ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ជំនាញដែលត្រូវផ្តល់ជូន​រួមមាន ៖ ការតម្លើង​បណ្តាញ​អគ្គិសនី​ក្នុងអគារ ចំនួន៩០នាក់, ការថែទាំ និង​ជួសជុលរថយន្ត ចំនួន ៩០នាក់, សេវាកម្មកុំព្យូទ័រ ចំនួន៩០នាក់, ការងារការ៉ូ ចំនួន ៩០នាក់, ការតម្លើងបណ្តាញ​បំពង់ទឹក ចំនួន៩០នាក់, ការថែទាំ និង​ជួសជុលម៉ាស៊ីន​ត្រជាក់រថយន្ត ចំនួន៩០នាក់, ការរចនាក្រាហ្វិក​ដោយកុំព្យូទ័រ ចំនួន ៩០នាក់, សេវាកម្មរដ្ឋបាល ចំនួន៩០នាក់, សេវាកម្ម​បរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ចំនួន៩០នាក់, ធុរកិច្ចភេសជ្ជៈ ចំនួន៩០នាក់ និង​ជំនាញជួសជុលទោចក្រយានយន្តចំនួន៩០នាក់។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ យុវជន​មានអាយុចាប់ពី១៥ឆ្នាំឡើង, យុវជនមានបណ្ណសមមធ៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាយរងហានិភ័យ, យុវជន​មក​ពី​គ្រួសារដែលសមាជិក​មាន​បណ្ណ​សម្គាល់ជនមានពិការភាព, យុវជន​មក​ពី​គ្រួសារដែលសមាជិក​មានបណ្ណ​មូលនិធិសមធម៌​សុខាភិបាល, យុវជន​ដែល​ឧទ្ទេសនាម​ដោយ​រដ្ឋបាល​ខេត្ត ស្រុក ក្រុង ឃុំសង្កាត់។

អត្ថប្រយោជន៍ ៖ ការសិក្សា​ដោយឥតបង់ថ្លៃ, ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ម៉ឺនរៀល​ក្នុង១ខែ ដោយ​សិក្សា​ពេញម៉ោង សម្រាប់​យុវជន​មាន​បណ្ណ​សមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារងាររងហានិភ័យ, មានផ្តល់ការ​ប្រឹក្សា​យោបល់​ពីការជ្រើសរើស​ជំនាញ និងព័ត៌មានទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុនឯកជន, ទទួល​បានសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ និងឱកាស​បន្តការសិក្សា, ទទួលបានជំនាញ​មួយ​ពិតប្រាកដ​ដែល​ទីផ្សារ​ការងារ​កំពុងត្រូវការ, ទទួល​បាន​ឱកាស​ការងារ​ធ្វើសមរម្យ និង​ចំណូលទៀងទាត់។

ឯកសារក្នុងការដាក់ពាក្យ​ចូលរៀន ៖ សៀវភៅគ្រួសារ (កូពី), សំបុត្រ​កំណើត (កូពី), អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (កូពី), រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៤x៦) ៤សន្លឹក, រូបថតថ្មីផ្ទៃពណ៌ខៀវ (ទំហំ៣x៤) ចំនួន២សន្លឹក, បណ្ណសមធម៌ ឬបណ្ណ​សម្គាល់គ្រួសារងាយរងហានិភ័យ ឬបណ្ណសម្គាល់ជនមានពិការភាព ឬបណ្ណមូលនិធិ​សមធម៌សុខាភិបាល ឬលិខិតឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំសង្កាត់។

កាលបរិច្ឆេទ​ចុះឈ្មោះចូលរៀន ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់វិទ្យាស្ថាន ដែលមានទីតាំងស្ថិតនៅ​ភូមិគាប​ សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ (ផ្លូវចូលវត្តភ្នំជញ្ជាំង) ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 095 934 447៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *