គន្លឹះសាកល្បងទាំងប្រាំបីដើម្បីពង្រឹងគុណភាពជីវិត

ចំពោះអ្នកដែលមមាញឹកនឹងការងារ ឬបញ្ហាផ្សេងៗ ហើយមិនបានយកចិត្តទុកដាក់ចំពោះសុខភាព និងសុខុមាលភាពកន្លងមក គួរកែប្រែទម្លាប់ចាស់ទាំងនោះចោល ដោយផ្ដើមសកម្មភាពថ្មី ដើម្បីពង្រឹងគុណភាពជីវិត ក៏ដូចជាការបង្កើនផលិតភាពក្នុងការរស់នៅប្រចាំថ្ងៃ។ យោងតាមកម្មវិធីសុខុមាលភាព(The wellbeing project) អ្នកចិត្តសាស្រ្តបានបង្ហាញថា ការបរិភោគអាហារឱ្យបានល្អ ហាត់ប្រាណទៀតទាត់ ជួយឱ្យរាងកាយនិងខួរក្បាលទទួលបានអត្ថប្រយោជន៍ ក្នុងការគ្រប់គ្រងភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការថប់បារម្ភជាដើម។  ខាងក្រោមគឺជាវិធីប្រាំ(៨) ចំណុចសម្រាប់យកទៅសាកល្បងអនុវត្តន៍៖

១. ស្វែងយល់អំពីគុណតម្លៃនៃដំណេក ៖ រាងកាយរបស់មនុស្សត្រូវការការគេង និងសម្រាកឱ្យបានត្រឹមត្រូវដើម្បីសម្រាលបញ្ហាណាមួយ ឬបង្កើតថាមពលឡើងវិញ ដើម្បីជួយឱ្យរាងកាយទាំងមូល មានដំណើរការបានប្រសើរ។ ការគេង មិនត្រឹមតែចាំបាច់សម្រាប់រូបរាងឬអង្គទាំងមូលប៉ុណ្ណោះទេ  តែវាបានពង្រឹងផ្លូវចិត្តផងដែរ។ គេងបានគ្រប់គ្រាន់ ជួយគ្រប់គ្រងអ័រម៉ូន ដែលទាក់ទងទៅនឹងបម្រែបម្រួលអារម្មណ៍ ហើយជាញឹកញាប់ នៅពេលដែលអ្នកមានអារម្មណ៍ឆេវឆាវ ឬអតុល្យភាពផ្លូវចិត្ត អាចដោយសារតែកត្តាគេងមិនបានគ្រប់គ្រាន់។ ការសិក្សាក៏បានបង្ហាញដែរថា រាងកាយមនុស្សពេញវ័យ ត្រូវការដំណេក ចាប់ពីប្រាំមួយម៉ោង(៦) ទៅប្រាំពីរ(៧)ម៉ោងក្នុងមួយថ្ងៃ។

២. របបអាហារមានតុល្យភាព ៖ បរិភោគអាហារដែលមានគុណភាពល្អ និងមានតុល្យភាព ហើយត្រូវធានាថារាងកាយរបស់អ្នកទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់។ នៅពេលដែលរាងកាយរបស់អ្នកខ្វះសារធាតុចិញ្ចឹមសំខាន់ៗ សុខភាពអាចនឹងមានបញ្ហាធ្ងន់ធ្ងរ ដូចជាការប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត និងការថប់បារម្ភជាដើម។ អ្នកជំនាញសុខភាព ណែនាំថា អ្នកគួរតែទទួលទានផ្លែឈើ និងបន្លែក្នុងបរិមាណគ្រប់គ្រាន់ មិនលើសមិនខ្វះ។ ជាងនេះទៅទៀត ការហូបគ្រាប់ធញ្ញជាតិ និងសណ្តែក ក៏ជួយពង្រឹងបេះដូងរបស់អ្នកផងដែរ។ ប្រសិនបើមិនចាំបាច់ គួរព្យាយាមជៀសវាងជាតិកាហ្វេអ៊ីន ស្ករ និងអាហារកែច្នៃ តាមដែលអាចធ្វើទៅបាន។

៣. ឧស្សាហ៍នៅកន្លែងដែរមានពន្លឺព្រះអាទិត្យ ៖ នៅពេលអ្នកអនុញ្ញាតឱ្យរាងកាយប៉ះនឹងពន្លឺព្រះអាទិត្យ វាបណ្តាលឱ្យមានការបញ្ចេញអរម៉ូន (endorphins) ដែលត្រូវបានគេហៅថា “អរម៉ូននៃសុភមង្គល” ដែលទទួលខុសត្រូវចំពោះផលិតភាព នៃខួរក្បាលរបស់យើង។ ទន្ទឹមគ្នានោះ ចូរការពារកម្ដៅព្រះអាទិត្យខ្លាំង ដែលអាចដុតរោលស្បែកឱ្យរលាកបាន ដូច្នេះជាឱកាសល្អ លោកអ្នកគួរតែទទួលយកពន្លឺព្រះអាទិត្យនៅពេលព្រឹក ចន្លោះពីម៉ោងប្រាំពីរ(៧) ម៉ោងប្រាំបួន(៩) ឬម៉ោងដប់(១០)។

៤. លំហាត់ប្រាណទៀងទាត់ ៖ ការហាត់ប្រាណជារៀងរាល់ថ្ងៃ ជួយឱ្យលំហូរឈាមរបស់អ្នកមានភាពប្រសើរឡើងក្នុងរាងកាយទាំងមូល។ នៅពេលដែលមានលំហូរឈាមល្អ ចំនួនអុកស៊ីសែនកើនឡើង អ្នកនឹងមានអារម្មណ៍ស្វាហាប់ ស្រស់ស្រាយ និងសកម្ម ។ បន្ថែមពីលើសុខភាពផ្លូវចិត្តរបស់អ្នក គួរចាប់អារម្មណ៍អំពីលំហាត់ប្រាណ ពង្រឹងឆ្អឹង និងសាច់ដុំផងដែរ ។ លំហាត់ប្រាណកាន់តែមានសារៈសំខាន់ថែមទៀត ប្រសិនបើអ្នកជាបុគ្គលិកការិយាល័យដែលចំណាយពេលច្រើនអង្គុយនៅមួយកន្លែង។ មិនសំខាន់ថាទាល់តែទៅហាត់ប្រាណនៅក្លឹប ឬត្រូវការឧបករណ៍ថ្លៃៗនោះទេ អ្នកអាចដើរហាត់ពេលព្រឹកប្រចាំថ្ងៃ ជុំវិញបរិវេណ កន្លែងការងារក៏បានដែរ ។ រឿងសំខាន់គឺធ្វើយ៉ាងណាឱ្យការហាត់ប្រាណក្លាយជាទម្លាប់ប្រចាំថ្ងៃ។

៥. ជៀសឆ្ងាយពីការជក់បារី និងគ្រឿងស្រវឹង ៖ ប្រសិនបើអ្នកបន្តផឹកស្រា និងជក់បារី មិនថាអ្នកព្យាយាមចំណាយពេលវេលាយកចិត្តទុកដាក់ លើសុខភាពរបស់អ្នកយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែងរបស់អ្នកនឹងមិនមានប្រសិទ្ធភាពទេ។ ដើម្បីធានាបាននូវសុខភាពល្អ គួរកុំសាកល្បង ដោយចាប់ផ្តើមកាត់បន្ថយ ឬក៏ផ្តាច់ចោលតែម្តង។

៦. បង្កើនប្រាស្រ័យទាក់ទង ៖ ចូរបង្កើត ឬបង្កើនទំនាក់ទំនង ជាមួយមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះភាពឯកោ និងកង្វះការប្រាស្រ័យទាក់ទងគ្នា គឺជាមូលហេតុធំមួយនាំឱ្យជំងឺធ្លាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្ត កើតមាន។ មិនថាជីវិតគ្រួសារ និងការងាររបស់អ្នកមានភាពមមាញឹកយ៉ាងណានោះទេ សូមព្យាយាមចំណាយពេលជាមួយមិត្តភ័ក្តិតាមរយៈជួបផ្ទាល់ក្ដី និងតាមបណ្តាញសង្គមក្ដី។

៧. ធ្វើសកម្មភាពថ្មីៗ ៖ នៅពេលអ្នកចំណាយពេលផ្ដោតអារម្មណ៍ធ្វើសកម្មភាពមួយចំនួន ដែលអ្នករីករាយនឹងធ្វើ វាក៏អាចរក្សាសម្ពាធការងារ និងសម្ពាធជីវិតប្រចាំថ្ងៃចេញពីខួរក្បាលរបស់អ្នកផងដែរ។ ការស្វែងរកចំណូលចិត្តថ្មីៗ គឺល្អសម្រាប់ពង្រឹងខួរក្បាល ការគិត និងជួយឱ្យអ្នកកាន់តែមានភាពច្នៃប្រឌិត អាចបត់បែន និងដោះស្រាយបញ្ហាផ្សេងៗបាន កាន់តែឆាប់រហ័សជាងមុន។

៨. រស់ក្នុងបច្ចុប្បន្នកាល ៖ ពេលខ្លះមនុស្សយើងជួបប្រទះការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ អាចដោយសារតែការគិតពីកំហុសអតីតកាលខ្លាំងពេក ឬភ័យព្រួយពីអ្វីដែលអាចនឹងកើតមាននៅថ្ងៃអនាគតខ្លាំងពេក។ ការគិតទាំងនោះអាចធ្វើឱ្យអ្នកភ្លេចខ្លួន មិនបានផ្ដោតអារម្មណ៍ទៅនឹងព្រឹត្តការណ៍ ឬរឿងរ៉ាវដែលកំពុងកើតឡើងនៅពេលបច្ចុប្បន្ន។ រស់នៅក្នុងបច្ចុប្បន្នកាល ញញឹមឱ្យបានច្រើន សើចឱ្យបានច្រើន ព្យាយាមរក្សាខ្លួនឯងឱ្យមានភាពរីករាយ មានគុណភាពជីវិត។ យោងតាមការសិក្សាមួយបានឱ្យដឹងថា ជាមធ្យម កុមារសើចពីររយដង(២០០) ក្នុងមួយថ្ងៃ ខណៈដែលមនុស្សពេញវ័យសើច១៥ដងក្នុងមួយថ្ងៃ។

ចំណុចទាំងប្រាំបី(៨) ដែលបានរៀបរាប់ សុទ្ធសឹងតែជាគន្លឹះ ដែលអាចជួយកែប្រែទម្លាប់ចាស់មិនល្អ ចាប់ផ្ដើមទម្លាប់ថ្មី ដែលចាំបាច់សម្រាប់ជីវិតប្រកបដោយគុណភាព និងសុខុមាលភាព៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)