ក្រសួងអប់រំជ្រើសរើស​គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាង៣ពាន់កន្លែង

យោ​ងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​គ្រូបង្រៀនផ្អែក​លើ​កិច្ច​ព្រមព្រៀង​ការងារ ចំនួន ៣២១៣កន្លែង ឱ្យ​ចូលបម្រើ​ការងារ​នៅ​តាម​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ ស្ថិត​នៅ​ក្នុងភូមិសាស្រ្ត​រដ្ឋបាល​ខេត្តចំនួន៥។

ខេត្តទាំង​៥ដែល​កំពុង​មានតម្រូវការនោះ​រួមមាន ៖ ខេត្តព្រៃវែង​ ចំនួន ៩៣៥កន្លែង, ខេត្តត្បូងឃ្មុំ ចំនួន៦៣៨កន្លែង, ខេត្តកំពង់ចាម ចំនួន៥៦០កន្លែង, ខេត្តបាត់ដំបង ចំនួន ៦៤៧កន្លែង និងខេត្តតាកែវ ចំនួន៤៣៣កន្លែង។

បេក្ខជន​ដែលអាច​ដាក់ពាក្យ​បាន គឺ​ត្រូវមានអាយុ​ចាប់ពី ១៨ឆ្នាំឡើង គិត​ត្រឹម​ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២៥ និង​មានសញ្ញាបត្រ​ចាប់ពី​កម្រិត​បរិញ្ញាបត្រ​ គ្រប់ជំនាញ។ បេក្ខជន​ត្រូវ​ជ្រើសរើស​ឃុំ-សង្កាត់ ដែលមាន​តម្រូវការ​គ្រូបង្រៀន។

បេក្ខជន​ជាប់ស្ថាពរ នឹង​ត្រូវ​ចាត់​ឱ្យ​ទៅបំពេញ​ការងារ​នៅសាលា​បឋមសិក្សា​ក្នុងភូមិសាស្រ្ត​ឃុំ-សង្កាត់​គោលដៅ។ ដោយឡែកបេក្ខជនជាប់បម្រុង​អាច​ត្រូវ​ជ្រើសរើស​ដើម្បីបំពេញ​កន្លែង​ទំនេរ ឬទៅបង្រៀន​នៅ​សាលា​បឋមសិក្សា​ដែលមាន​តម្រូវការ​គ្រូបង្រៀន​នៅ​តាម​ភូមិសាស្រ្ត​ផ្សេងៗ​ក្នុង​ប្រទេស និង​ផ្អែក​លើ​គោល​ការណ៍​ស្ម័គ្រចិត្ត។

បើតាមក្រសួងមុខងារសាធារណៈ គ្រូបង្រៀន​ដែលនឹងត្រូវ​ជ្រើសរើសនេះ នឹង​ទទួលបានអត្ថប្រយោជន៍ដូចជា ៖ បៀវត្សប្រចាំខែ ចាប់ពី ១លាន៥សែនរៀល, បេសកកម្ម​ លំហែមាតុភាព សហព័ន្ធ កូន ប្រាក់​រង្វាន់អង្គភាព ប្រាក់ឧបត្ថម្ភ​ចូលឆ្នាំខ្មែរ និង​ភ្ជុំបិណ្ឌ ក៏​ដូចជា​ប្រាក់​ឧបត្ថម្ភផ្សេងៗ។ ការលើកទឹកចិត្ត​ផ្អែក​លើ​សមិទ្ធកម្ម និង​ទំហំការងារ ឬការងារបន្ថែម, របបគាំពារសង្គម, ការអភិវឌ្ឋអាជីព​តាម​តំណែង​វិជ្ជាជីវៈ និង​ការ​ទទួលស្គាល់​កម្រិត​វិជ្ជាជីវៈ, ទទួល​បាន​ការ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេសក្នុង និ​ងក្រៅប្រទេស, ទទួលបានសិទ្ធិឈប់សម្រាក, ការផ្តល់បណ្ណសរសើរ គ្រឿង​ឥស្សរិយយស និង​ការ​លើកទឹកចិត្ត​ក្នុងទម្រង់​ផ្សេងទៀត​តាមការ​សម្រេច​របស់​រាជរដ្ឋាភិបាល។

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ អាច​ចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs25moeys ដើម្បីបំពេញ​ព័ត៌មាន​សុំសិទ្ធប្រឡង​ប្រជែង។

ការចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ ដោយឡែកវិញ្ញាសាប្រឡងប្រជែង រួមមាន ១. វិញ្ញាសាសរសេរ (សំណួរពហុចម្លើយ​និង​ចម្លើយ​សរសរ​ខ្លីៗ​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ក្នុងសៀវភៅ​សិក្សា​គោល​ភាសាខ្មែរ និង​គណិតវិទ្យា កម្រិតបឋម កម្រិតអនុវិទ្យាល័យ កម្រិតវិទ្យាល័យ និង​គរុកោសល្យ​បង្រៀន​នៅ​បឋមសិក្សា) និង ២. វិញ្ញាសាពហុចម្លើយ រួមមាន ចំណេះដឹងទូទៅ (មុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន, វប្បធម៌អរិយធម៌ខ្មែរ) និងភាសាអង់គ្លេស (កម្រិតមូលដ្ឋាន)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *