កុមារី ហុង ស៊ីដាណា ជាប់ជ័យលាភីលេខ១ ឆ្លើយសំណួរត្រូវច្រើនជាងគេក្នុង App GEIP EDTech

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កុមារី ហុង ស៊ីដាណា ជាសិស្សថ្នាក់ទី៩ មកពីអនុវិទ្យាល័យ សំប៉ាន ខេត្តកណ្ដាល បានជាប់ជ័យលាភីលេខ១ លើសិស្ស ២ម៉ឺន៣ពាន់នាក់ ដែលបានឆ្លើយសំណួរសរុប ២៧ ៨៦៧ ច្រើនជាងគេក្នុងកម្មវិធីស្វ័យសិក្សាសន្លឹកកិច្ចការ ហៅថា GEIP EDTech។

មុនដើមឆ្នាំសិក្សាថ្មីនេះ កុមារី ហុង ស៊ីដាណា បានធ្វើសន្លឹកកិច្ចការក្នុង អេប GEIP EDTech ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ចំនួន ៣០,៨៦៧សំណួរ និងសំណួរដែលឆ្លើយត្រូវមាន ២១,២៨២សំណួរ។ ហើយសម្រាប់មុខវិជ្ជាដែលខ្លាំងបំផុត រួមមាន អង់គ្លេស, គណិតវិទ្យា និងសីលធម៌-ពលរដ្ឋ។

អេប GEIP EdTech ជាកម្មវិធីទូរសព្ទដៃសម្រាប់សិស្សអាចស្វ័យសិក្សា ពីថ្នាក់ទី៣ ដល់ទី១២ដោយប្រើប្រាស់សន្លឹកកិច្ចការ និងការប្រឡងសំណួរតេស្តដើម្បីជាជំនួយជួយដល់ការបង្រៀន និងការរៀនតាមរយៈវេទិកាឌីជីថល ដោយមានមុខងារសំខាន់ៗជាច្រើនអាចជួយដល់សិស្សានុសិស្សចាប់អារម្មណ៍ក្នុងការរៀនសូត្រ។ បច្ចុប្បន្នមានសិស្សានុសិស្សប្រើ និងធ្វើតេស្តចំនួន៤មុឺននាក់។

កុមារី ហុង ស៊ីដាណា និយាយថា រូបនាងបានស្គាល់ អេប GEIP EDTech នេះ ដោយសារមានលោកគ្រូ និងអ្នកគ្រូនៅឯសាលារៀនបានចែករំលែកអំពីកម្មវិធីនេះមកកាន់សិស្សទាំងអស់គ្នា ដើម្បីឱ្យសិស្សានុសិស្សធ្វើស្វ័យសិក្សារៀនដោយខ្លួនឯងបន្ថែម។ ស៊ីដាណា បន្តថា អេប GEIP EDTech នេះ បានជួយពង្រឹងការសិក្សារបស់ខ្លួនបានមួយកម្រិតទៀត ព្រោះសន្លឹកកិច្ចការកម្រិតជាតិនៅក្នុងអេបនេះ គឺដូចទៅនឹងឯកសារស្វ័យសិក្សា ឬសន្លឹកកិច្ចការដែលលោកគ្រូ អ្នកគ្រូបានដាក់ឱ្យសិស្សធ្វើដែរ។

“ក្នុងការធ្វើសន្លឹកកិច្ចការក្នុងកម្មវិធី GEIP EDTech បានធ្វើឱ្យខ្ញុំចេះធ្វើសន្លឹកកិច្ចការ និងស្វ័យសិក្សាដោយខ្លួនឯង ឬជាមួយមិត្តភក្ដិឱ្យបានមុនគ្រូ មានន័យថា អាចរៀនដោយខ្លួនឯងមុនកម្មវិធីសិក្សា”

សិស្សវ័យ១៤ឆ្នាំ រូបនេះ បញ្ជាក់បន្ថែមថា កត្តាដែលធ្វើឱ្យរូបនាងទទួលបានពិន្ទុច្រើនក្នុងការប្រើប្រាស់ អេប GEIP EDTech នេះ គឺដោយសារការព្យាយាមធ្វើសន្លឹកកិច្ចការក្នុងកម្រិតថ្នាក់របស់ខ្លួនឱ្យចប់អស់សិន ទើបបន្តចូលរួមប្រកួតសន្លឹកកិច្ចការជាមួយមិត្តភក្តិ និងសិស្សានុស្សដទៃទៀត។ កុមារី ស៊ីដាណា បន្តថា រាល់ការចូលធ្វើសន្លឹកកិច្ចការ សម្រាប់មុខវិជ្ជាគណិតវិទ្យា ដែលជាមុខវិជ្ជាមានលំហាត់ គឺត្រូវប្រើពេលឱ្យបានខ្លីបំផុត ដើម្បីគណនារកចម្លើយដែលត្រូវ ចំណែក​មុខវិជ្ជាផ្សេងទៀត ដូចជា ភាសាខ្មែរ ភូមិវិទ្យា ពលរដ្ឋ និងប្រវត្តិវិទ្យា ជាមុខវិជ្ជាមានសំណួរនិងចម្លើយសម្រាប់ជ្រើសរើស ដូចនេះ ដើម្បីឆ្លើយសំណួរទាំងនោះ គឺត្រូវរកចម្លើយនៅក្នុងសៀវភៅសិក្សាគោល។

លោក លី យ៉ានី នាយក នៃអនុវិទ្យាល័យ សំប៉ាន មានប្រសាសន៍ថា សម្រាប់ការសិក្សារបស់សិស្ស ហុង ស៊ីដាណា នៅពេលចាប់ផ្ដើមប្រើ អេប GEIP EDTech នេះ លោកសង្កេតឃើញថា គាត់យកចិត្តទុកដាក់រៀនខ្លាំង ហើយធ្វើឱ្យទទួលបាននិទ្ទេស A ក្នុងលទ្ធផលចុងឆ្នាំសិក្សា។ លោក លី យ៉ានី បន្តថា សិស្ស ហុង ស៊ីដាណា ប្រើអេប GEIP EDTech នេះ តែពេលនៅផ្ទះសម្រាប់ស្វ័យសិក្សាប៉ុណ្ណោះ ប៉ុន្តែពេលរៀនក្នុងថ្នាក់ គឺរៀនជាមួយគ្រូធម្មតា។

លោក លី យ៉ានី នាយក នៃអនុវិទ្យាល័យ សំប៉ាន

“ក្នុងនាមជានាយកសាលាខ្ញុំមានមោទនភាពខ្លាំងមែនទែន ដោយឃើញថាសិស្សដែលចូលទៅប្រើ GEIP EDTech នេះ មានរហូតដល់រាប់ម៉ឺននាក់ ហើយអ្វីដែលអស្ចារ្យបំផុត គឺបានបង្ហាញពីលទ្ធផលដែលសិស្សជាប់ជ័យលាភីលេខ១ អាចមានសមត្ថភាពធ្វើលំហាត់ទៅដល់ថ្នាក់ទី១២”

លោក រ័ត្ន សំណាងវិសុទ្ធិពង្ស អ្នកសរសេរអេប GEIP EdTech របស់មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថា អេប GEIP EdTech បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យសិស្សានុសិស្សចេះស្វ័យសិក្សារៀនសូត្រ ដែលពួកគេអាចមានពេលវេលារៀនសូត្របន្ថែមបានលឿនរហ័សគ្រប់ពេលវេលាគ្រប់ទីកន្លែង។

លោក រ័ត្ន សំណាងវិសុទ្ធិពង្ស អ្នកសរសេរអេប GEIP EdTech របស់មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា អេប GEIP EDTech នេះ ជាវិធីមួយដើម្បីជួយរំលេចសមត្ថភាពសិស្ស។ ប្រសិនបើធ្វើតេស្តកម្រិត PISA បានពិន្ទុល្អទៀត សិស្សរូបនេះ ជាសិស្សមានទេពកោសល្យដែលអាចនឹងមានសមត្ថភាពខ្ពស់។

គួរជម្រាបជូនថា App GEIP EDTech ត្រូវ​បាន​ង្កើតឡើង និងដាក់ដោយប្រើប្រាស់សាកល្បងនៅក្នុង​ឆ្នាំ២០២៤នេះ ដោយមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមប្រឹក្សាយោបល់ពីក្រុមការងារ GEIP, PED និង EQUID ដើម្បីធានានូវគុណភាពនៃសំណួរតេស្ត ការគ្រប់គ្រងទិន្នន័យដ៏រឹងមាំ និងស្ថេរភាពនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *