ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង និងក្រៅប្រទេស។ ដោយឡែក ខាងក្រោមនេះជាអាហារូបករណ៍ទាំង១០ សម្រាប់និស្សិតអន្តរជាតិ អាចស្នើសិក្សានៅក្នុងប្រទេសអ៉ីតាលី។

១. អាហារូបករណ៍រដ្ឋាភិបាលអ៉ីតាលី ឬ Italian Government Scholarship ៖ ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអ៉ីតាលីជាច្រើនប្រភេទ សម្រាប់និស្សិតអន្តរជាតិដែលចង់បន្តការសិក្សានៅប្រទេសអ៉ីតាលី។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ និងគ្របដណ្ដប់លើថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំ។ លើសពីនេះ កម្មវិធីអាហារូបករណ៍ក៏ផ្ដល់វគ្គសិក្សាភាសាអ៉ីតាលី និងសកម្មភាពវប្បធម៌នៃសង្គមអ៉ីតាលីផងដែរ។

២. កម្មវិធីអាហារូបករណ៍ Politecnico di Milano scholarship for International Students ៖ ជាកម្មវិធីអាហារូបករណ៍ដែលផ្ដល់សម្រាប់និស្សិតអន្តរជាតិដែលមានបំណងសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី ក្នុងជំនាញ វិស្វកម្ម ស្ថាបត្យកម្ម និងការរចនា ហើយអាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលមានប្រវត្តិការសិក្សាល្អ និងបំពេញតាមតម្រូវការចូលរៀនរបស់ Politecnico di Milano។ អាហារូបករណ៍នឹងគាំទ្រលើថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ។

រូបភាពពី៖ Alma Mater Studiorum – Università di Bologna

៣. អាហារូបករណ៍ Bocconi Scholarship for International Students ៖ ជាអាហារូបករណ៍ដែលផ្ដល់សម្រាប់និស្សិតអន្តរជាតិដែលចាប់អារម្មណ៍ក្នុងការបន្តសិក្សាផ្នែកសេដ្ឋកិច្ច ការគ្រប់គ្រង ឬច្បាប់ នាសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសអ៉ីតាលី។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលមានប្រវត្តិការសិក្សាល្អ និងបំពេញតាមតម្រូវការចូលរៀនរបស់សាកលវិទ្យាល័យ Bocconi។ អាហារូបករណ៍គ្របដណ្តប់លើថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ។

៤. University of Bologna Study Grants for International Students ៖ ជាអាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិ ដែលមានចំណាប់អារម្មណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រ ក្នុងផ្នែកផ្សេងៗនៃសាកលវិទ្យាល័យ Bologna។ លក្ខខណ្ឌនៃបេក្ខជន គួរជាបេក្ខជនដែលមានប្រវត្តិការសិក្សាល្អ និងបានបំពេញតាមតម្រូវការចូលរៀនរបស់សាកលវិទ្យាល័យ Bologna។ អាហារូបករណ៍នឹងគ្របដណ្ដប់លើថ្លៃសិក្សា និងផ្នែកខ្លះនៃការចំណាយលើការស្នាក់នៅ។

៥. University of Padova Scholarships for International Students ៖ ជាអាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិដែលមានចំណាប់អារម្មណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងជំនាញច្រើនជាង១២០ ដែលផ្ដល់ដោយសាកលវិទ្យាល័យ Padova ។ លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាបេក្ខជនដែលមានប្រវត្តិសិក្សាល្អ និងបានបំពេញតាមតម្រូវការចូលរៀនរបស់សាកលវិទ្យាល័យ Padova។ អាហារូបករណ៍គ្រប់ដណ្ដប់ និងគាំទ្រលើថ្លៃសិក្សា និងផ្នែកខ្លះនៃការចំណាយក្នុងការរស់នៅកំឡុងពេលសិក្សា។

៦. Scuola Normale Superiore Scholarships for International Students ៖ ជាអាហារូបករណ៍ដែលផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិដែលមានបំណងសិក្សាថ្នាក់បណ្ឌិត​ (PhD) លើជំនាញសិក្សាជាច្រើនប្រភេទ។ អាហារូបករណ៍នឹងគាំទ្រលើថ្លៃសិក្សា ថ្លៃស្នាក់នៅ និងប្រាក់ចំណាយប្រចាំខែ។

៧. University of Pavia International Scholarships ៖ ជាអាហារូបករណ៍ដែលផ្ដល់សម្រាប់និស្សិតអន្តរជាតិ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យា Pavia ក្នុងមុខជំនាញជាច្រើន។ លក្ខខណ្ឌនៃបេក្ខជនដាក់ពាក្យអាហារូបករណ៍ ជាបុគ្គលដែលមានប្រវត្តិការសិក្សាល្អ និងបានបំពេញតម្រូវការចូលរៀននៃសាកលវិទ្យាល័យ Pavia។

៨. CICOPS Scholarship for Developing Countries ៖ ជាកម្មវិធីអាហារូបករណ៍ដែលផ្ដល់សម្រាប់និស្សិតអន្តរជាតិសម្រាប់មកពីប្រទេសដែលកំពុងអភិវឌ្ឍបានសិក្សា និងស្រាវជ្រាវបន្ថែមអំពីការអភិវឌ្ឍន៍ប្រទេស ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្មវិធីអាហារូបករណ៍គ្របដណ្ដប់លើថ្លៃសិក្សាពេញលេញ កន្លែងស្នាក់នៅ និងប្រាក់ចំណាយប្រចាំខែ។

រូបភាពពី៖ Alma Mater Studiorum – Università di Bologna

៩. UNIPV International Scholarship ៖ ជាកម្មវិធីអាហារូបករណ៍ដែលផ្ដល់ការគាំទ្រលើការសិក្សាដល់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សាទៅតាមជំនាញផ្សេងៗដែលផ្ដល់ឱ្យសិក្សានៅសាកលវិទ្យាល័យ Pavia។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានការគាំទ្រលើថ្លៃសិក្សា ការគាំទ្រដោយផ្នែកសម្រាប់ការចំណាយលើការស្នាក់នៅ និងប្រចាំខែ។

និង ទី១០. Bracco Foundation Scholarship ៖ ជាអាហារូបករណ៍ដែលផ្ដល់ការសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យផ្សេងក្នុងប្រទេសអ៉ីតាលី ដោយសិក្សាលើផ្នែកវេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រជីវិត។ អាហារូបករណ៍គាំទ្រដល់បេក្ខជនលើថ្លៃសិក្សា កន្លែងស្នាក់នៅ និងប្រាក់ចំណាយប្រចាំខែ។

គួរជម្រាបថា ឱកាសការសិក្សានៅប្រទេសអ៉ីតាលីអាចជាបទពិសោធន៍ក្នុងការផ្លាស់ប្ដូរជីវិត និងឱកាសផ្សេងៗក្នុងដំណើរជានិស្សិតអន្តរជាតិ ដូចនេះអាហារូបករណ៍ទាំង១០ខាងលើអាចជាជម្រើសដំបូងសម្រាប់និស្សិតក្នុងការសិក្សានៅប្រទេសអ៉ីតាលី។ នេះតើយោងតាមការចុះផ្សាយរបស់គេហទំព័រ Tren Hip Latest Scholarship Opportunities៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...