ឪពុកម្ដាយ មានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍជំនាញគ្រប់គ្រងអារម្មណ៍របស់កុមារ

ឪពុកម្ដាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍជំនាញគ្រប់គ្រងអារម្មណ៍របស់កុមារ។ ដំណើរការនេះត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា Parent Socialization of Emotion (PSE) ដែលនេះ គឺជាភាពចាំបាច់ ដើម្បីពង្រឹងសមត្ថភាពកុមារឱ្យយល់ ចេះកំណត់ និងគ្រប់គ្រងអារម្មណ៍បានល្អ។

PSE គឺជាដំណើរការ ដែលឪពុកម្ដាយ ប្រាស្រ័យទាក់ទងជាមួយកូន ដោយបង្ហាញអំពីគុណតម្លៃនៃផ្លូវចិត្ត និងអាកប្បកិរិយា តាមរយៈការបង្រៀនកុមារឱ្យយល់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងបង្ហាញភាពជាគម្រូ តាមការឆ្លើយតប ដែលសមស្រប នៅពេលប្រឈមមុខនឹងបញ្ហាអ្វីមួយ។ ការណែនាំនេះ អាចកើតឡើង ដោយប្រយោល តាមរយៈការបង្កើតបរិយាកាសវិជ្ជមានក្នុងគ្រួសារ និងមានឥទ្ធិពលដោយផ្ទាល់ តាមរយៈការអនុវត្តជាក់ស្ដែងរបស់ឪពុកម្ដាយ។

បើតាម Psychology Today បានបង្ហាញពី វិធីសាស្ត្រ ដែលអាណាព្យាបាល អាចឆ្លើយតបទៅនឹងកូនតូចរបស់ខ្លួនបានល្អបំផុត ដើម្បីបង្ហាញពីការគាំទ្រ និងជំរុញការអភិវឌ្ឍផ្លូវចិត្តកុមារ។ សកម្មភាពទាំងនោះ រួមមានដូចជា ជួយកូនរបស់អ្នកដោះស្រាយបញ្ហា នៅពេលពួកគេមានបញ្ហា, បង្រៀនពួកគេឱ្យទទួលស្គាល់ និងកំណត់ពីប្រភេទអារម្មណ៍ខ្លួនឯង, លើកទឹកចិត្តឱ្យពួកគេបញ្ចេញមតិ ហើយឪពុកម្ដាយត្រូវធ្វើជាអ្នកស្ដាប់ដ៏ល្អ, បណ្ដុះផ្នត់គំនិតឱ្យពួកគេយល់ថា ការដោះស្រាយបញ្ហា ប្រៀបដូចជាការលេងហ្គេមដែរ នៅពេលដែលពួកគេដោះស្រាយបញ្ហាជោគជ័យ ពួកគេនឹងកាន់តែសប្បាយចិត្ត, បង្កើតច្បាប់ទម្លាប់ និងដែនកំណត់ ប្រសិនបើកុមារ មានអាកប្បកិរិយាឆ្គាំឆ្គង និងចាកឆ្ងាយពីដែនកំណត់ ត្រូវដាក់ពិន័យ និងបើកសិទ្ធិឱ្យកុមារ បង្ហាញអារម្មណ៍អវិជ្ជមានរបស់គេ។

ការប្រើវិធីសាស្ត្រ និងគម្រូចិញ្ចឹមអប់រំ ប្លែកទាំងនេះ អាចជួយកុមារអភិវឌ្ឍសមត្ថភាពស្វែងយល់ពីអារម្មណ៍បានឆាប់រហ័ស ហើយជួយឱ្យកុមារ អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ និងមានវិន័យខ្ពស់។

អាណាព្យាបាល ដែលបង្ហាញពីអារម្មណ៍វិជ្ជមានកម្រិតខ្ពស់ នឹងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងគ្រួសារ ហើយការអនុវត្តវិធីសាស្ត្រប្លែកៗ ដូចដែលបានបង្ហាញខាងលើ នឹងជួយឱ្យកុមារ មានសមត្ថភាពបត់បែន និងសម្របខ្លួនទៅនឹងស្ថានការណ៍ផ្សេងៗបានល្អ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...