ក្រុមអ្នកតស៊ូមតិ ស្នើឱ្យបញ្ឈប់ការអភិវឌ្ឍបច្ចេកវិទ្យា Chart GPT ដោយ​បារម្ភថា​វាអាច​បង្កើត​ហានិភ័យ​ចំពោះសង្គម

បរទេស – សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពីថ្ងៃទី៣០ មីនាថា មជ្ឈមណ្ឌលក្រុមក្រមសីលធម៌វិជ្ជាជីវៈបច្ចេកវិទ្យាសម្រាប់បញ្ញាសប្បនិម្មិត និងគោលនយោបាយឌីជីថល (CAIDP) បានស្នើសុំឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក (U.S Federal Trade Commission) បញ្ឈប់ក្រុមហ៊ុន Open AI ចំពោះការចេញផ្សាយពាណិជ្ជកម្មថ្មីអំពី Chart GPT-4 ដោយថា វាអាចបង្កើតហានិភ័យជាច្រើនចំពោះសង្គម។

នៅក្នុងពាក្យបណ្ដឹង ក្រុមអ្នកតស៊ូមតិបានលើកឡើងថា “GPT-4 នឹងបង្កឱ្យមានភាពលំអៀង ការឆបោក និងមានហានិភ័យខ្ពស់ចំពោះឯកជនភាព និងសុវត្ថិភាពទិន្នន័យសាធារណៈ។”

ពាក្យបណ្ដឹងផ្លូវការដែលដាក់ស្នើទៅកាន់ FTC គឺធ្វើឡើង តាមលិខិតបើកចំហមួយដែលចុះហត្ថលេខាដោយលោក Elon Musk ដែលគេស្គាល់ថាជាអ្នកជំនាញផ្នែកបញ្ញាសប្បនិម្មិត បានអំពាវនាវឱ្យមានការផ្អាកដំណើរការអភិវឌ្ឍបច្ចេកវិទ្យាថ្មី GPT-4 ដែលបង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌលស្រាវជ្រាវ Open AI ទើបតែដាក់ដំណើរការ ក្រោមហេតុដែលលើកឡើងថា បច្ចេកវិទ្យានេះអាចបង្កើតហានិភ័យជាច្រើនចំពោះសង្គម។

ក្រុមអ្នកតស៊ូមតិបានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងថា Chat GPT-4 មិនបានបំពេញតាមលក្ខខណ្ឌស្ដង់ដារបស់ FTC ដែលតម្រូវឱ្យមាន “តម្លាភាព យុត្តិធម៌ ភាពអាចគ្រប់គ្រងបាន និងមានទំនួលខុសត្រូវខ្ពស់” ឡើយ។ ជាក់ស្ដែង OpenAI បានលាតត្រដាងប្រវត្តិឆាតឯកជនជាច្រើនទៅកាន់អ្នកប្រើប្រាស់ដទៃ។ ចំណែកអ្នកស្រាវជ្រាវ AI ម្នាក់ដែលជាសមាជិកក្រុមអ្នកតស៊ូមតិ បានលើកឡើងក្នុងពាក្យបណ្ដឹងថា “ Chat GPT-4 អាចចូលទៅកាន់កាប់គណនីឯកជនរបស់នរណាម្នាក់បាន វាអាចមើលប្រវត្តិឆាតរបស់ម្ចាស់គណនី និងប្រើព័ត៌មានវិក្ក័យបត្រដោយមិនឱ្យម្ចាស់គណនីដឹង”។

លោក Marc Rotenberg ប្រធានមជ្ឈមណ្ឌលក្រុមក្រមសីលធម៌វិជ្ជាជីវៈបច្ចេកវិទ្យាសម្រាប់បញ្ញាសប្បនិម្មិត និងគោលនយោបាយឌីជីថល (CAIDP) បានលើកឡើងថា

“ខ្ញុំមានការព្រួយបារម្ភថា សម្ពាធពាណិជ្ជកម្ម និងការផ្សព្វផ្សាយជំរុញឱ្យក្រុមហ៊ុន Open AI ដាក់ឱ្យប្រើប្រាស់នូវផលិតផល ដែលមិនទាន់អភិវឌ្ឍរួចរាល់។” ក្នុងនាមជាអ្នកចុះហត្ថលេខាម្នាក់ ក្នុងចំណោមជាង ១ពាន់ហត្ថលេខី នៃពាក្យបណ្ដឹងជំរុញឱ្យផ្អាកការអភិវឌ្ឍបច្ចេកវិទ្យា AI លោក Rotenberg បន្ថែមថា “ Open AI គឺមិនបានអនុលោមតាមគោលការណ៍របស់ FTC នោះទេ ផលិតផលនេះអាចបង្ករឱ្យមានរឿងអយុត្តិធម៌ និងបញ្ហាបោកប្រាស។” 

ក្រុមអ្នកដាក់ពាក្យបណ្ដឹងបានជំរុញឱ្យ FTC បើកការស៊ើបអង្កេតចំពោះក្រុមហ៊ុន Open AI ពាក់ព័ន្ធនឹងពាណិជ្ជកម្មនៃការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Chart GPT-4 និងធានាឱ្យបាននូវការបង្កើតប្រព័ន្ធសុវត្ថិភាពជាចាំបាច់សម្រាប់អ្នកប្រើប្រាស់ អាជីវកម្ម និងទីផ្សារពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលស្រាវជា្រវ Open AI មានមូលដ្ឋាននៅរដ្ឋ California សហរដ្ឋអាមេរិក និងមានការគាំទ្រពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកគឺ Microsoft Corp. ។ មជ្ឈមណ្ឌលនេះបានបង្ហាញបច្ចេកវិទ្យា AI GPT (Generative Pre-trained Transformer) របស់ខ្លួន កាលពីដើមខែមីនា និងបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់សាធារណជនចំពោះសមត្ថភាពពិសេសរបស់បច្ចេកវិទ្យានេះ ដែលអាចសន្ទនាជាមួយមនុស្ស តែងបទចម្រៀង និងសង្ខេបឯកសារវែងៗជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។