អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អាហារូបករណ៍នេះ រដ្ឋាភិបាលហុងគ្រី​នឹងរ៉ាប់រងថ្លៃសិក្សា ផ្តល់ប្រាក់​អាហារូបករណ៍​ប្រចាំខែ​សម្រាប់ផ្គត់ផ្គង់​ការ​រស់នៅ ផ្តល់កន្លែង​ស្នាក់នៅ​ រ៉ាប់រងសេវាសុខភាព និង​អត្ថប្រយោជន៍ផ្សេងៗ​ទៀត។ ដោយឡែក​សំបុត្រ​យន្តហោះ​ពេលចេញទៅសិក្សា​នៅប្រទេស​ហុងគ្រី (តែម្តងគត់) ជាបន្ទុក​របស់រាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍​ត្រូវបែងចែកជា ៤ប្រភេទ គឺ ១.អាហារូបករណ៍​សម្រាប់ថ្នាក់បណ្ឌិត (PhD/DLA) ចំនួន ៤កន្លែង លើមុខជំនាញ​ណាក៏បាន និង​សិក្សា​ជាភាសាហុងគ្រី ឬអង់គ្លេស។ ២.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MA/MSc) ចំនួន ៧កន្លែង លើមុខជំនាញ Agricultural Science, Arts and Humanity, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Medical and Health Science, Sport Science, Natural Science, Arts, Art Education, Political Science and Public Governance។ ៣.​អាហារូបករណ៍​ចំនួន ៧កន្លែង សម្រាប់​ការសិក្សា​ពេញ​មួយ​ចប់​ដល់កម្រិតថ្នាក់ម៉ាស្ទ័រ លើមុខ​ជំនាញ Agricultural Science, Engineering Science, Medical and Health Science, Teacher Trainig and Arts។ ៤.ថ្នាក់​ឧត្តមសិក្សា (BA/BSc) ចំនួន ១២កន្លែង លើមុខជំនាញ Agricultural Science, Arts and Humanities, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Health Science, Political Science and Public Governance, Sport Science, Natural Science, Arts and Art Education។

បេក្ខជន​ដែលមានបំណង​ចូលរួម​ក្នុង​កម្មវិធីអាហារូបករណ៍ ត្រូវ​ដាក់ពាក្យ​តាម​រយៈ​គេហទំព័រ apply.stipendiumhungaricum.hu ឬ​ www.stipendiumhungaricum.hu ឱ្យ​បាន​ត្រឹម​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ទន្ទឹម​នឹង​នេះ បេក្ខជន ក៏​តម្រូវ​ឱ្យ​មក​ចុះ​ឈ្មោះ​នៅ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ច​ការ​អាស៊ាន អគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្ថិត​ក្នុង​ទីស្តីការ​ក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹង​នេះ រហូត​ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៤រសៀល។ ពាក្យ​សុំចុះឈ្មោះ បេក្ខជន​អាច​ទាញ​យក​បាន តាមរយៈ​តំណភ្ជាប់ https://qr.me-qr.com/mobile/pdf/18502270 ។ បរិច្ឆេទ​ឈប់ទទួលពាក្យ​តាមអនឡាញ ១៥ មករា ២០២៥ ។

សម្រាប់ព័ត៌មានទាក់ទង និងលក្ខខណ្ឌ នៃការ​ចូលរួមជា​បេក្ខភាព និង​ការ​បំពេញ​សំណុំ​ឯកសារផ្សេងៗ សូម​ចូលទៅ​កាន់គេហទំព័រខាងលើ ឬអាចទាក់ទង​ទៅកាន់ទូរស័ព្ទលេខ ០១២ ៣២៨ ៨០៦ និង ០៩៥ ៦២៤ ៨៩៥ រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *