អ្នក​ជំនាញ ៖ ការ​ចិញ្ចឹម​អប់រំ​ដោយ​ប្រើហិង្សា អាច​ប៉ះពាល់ផ្លូវ​ចិត្ត​កុមារ​ធ្ងន់ធ្ងរ

ការចិញ្ចឹម​អប់រំ​កូន​ដោយ​ប្រើ​អំពើ​ហិង្សា គឺមាន​ភាព​ងាយស្រួល ប៉ុន្តែ​មាន​ផលប៉ះពាល់​អវិជ្ជមាន​ខ្លាំង ទៅ​លើ​កុមារ ជាពិសេស គឺធ្វើឱ្យ​កុមារ​មាន​របួស​ផ្លូវចិត្ត​ធ្ងន់ធ្ងរ, នេះបើ​តាមការ​បញ្ជាក់​របស់អ្នក​ជំនាញ​កុមារតូច។

លោក អ៊ីង វន្នី អ្នក​ជំនាញ​ផ្នែក​អប់រំ​កុមារតូច និងជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ Kinder Early Learning (KEL) មាន​ប្រសាសន៍​ថា ការ​ចិញ្ចឹម​អប់រំកូន ដោយ​ប្រើវិធីសាស្ត្រ ប្រើ​អំពើ​ហិង្សា មិនមែន​ជាជម្រើស​ល្អសម្រាប់​អាណាព្យាបាល​នោះទេ ព្រោះ​វិធីសាស្ត្រ​នេះ នឹងបង្ក​ឱ្យកុមារ​មាន​របួស​ផ្លូវ​ចិត្តធ្ងន់ធ្ងរ ហើយ​ថែម​ទាំងប៉ះពាល់​ដល់អនាគត​របស់​កុមារ​ទៀតផង។

លោក អ៊ីង វន្នី អ្នក​ជំនាញ​ផ្នែកអប់រំ​កុមារតូច និងជា​ស្ថាបនិក និង​នាយកប្រតិបត្តិ Kinder Early Learning (KEL)។

បើតាម​អ្នកជំនាញ​រូបនេះ បញ្ហា​ផ្លូវ​ចិត្តកុមារ ដែល​បណ្ដាល​មកពីការ​ចិញ្ចឹម​អប់រំ ដោយ​ការ​វាយដំ ឬប្រើ​អំពើ​ហិង្សា គឺមាន​ច្រើន ហើយ​បញ្ហា​ទាំងនេះ​មាន​ដូចជា កុមារ​លែង​ឱ្យតម្លៃខ្លួន​ឯង គិតថា ខ្លួនឯង​ជាមនុស្ស​មិនសំខាន់ គិតថា ខ្លួនឯង​គ្មាន​ប្រយោជន៍ ដកខ្លួន​ចេញ​ពី​មនុស្ស​ជុំវិញខ្លួន ហើយ​ឈានដល់​ការ​បាក់ទឹកចិត្ត។

លោក​បន្តថា សម្រាប់​អាណាព្យាបាល​មួយ​ចំនួន អាច​លើក​ឡើង​ថា ការ​វាយដំ ឬប្រើ​អំពើ​ហិង្សា គឺព្រោះ​គាត់​ស្រឡាញ់ និងចង់​អប់រំកុមារ​ឱ្យក្លាយ​ជាមនុស្ស​មាន​អត្តចរិតល្អ និង​ស្ដាប់​បង្គាប់ ប៉ុន្តែបើ​ផ្អែកតាម​ក្បួនចិត្តសាស្ត្រ និង​វេជ្ជសាស្ត្រ ខួរក្បាល​កុមារ​គឺ​រងគ្រោះខ្លាំង ហើយអាច​ប៉ះពាល់​ដល់ការ​គិត និង​អនាគត​របស់​កុមារ​ទៅវិញ។

ដើម្បី​អប់រំ​ឱ្យកុមារ មាន​អត្តចរិត និង​អាកប្បកិរិយា​ល្អ លោក វន្នី លើក​ឡើង​ថា ក្នុង​នាម​ជា​ឪពុកម្ដាយ ត្រូវ​ដឹងពី​ចិត្តសាស្ត្រ​កុមារ ថា កុមារជា​មនុស្ស​ដែលចង់​បាន​ការ​ចាប់អារម្មណ៍ ការ​ឱ្យតម្លៃ និង​លើក​ទឹកចិត្ត ហេតុនេះ​ប្រសិន​បើចង់​ឱ្យកុមារ​មាន​ទម្លាប់​ល្អ និង​ឧស្សាហ៍​ព្យាយាម ឪពុក​ម្ដាយ ត្រូវ​ឧស្សាហ៍​សរសើរ និង​លើកទឹកចិត្ត​កុមារ នៅ​ពេល​ដែល​ពួកគេ ធ្វើ​រឿង​ល្អៗ ដូចជា ធ្វើ​កិច្ចការ​សាលា ជួយ​ការងារផ្ទះ បោសផ្ទះ ឬយក​សំរាម​ទៅ​ចោល​ជាដើម។

ដោយឡែក ចំពោះ​សកម្មភាព ដែល​អាណាព្យាបាល មិនចង់​ឱ្យកុមារ​ធ្វើ អ្នក​ជំនាញ​រូបនេះ ណែនាំ​ថា ប្រសិន​បើអាកប្បកិរិយា​នោះ​តូចតាច​ទេ ឪពុកម្ដាយ អាច​ធ្វើមិន​ដឹង, ប្រសិន​បើល្មមៗ​ទេ ត្រូវ​ជជែក ណែនាំ ប៉ុន្តែ​ប្រសិន​បើជា​រឿងធំ ត្រូវ​ដាក់វិន័យ ប៉ុន្តែ​វិន័យនេះ មិនមែន​ជាការ​វាយដំ ឬ​ប្រើ​ពាក្យ​សម្តី​អសុរស​នោះទេ។

លោក​សង្កត់ធ្ងន់ថា ជា​ការ​ពិត ការ​អប់រំ​កុមារ ដោយ​ប្រើ​វិធីសាស្ត្រ​វិជ្ជមាន គឺមាន​ភាព​លំបាក​សម្រាប់​អាណាព្យាបាល ប៉ុន្តែ​វិធីសាស្ត្រ​នេះ គឺល្អ​បំផុត ក្នុងការ​ជួយ​ឱ្យ​កុមារ ក្លាយជា​ធនធាន​ឆ្នើម នាពេល​អនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។