៥គន្លឹះពង្រឹងស្មារតីឱ្យមានសតិដឹង

ការតាំងស្មារតី ឬពង្រឹងសតិដឹងជាប្រចាំ ស្ថិតក្នុងទម្រង់នៃសមាធិ ដែលមានតួនាទី និងសមត្ថភាពក្នុងការស្គាល់អំពីការគិតរបស់ខ្លួនឯង ក៏ដូចជាកាត់បន្ថយស្រ្តេស និងបង្កើនភាពស្រស់ស្រាយ។ តាមរយៈគេហទំព័រ Wealth Of Geeks បានបង្ហាញគន្លឹះ៥ចំណុចដើម្បីធ្វើឱ្យស្មារតីមានសតិដឹងជាប្រចាំ។

១. ធ្វើសកម្មភាពដែលនាំនូវប្រយោជន៍ពេលព្រឹកព្រលឹម ៖ ដើម្បីបង្កើតថាមពលពេលព្រឹកប្រចាំថ្ងៃដ៏ល្អ ចាំបាច់ត្រូវមានទម្លាប់ និងសកម្មភាពល្អប្រចាំថ្ងៃភ្ជាប់មកជាមួយ។ ក្រោកពីគេងភ្លាម ត្រូវផ្តោតលើរឿងរ៉ាវដែលនាំឱ្យអារម្មណ៍មានសុភមង្គល មានថាមពល និងទំនុកចិត្តចេញពីខាងក្នុង ។ ការប្រើប្រាស់ពាក្យពេចន៍វិជ្ជមាន ក៏ជាការផ្តល់ប្រយោជន៍ចំពោះខ្លួនឯងបានមួយកម្រិតដែរ។ ឧទាហរណ៍ ខ្ញុំបានយកចិត្តទុកដាក់ជាមួយខ្លួនឯង ឬក៏យកពេលទៅរំលឹកអំពីគោលដៅដែលច្បាស់លាស់ និងធ្លាប់ដៅទុកពីមុន។ ពេលដែលក្រោកមកជាមួយនឹងការប្រត្តិបត្តិត្រឹមត្រូវ វាគឺជាកត្តាជំរុញឱ្យអ្នកចំណាយពេលយ៉ាងមានប្រសិទ្ធភាពបានពេញមួយថ្ងៃដូចគ្នាដែរ។

២. មិនរំពឹងអ្វីទាំងអស់ ៖ មានមនុស្សជាច្រើនបានដាក់ក្ដីរំពឹងខ្ពស់ នៅពេលចាប់ផ្តើមថ្ងៃថ្មី ពួកគេបានកំណត់គោលដៅធំៗ ហើយសង្ឃឹមថា ភាពតានតឹងនឹងរសាយបាត់ក្នុងរយៈពេលត្រឹមតែមួយអាទិត្យ ឬក៏មួយខែ។ ការដាក់ក្ដីរំពឹងបែបនេះ អាចជាសត្រូវដ៏អាក្រក់ក្នុងរយៈពេលវែង ពីព្រោះកត្តានេះនឹងមិនអាចកើតមានបាននោះទេ។ ជាងនេះទៅទៀត វាបន្ថែមនូវអារម្មណ៍ស្រ្តេស បាត់បង់កម្លាំងចិត្ត រួមទាំងប៉ះពាល់ដល់ការកំណត់គោលដៅជីវិត។ ជំនួសឱ្យការគិតតែក្ដីរំពឹង ឬការគិតតែអំពីលទ្ធផល គួរទុកពេលឱ្យខួរក្បាលគិតនិងសង្កេតសកម្មភាពដែលកើតមាននៅជុំវិញខ្លួន ក៏ដូចជាបង្កើនសតិដឹងត្រូវ។

៣. បញ្ចៀសប្រតិកម្ម ៖ ប្រសិនបើអ្នកប្រតិកម្ម ទៅនឹងរឿងដែលមិនចាំបាច់ ឬឆ្លើយតបនឹងសកម្មភាពដែលមិនចាំបាច់ ប្រៀបដូចជា អនុញ្ញាតិឱ្យបុគ្គលដទៃ មកកាត់ចង្វាក់ដំណើរជីវិតរបស់ខ្លួនឯង។ មួយវិញទៀត ការចំណាយពេលទៅព្រួយបារម្ភអំពីការគិតរបស់អ្នកដទៃមកកាន់ខ្លួនឯង ហាក់ពុំនាំនូវផលចំណេញនោះទេ គឺបានត្រឹមតែផ្តល់នូវភាពមន្ទិលសង្ស័យ ឬការបាត់បង់ទំនុកចិត្តចំពោះខ្លួនឯង។ ជំនួសឱ្យការប្រតិកម្ម គួរយកពេលទៅធ្វើសកម្មភាពដែលនាំជាប្រយោជន៍វិញ ហើយផ្តោតទៅលើរឿងរ៉ាវដែលកើតមានប្រចាំថ្ងៃ។

៤. យកចិត្តទុកដាក់ ៖ ជារឿយៗក្រោកពីគេងភ្លាម មានមនុស្សមួយចំនួនបានគិតអំពីរឿងរ៉ាវដែលបានកន្លងផុតកាលពីម្សិលមិញ ប៉ុន្តែមិនព្យាយាមយកចិត្តទុកដាក់ចំពោះរឿងរ៉ាវដែលបានកើតមានជុំវិញខ្លួនវិញ។ ក្រោកឡើងភ្លាម គួរតែមើលជុំវិញមាត់បង្អួច សម្លឹងនិងពិនិត្យរាល់ជុំវិញអ្វីៗ ដែលកើតមាន ឬក៏ញ៉ាំអាហារសម្រន់ពេលព្រឹកដោយសន្សឹមៗ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការគិតឆ្លុះបញ្ចាំង។

៥. កុំបង្ខំខ្លួនឯង ៖ ការរក្សាភាពស្ងប់ស្ងាត់ និងមានសតិដឹងជាប្រចាំ មិនមែនជាការបង្ខំខ្លួនឯងនោះទេ គួរតែរីករាយនឹងដំណើរនៃការធ្វើសមាធិ​ ប្រសិនបើមានអារម្មណ៍មិនទម្លាប់ និងមិនមានផាសុកភាពជាមួយនឹងសមាធិទេ សាកល្បងនឹងវិធីសាស្រ្តផ្សេងៗ ឬក៏ទៅរកកន្លែងដែលទទួលបង្វឹកបង្ហាត់ និងមានការណែនាំត្រឹមត្រូវអំពីការអប់រំចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...