កញ្ញា សន បុឡាកែវ ចែករំលែកបទពិសោធន៍ក្នុងការដាក់ពាក្យ អាហារូបករណ៍ម្ចាស់ក្សត្រីមហាចក្រីសុរិន្ទថន សិក្សានៅសាកលវិទ្យាល័យ Burapha

ការស្នើសុំពាក្យអាហារូបករណ៍សិក្សានៅប្រទេសថៃតម្រូវឱ្យបេក្ខជនស្នើពាក្យតាមដានព័ត៌មានអាហារូបករណ៍ពីការផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬពីមហាវិទ្យាល័យនានា ។​ នេះជាការលើកឡើងរបស់កញ្ញា សន បូឡាកែវ និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៃកម្មវិធីអាហារូបករណ៍​ម្ចាស់ក្សត្រីមហាចក្រីសុរិន្ទថន នៅសាកលវិទ្យាល័យ Burapha ប្រទេសថៃ ។

កញ្ញា សន បូឡាកែវ បានចែករំលែកបទពិសោធន៍ និងការត្រៀមខ្លួនដើម្បីជោគជ័យក្នុងការដាក់ពាក្យ ដោយ​ក្នុងនោះកញ្ញាលើកឡើងនូវចំណុច៣ ដូចជា ការត្រៀមខ្លួន និងការដាក់ពាក្យ, ការប្រឡងអាហារូបករណ៍, ការសិក្សា និងការរស់នៅ ។

អាស្រ័យទៅតាមបទពិសោធន៍ផ្ទាល់ខ្លួននៅចំណុចការត្រៀមខ្លួន និងការដាក់ពាក្យ កញ្ញាបានត្រៀមខ្លួនដើម្បីដាក់ពាក្យបានដោយការតាមដានការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ពីមិត្តភក្តិ សិស្សច្បង ការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មាន និងគេហទំព័រផ្សេងៗផងដែរ ។ កញ្ញា បូឡាកែវ បានបន្តថា ក្នុងការដាក់ពាក្យ និងទិញពាក្យស្នើសុំអាហារូបករណ៍ អាចទៅកាន់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាននៅអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សារាប្រហែល៥០ម៉ែត្រ) ដោយលក្ខខណ្ឌផ្សេងៗអាស្រ័យទៅតាមប្រភេទអាហារូបករណ៍ ។

យុវតី បូឡាកែវ បន្តថា ក្នុងដំណាក់កាលប្រឡងរបស់កម្មវិធីអាហារូបករណ៍ម្ចាស់ក្សត្រីមហាចក្រីសុរិន្ទថន បេក្ខជនត្រូវឆ្លងកាត់៣ដំណាក់កាល គឺ ដំណាក់កាលទី១ ការប្រឡងសំណេរ ដោយប្រឡងលើវិញ្ញាសារគណិតវិទ្យា និងភាសាអង់គ្លេស ។ ដំណាក់កាលទី២ ការប្រឡង MCQ គឺការប្រឡងចម្លើយជ្រើសរើសដែលរៀបចំដោយភាគីអាហារូបករណ៍ (មកពីប្រទេសថៃ) ដោយត្រូវប្រឡងលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាថៃ(ថ្នាក់មូលដ្ឋាន) និងភាសាអង់គ្លេស ។ ក្រោយការប្រឡងជាប់ដំណាក់កាលទី២ បេក្ខជននឹងត្រូវឈានទៅដំណាក់កាលទី៣ គឺការសម្ភាសន៍ដើម្បីជ្រើសរើសទៅសិក្សានៅសាកលវិទ្យាល័យ ។

បេក្ខជនអាចធ្វើការជ្រើសរើស​សាកលវិទ្យាល័យចំនួន៣សម្រាប់ទៅសិក្សា ប៉ុន្តែបេក្ខជននឹងទទួលបានឱកាសសិក្សានៅសាកលវិទ្យាតែមួយប៉ុណ្ណោះដោយអាស្រ័យនឹងលទ្ធផលប្រលង និងការសម្ភាសន៍

កញ្ញា សន បូឡាកែវ

ចំណុចទី៣ ការសិក្សា និងការរស់នៅ កញ្ញា បូឡាកែវ ឱ្យដឹងថា កញ្ញាជានិស្សិតកំពុងបន្តការសិក្សាផ្នែកឧសថសាស្ត្រ សិក្សានៅមហាវិទ្យាល័យ Burapha ដូចនេះកម្មវិធីសិក្សាមានរយៈពេល៦ឆ្នាំ ហើយកម្មវិធីសិក្សាជាភាសាថៃ ដូចនេះមុនទៅសិក្សាតាមមហាវិទ្យាល័យគោលដៅ ភាគីអាហារូបករណ៍នឹងផ្ដល់ការសិក្សាភាសាថៃនៅមហាវិទ្យាល័យ Sarakham ចំនួន៣ខែ។

លើសពីនេះអត្ថប្រយោជន៍ដែលនិស្សិតទទួលបានមានលក្ខណៈខុសៗគ្នាទៅតាមមហាវិទ្យាល័យ ដោយមហាវិទ្យាល័យ Burapha ដែលកញ្ញាសិក្សាផ្ទាល់ បូឡាកែវ​ ទទួលបានអត្ថប្រយោជន៍ដូចជា ប្រាក់ទៅដល់ប្រទេសថៃដំបូង ប្រាក់បៀវត្សប្រចាំខែ ការធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភសម្ភារៈសិក្សា ។

ជ័យលាភីអាហារូបករណ៍រូបនេះបន្ថែមថា ការរស់នៅរបស់និស្សិត ភាគីអាហារូបករណ៍ក៏មានផ្ដល់ជូនកន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋានសាលា) ដល់និស្សិតផងដែរ ។ ចំពោះអាហារ និងទំនៀមទម្លាប់រស់នៅ និងបរិស្ថានជុំវិញមិនមានជាបញ្ហាសម្រាប់កញ្ញា បូឡាកែវ ឡើយ ព្រោះប្រទេសថៃក៏មានមុខម្ហូប និងវប្បធម៌ស្រដៀងគ្នានឹងកម្ពុជាដែរខុសតែការប្រើប្រាស់ភាសាទំនាក់ទំនងសម្រាប់ការទៅដល់ដំបូងៗ​ប៉ុណ្ណោះ។

ជាចុងក្រោយ កញ្ញា សន បូឡាកែវ លើកឡើងថា បេក្ខជនដែលមានក្ដីស្រមៃបន្តការសិក្សានៅប្រទេសថៃ គួរតែចេះភាសាថៃ និងភាសាអង់គ្លេសជាមុនដើម្បីងាយស្រួលព្រោះកម្មវិធីសិក្សាខ្លះជាភាសាថៃ និងកម្មវិធីសិក្សាជាភាសាអង់គ្លេស ។

គួរបញ្ជាក់ដែរថា នេះជាការលើកឡើងរបស់កញ្ញា សន បូឡាកែវ ក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយ និងការចែករំលែកបទពិសោធន៍នៃការដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ដែលរៀបចំដោយ កម្មវិធីសាបព្រោះគ្រាប់ពូជ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេស​នូវែលសេឡង់ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយ​អាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...