផ្ទះមួយកម្រិត និងអាចចំណាយពេលវេលាជាមួយខ្លួនឯងផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *