កីឡាការិនី ស៊ន សៀវម៉ី ៖ មេដាយមាសនេះខ្ញុំជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសទាំងជាង១៦លាននាក់

ភ្នំពេញ – “នាងខ្ញុំពិតជារំភើបរីករាយជាខ្លាំង ដែលប្រកួតឈ្នះម្ចាស់ផ្ទះហ្វីលីពីន ហើយដណ្តើមបានមេដាយមាសយកទៅជូនជាតិនាពេលនេះ។ មេដាយមាសនេះខ្ញុំជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាង១៦លាននាក់។” នេះជាការលើកឡើងរបស់ កីឡាការិនី ស៊ន សៀវម៉ី អត្តពលិកកម្ពុជា ក្រោយ​ទទួលបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ក្នុងប្រភេទទម្ងន់ ៧៣គីឡូក្រាម នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

កីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី បានខិតខំហ្វឹកហាត់ និងប្ដេជ្ញាចិត្តដណ្ដើមមេដាយមាសជូនជាតិ នៅក្នុងព្រឹត្តិការណ៍ Sea Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនេះក៏ជាមេដាយមាសជូនជាតិជាលើកចុងក្រោយផងដែរ នៅក្នុងអាជីពកីឡារបស់ខ្លួន។

កីឡាការិនី ស៊ន សៀវម៉ី និយាយថា រូបខ្លួនផ្ទាល់មានភាពសប្បាយចិត្តខ្លាំងដែលអាចដណ្ដើមមេដាយមាសជូនប្រទេសជាតិបាន។ សៀវម៉ី បន្តថា ទោះបីខកខានការប្រកួតរយៈពេល៤ឆ្នាំ តែការត្រឡប់មកប្រកួតជាថ្មីក្នុងឆ្នាំ២០២៣នេះ ខ្លួនដឹងពីចំនុចខ្សោយរបស់ខ្លួនឯងយ៉ាងច្បាស់ និងខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ ដើម្បីធ្វើយ៉ាងណាឱ្យបច្ចេកទេស និងកម្លាំងរបស់ខ្លួនអាចវាយលុក ដើម្បីយកឈ្នះគូរប្រកួតប្រជែង។

កីឡាការិនី ស៊ន សៀវម៉ី

“ខ្ញុំធ្លាប់មានបញ្ហាជង្គង់ ហើយក៏បារម្ភអំពីគូរប្រកួតដែរ ប៉ុន្តែមានលោកគ្រូណែនាំបានល្អ ប្រាប់ពីតិចនិក ធ្វើឱ្យខ្ញុំអាចយកឈ្នះលើគូរប្រកួតប្រជែងបាន”

កីឡាការិនី ស៊ន សៀវម៉ី បញ្ជាក់បន្ថែមថា កម្លាំងចិត្តជម្រុញឱ្យរូបនាងមានចិត្តចង់ឈ្នះមោះមុតបែបនេះ ដោយសារកូនស្រីរបស់អ្នកនាងផ្ទាល់ ។ លើសពីនេះ នាងចង់ទុកអនុស្សាវរីយ៍ ការចងចាំល្អៗ កេរ្តិ៍ឈ្មោះ ដល់កូនស្រីជាទីស្រលាញ់នៅពេលធំឡើង។

ស៊ន សៀវម៉ី ក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះឡើង ដែលអាចផ្ដល់ឱកាសដល់រូបនាងបានបង្ហាញខ្លួន និងដណ្ដើមមេដាយមាសជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ។

គួរជម្រាបថា កីឡាការិនី ស៊ន សៀវម៉ី គឺជាកីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសាតៃក្វាន់ដូ ដែលទទួលបានមេដាយជាច្រើន ក្នុងនោះ រូបនាងធ្លាប់ទទួលបានមេដាយសំរឹទ្ធ ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស នៅឆ្នាំ២០១៣ ក្នុងការប្រកួតនៅប្រទេសភូមា, មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០១៤ នៅទីក្រុងអ៊ីនឆុន សាធារណរដ្ឋកូរ៉េ, មេដាយមាសក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូដែលធ្វើឡើងនៅខែមេសា ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន, មេដាយប្រាក់ក្នុងការប្រកួតកីឡាតៃក្វាន់ដូទ្វីបអាស៊ី ដែលប្រារព្ធធ្វើឡើងនៅ ខែមេសា ឆ្នាំ២០១៦ ប្រទេសហ្វីលីពីន ។ ហើយថ្មីៗនេះ សៀវម៉ី ក៏ជាម្ចាស់មដាយមាសតៃក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...