វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ខាងក្រោមជាវគ្គសិក្សាខ្លី Online ទាំង៦នៅសាកលវិទ្យាល័យ Harvard ៖

១. វិទ្យាសាស្ត្រទិន្នន័យសម្រាប់អាជីវកម្ម ឬ Data Science for Business ៖ កម្មវិធី Harvard Online ផ្ដល់ការសិក្សាវគ្គ Data Science for Business ចំនួន៤សប្ដាហ៍តាមរយៈ online ដោយបេក្ខជននឹងសិក្សាអំពី ការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាពនៅក្នុងអាជីវកម្ម ដោយសិក្សាអំពីកម្មវិធីសិក្សាថ្មីៗ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្ម។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/data-science-business

២. ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ឬIntroduction to Computer Science ៖ ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ជាវគ្គសិក្សា Online ឥតគិតថ្លៃរបស់ Harvard Online ដែលផ្ដល់ការសិក្សាអំពីរបៀបគិតក្បួនដោះស្រាយ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពលើប្រធានបទជាច្រើនដូចជា abstraction, algorithms, data structures, encapsulation, resource management, security, software engineering និង web development ដោយការសិក្សាវគ្គនេះមានរយៈពេល១១សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/cs50-introduction-computer-science

រូបភាពពី Facebook: Harvard University

៣. Entrepreneurship in Emerging Economies ៖ ជាវគ្គសិក្សាផ្នែកធុរកិច្ច និងការគ្រប់គ្រងដែលបង្រៀនដោយសាស្ត្រាចារ្យ Tarun Khanna នៃសាលាពាណិជ្ជកម្ម Harvard និងផ្ដោតការសិក្សាលើ ការដោះស្រាយលើវិស័យពាណិជ្ជកម្ម និងសិក្សាអំពីបញ្ហាដែលកើតមានដោយចៃដន្យ ដោះស្រាយបញ្ហាពាណិជ្ជកម្មក្នុងសង្គមនៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.edx.org/

៤. The Art of Persuasive Writing and Public Speaking ៖ ជាការសិក្សាអំពីសិល្បៈក្នុងការនិយាយជាសាធារណៈ អំពីរបៀបទំនាក់ទំនង ជំនាញក្នុងការសរសេរ ការនិយាយជាសាធារណៈ របៀបបែងចែករវាងអំណះអំណាង និងការវិភាគវោហាសាស្ត្រ។ ការសិក្សានេះនឹងជួយឱ្យអ្នកសិក្សាកាន់តែមានភាពក្លាហានក្នុងការនិយាយ ការផ្លាស់ប្ដូររបៀប នៃការនិយាយប្រកបដោយប្រសិទ្ធភាព ហើយការសិក្សាមានរយៈពេល៨សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ http://harvardonline.harvard.edu/course/rhetoric-art-persuasive-writing-public-speaking

៥. ការអនុវត្តគោលការណ៍គ្រឹះនៃភាពជាអ្នកដឹកនាំ ឬExercising Leadership Foundational Principles ៖ ជាវគ្គសិក្សាដែលមានរយៈពេល៤សប្ដាហ៍ និងសិក្សាអំពីយុទ្ធសាស្ត្រផ្សេងៗគ្នានៃការក្លាយជាអ្នកនាំមុខគេក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតមានក្នុងសកលលោក។ វគ្គសិក្សានេះនឹងផ្ដល់របៀបវីរៈមួយចំនួនដូចជា របៀបកំណត់ និងដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ, របៀបស្វែងយល់អំពីតួនាទីរបស់អាជ្ញាធរផ្លូវការ និងក្រៅផ្លូវការ, របៀបកំណត់ទស្សនៈសំខាន់ៗរបស់អ្នកពាក់ព័ន្ធ, របៀបបង្កើត និងបន្តទំនាក់ទំនងដោយទំនុកចិត្ត, វិធីដោះស្រាយជម្លោះ និង របៀបអនុវត្តយុទ្ធសាស្រ្តផ្ទាល់ខ្លួនសម្រាប់ការរស់រានមានជីវិត និងរីកចម្រើនចំពេលមានការផ្លាស់ប្តូរ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/exercising-leadership-foundational-principles

រូបភាពពី Facebook: Harvard University

៦. សុខភាពឌីជីថល ឬ Digital Health ៖ វគ្គនេះមានរយៈពេល៤សប្ដាហ៍ នឹងផ្ដល់ការសិក្សាលើការអនុវត្ត ការថែទាំសុខភាពតាមប្រព័ន្ធឌីជីថលក្នុងក្របខណ្ឌប្រកបដោយភាពច្នៃប្រឌិត ការអនុវត្តការផ្លាស់ប្ដូរឌីជីថល ការកែលម្អការថែទាំសុខភាពបែបឌីជីថល។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/digital-health


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី