សញ្ញាទាំង៦ បង្ហាញថាអ្នកជាមនុស្សមានទម្លាប់គិត Outside the box

ត្បិតថានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មានមនុស្សពូកែៗច្រើន ប៉ុន្តែមនុស្សដែលមានទម្លាប់គិត Outside the box គឺមិនសូវមាននោះទេ ឬអាចនិយាយបានថា ពួកគេជាប្រភេទមនុស្សកម្រ។ តើអ្នកអាចស្ថិតក្នុងចំណោមមនុស្សប្រភេទនេះដែរទេ? ខាងក្រោមនេះជាសញ្ញាចំនួន ៦ ដែលបង្ហាញថា បុគ្គលម្នាក់ជាមនុស្សមានទម្លាប់គិត Outside the box ។

. ផ្តោតលើដំណោះស្រាយ ជាជាងអង្គុយពិបាកចិត្ត (ពេលជួបបញ្ហា)៖ ជារឿយៗ យើងគ្រប់គ្នាតែងតែឮអ្នកដទៃនិយាយថា អ្នកត្រូវផ្ដោតលើដំណោះស្រាយនៅពេលមានបញ្ហា និងមិនត្រូវមានអារម្មណ៍តានតឹង ឬព្រួយបារម្ភខ្លាំងឡើយ ។ ប៉ុន្តែនៅពេលអនុវត្តក្នុងការរស់នៅជាក់ស្ដែង វាមិនដូច្នេះទេ យើងនៅតែពិបាកផ្ចង់អារម្មណ៍ និងធ្វើចិត្តឱ្យស្ងប់នៅពេលជួបបញ្ហា ។ ទន្ទឹមនឹងនេះ មនុស្សមានអត្តចរិតគិត Outside the box គឺចំណាយពេលពិ​បាកចិត្តមិនយូរនោះទេ ផ្ទុយទៅវិញ គេចំណាយពេលស្វែងយល់ពីដើមចមនៃបញ្ហា បន្ទាប់មកផ្ដោតរកដំណោះស្រាយ និងវិធីរំដោះខ្លួនចេញពីបញ្ហានោះឱ្យបានលឿនតាមដែលអាចធ្វើបាន។

. ពូកែឆ្ងល់ និងចោទសំណួរ ហេតុអ្វី?ចំណុចពិសេសមួយទៀត ដែលបញ្ជាក់ថា អ្នកជា Outside the box thinker គឺអ្នកពូកែសួរសំណួរហេតុអ្វី? ​និយាយឱ្យស្រួលស្ដាប់ទៅ អ្នកជាមនុស្សដែលឆ្ងល់អំពីរឿងរ៉ាវគ្រប់យ៉ាង។នេះគឺជាលក្ខណៈពិសេសមួយ ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមាននោះទេ។ ជាក់ស្ដែង បើទោះជាអ្នកបានសម្រេចគោលដៅ ឬផែនការអ្វីមួយហើយក៏ដោយ អ្នកនៅតែបង្កើតចំណោទសំណួរថ្មី សម្រាប់គោលដៅបន្ទាប់ទៀតជានិច្ច។

. តែងតែមានគំនិតប្រឆាំងនឹងខ្លួនឯង ៖ ការមានទម្លាប់ជជែកដេញដោលជាមួយខ្លួនឯង មិនមែនមានន័យថាអ្នកមានបញ្ហា Schizoid personality disorder នោះទេ ប៉ុន្តែសញ្ញានេះបង្ហាញថា អ្នកជាមនុស្សមានសមត្ថភាពថ្លឹងថ្លែងខ្ពស់ លើការសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ។ លើសពីនេះ វាគឺជាសញ្ញាបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិត​ និងអាចដោះស្រាយបញ្ហាស្មុគស្មាញបានល្អ។

. បើកចិត្តស្ដាប់គំនិតអ្នកដទៃ ទោះមិនយល់ស្រប ៖ ទម្លាប់ពិសេសមួយទៀត ដែលបង្ហាញថា អ្នកជាមនុស្ស Outside the box thinker គឺអ្នកមានឆន្ទៈក្នុងការស្ដាប់គំនិតអ្នកដទៃ បើទោះជាអ្នករកឃើញថា គំនិតនោះមិនសំខាន់ ឬមិនត្រឹមត្រូវក៏ដោយ។ ប៉ុន្តែ អ្នកជាបុគ្គលដែលឱ្យតម្លៃចំពោះគំនិតអ្នកដទៃ ព្រោះអ្នកគិតថា ការជំនាស់ដាច់ខាតចំពោះគំនិតនរណាម្នាក់ មិនមែនមានន័យថា ត្រូវបង្ហាញអាក្បកិរិយាមិនអើពើចំពោះការបង្ហាញគំនិតរបស់គេនោះទេ។ ព្រោះជួនកាលនៅក្នុងគំនិតដែលអ្នកបដិសេដនោះ ក៏អាចមានចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ។

. រៀនសូត្រពីកំហុសអ្នកដទៃ៖ បុគ្គលដែលជា Outside the box thinker ជាទូទៅមានទម្លា​ប់សង្កេត និងសិក្សាអំពីរបៀបអ្នកដទៃដោះស្រាយបញ្ហាក្នុងជីវិតពួកគេ។ សកម្មភាពនេះ អាចផ្ដល់នូវមេរៀនជីវិតសំខាន់ៗ ដែលគេមិនបានរៀននៅក្នុងសាលា។ ដូច្នេះ វាអាចជាចម្លើយ ឬការបំផុសគំនិត ដែលនាំឱ្យគេអាចដោះស្រាយនៅក្នុងជីវិតខ្លួនឯងបានល្អ។ ទម្លាប់នេះ ផ្ដល់ឱ្យគេនូវមេរៀន និងបទពិសោធជាច្រើន ហើយវាក៏ជាដើមទន់ ដើម្បីសម្រេចភាពជោគជ័យក្នុងជីវិតផងដែរ។

. មានគោលដៅជីវិតជាក់លាក់ ៖ ជាទូទៅ Outside the box thinker ជាបុគ្គលដែលមានគោលដៅជីវិតជាក់លាក់។ ពួកគេមានទម្លាប់កំណត់គោលដៅដែលខ្លួនចង់សម្រេចបាន បន្ទាប់មកគិតអំពីសកម្មភាព និងយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលដៅនោះឱ្យបានក្នុងពេលវេលា ឬកាលកំណត់ជាក់លាក់ណាមួយ។ ឧទាហរណ៍ បច្ចុប្បន្នគេមានអាយុ ១៨ឆ្នាំ ហើយគេកំណត់ថា នៅអាយុ ៣៥ឆ្នាំ គេត្រូវមានគ្រួសារមួយដ៏មានសុភមង្គល និងប្រភពចំណូលមួយសមរម្យ។ បន្ទាប់មក គេចាប់ផ្ដើមគិតពីសកម្មភាពដែលគេត្រូវធ្វើ ដោយបង្កើតឱ្យមានផែនការប្រចាំសបា្ដហ៍ ប្រចាំខែ និងប្រចាំឆ្នាំ ហើយគេនឹងអនុវត្តតាមផែនការដែលគេបានរៀបចំរហូតទាល់តែសម្រេចគោលដៅបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។