កម្ពុជាបង្ហាញការប្តេជ្ញាចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ លើ​កិច្ច​គាំពារបរិស្ថាន និង​ការពារសុខភាព​សាធារណៈ

ក្នុងកិច្ចប្រជុំសន្និសីទភាគីនៃអនុសញ្ញា​​បាស៊ែល​​ រ៉ូតាថឺដាម និងស្តុកខូម​​ ក្រោមប្រធានបទ « ការពន្លឿនគោលដៅគ្រប់គ្រងសារធាតុគីមី និងសំណល់ប្រកបដោយសុវត្ថិភាពបរិស្ថាន​» ដែលរៀបចំ​ឡើង​នៅ​ទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានលើក​ឡើងពីគោលជំហរ និងការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​លើ​ការងារ​កិច្ច​គាំពារបរិស្ថាន និង​ការពារ​សុខភាពសាធារណៈ តាមរយះការផ្តល់សច្ចាប័នចូលជាភាគី​ និងបំពេញកាតព្វកិច្ចដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងពហុភាគីវិស័យបរិស្ថាន។

ជាមួយ​គ្នា​នេះដែរ ឯកឧត្តម សាបូ អូហ្សាណូ ក៏បានស្នើ កឧត្តម​​​ Rolph Payet អគ្គលេខាធិកានៃអនុសញ្ញាបាស៊ែល​ អនុសញ្ញារ៉ូថឺដាម និងអនុសញ្ញាស្តុកខូម​​ (BRS) បន្តផ្តល់ជំនួយបច្ចេកទេស និងថវិកាដល់កម្ពុជា ដើម្បីពង្រឹង និងបង្កើនសមត្ថភាពស្ថាប័ន​ក្នុងការ​អនុវត្តកាតព្វកិច្ចក្រោមអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹង​ការ​គ្រប់គ្រងសារធាតុ និងសំណល់គ្រោះថ្នាក់ឱ្យ​កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ជាការឆ្លើយតប​ ​​ ឯកឧត្តម​ Rolph Payet បានថ្លែងអំណរគុណដល់កម្ពុជា​ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការបំពេញកាតព្វកិច្ចក្រោមអនុសញ្ញា​បាស៊ែល​ រ៉ូថឺដាម និងស្តុកខូម​តាមរយៈការផ្តល់របាយការណ៍ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័នឹងការគ្រប់គ្រងសារធាតុ​និងសំណល់គ្រោះថ្នាក់​ ហើយនឹងទទួលយកសំណើររបស់កម្ពុជាលើការលើកកម្ពស់សមត្ថភាពស្ថាប័នក្នុងការអនុវត្តអនុសញ្ញា​ BRS។​

គួរជំរាបជូនថា កិច្ចប្រជុំសនិ្នសីទភាគីលើកទី១៦ នៃអនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន (BC COP16) កិច្ចប្រជុំសន្និសីទភាគីលើកទី១១ នៃអនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុនចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ (RC COP11) និងកិច្ចប្រជុំសន្និសីទភាគីលើកទី១១ នៃអនុសញ្ញាស្ដុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (SC COP11) ​​​ ដែលរៀបចំឡើងនៅទីក្រុង​ហ្សឺណែវ​​ ប្រទេសស្វីស បានប្រព្រឹត្តធ្វើ​ឡើង​ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៣ ដែលមានអ្នកចូលរួមចំនួន​​ ១៤០០​ តំណាងអោយប្រទេសជាភាគីចំនួន​​១៨២​ និងអង្គការអន្តរជាតិជាអ្នកអង្កេតការណ៍។​ ​

គោលបំណងសំខាន់នៃកិច្ចប្រជុំសន្និសីទភាគីនៃអនុសញ្ញាទាំងបីនេះ រួមមាន៖​​ ពិនិត្យ​​លើការវឌ្ឍនភាព​​និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាទាំងបី​​ ដើម្បីស្វែងរកដំណោះស្រាយសំដៅជួយដល់ប្រទេសជាភាគី, ពិភាក្សា​​​​ និងសម្រេចលើសេចក្តីសម្រេច​​ និងសំណើកែសម្រួលមាត្រាមួយចំនួនដែលបានរៀបចំ​ដោយក្រុមការងារបច្ចេកទេស និងបានស្នើឡើងដោយប្រទេសជាភាគី​ ដើម្បីលើកកម្ពស់​ប្រសិទ្ធិភាពក្នុងការអនុវត្តអនុសញ្ញា​​សំដៅសឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់, ពិនិត្យ​ និងពិភាក្សា​លើការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ​ ២០២៤​ និង​២០២៧៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...