មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវ​ដល់ប្រជាជន​កម្ពុជា និងលើពិភពលោក អនុវត្តសកម្មភាពវិជ្ជមាន ដើម្បីស្តារភពផែនដីឡើងវិញ

ភ្នំពេញ – ក្នុងឱកាស​ចូលរួមទិវា​មួយ​ម៉ោង​សម្រាប់ភពផែនដី ដែល​ធ្វើ​ឡើង​កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានធ្វើ​ការ​អំពាវនាវ​ដល់ប្រជាជន​កម្ពុជា ក៏​ដូចជា​នៅ​លើពិភពលោក អនុវត្ត​សកម្មភាពវិជ្ជមាន​បន្ថែមទៀត ដើម្បីស្តារភពផែនដីឡើងវិញ សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថា ភពផែនដី​បានផ្តល់​ខ្យល់​អុកស៊ីសែន​ដល់យើង​សម្រាប់​ដក​ដង្ហើម ទឹក និងអាហារសម្រាប់ទទួលទាន ទ្រទ្រង់​ការ​សាយ​ភាយ​លំអងរុក្ខជាតិ ការពារ​មនុស្ស​ជាតិពីគ្រោះធម្មជាតិ​នានា ព្រមទាំង​ផ្តល់អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ចាំបាច់​សម្រាប់​គាំទ្រ​ដល់ជីវិត​មនុស្ស ។ ឯកឧត្តមបន្តថា យើង​ត្រូវ​រួម​គ្នា​ធ្វើ​សកម្មភាព​ពេលនេះ​ជាង​ពេល​ណាៗទាំងអស់ ដើម្បីតបស្នង​ដល់​ភពផែនដី​វិញ ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃតាមរយៈសកម្មភាពផ្សេងៗ​រាប់ចាប់តាំង​ពី​ការ​កាត់បន្ថយ​នូវ​ធនធាន​ដែល​យើង​មាន (Reduce) ការប្រើប្រាស់ឡើងវិញធនធានដែលយើងមាន (Reuse) និងការកែច្នៃឡើងវិញធនធានដែលយើងមាន(Recycle) ក៏ដូចជាការមិនបរិភោគសាច់សត្វព្រៃ មិនជាវផលិតផលពីសត្វព្រៃ ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើបរិស្ថានធម្មជាតិ រហូតដល់ការរួមចំណែកសកម្មភាពធំ ឧទាហរណ៍ដូចជាការវិនិយោគលើជម្រើសថាមពលកកើតឡើងវិញ ដើម្បីចូលរួមការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីកម្ពុជា។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន

“ប្រជាជនគ្រប់រូបត្រូវចូលរួមចំណែកក្នុងការបង្កើនឥទ្ធិពលនៃសកម្មភាពរួមជាវិជ្ជមានសម្រាប់ភពផែនដី។ ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជានិមិត្តរូបនៃការបង្រួបបង្រួម…”

សម្រាប់ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍លើក​ឡើងថា ព្រឹត្តិការណ៍ចុងក្រោយមួយចំនួនដែលបានកើតឡើង បានជម្រុញឱ្យមនុស្សនៅជុំវិញពិភពលោកងាកមកគិតគូរសារឡើងវិញអំពីសារៈសំខាន់នៃធម្មជាតិ ទំនាក់ទំនងរបស់ធម្មជាតិក្នុងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា និងកត្តាគំរាមកំហែងដែលធម្មជាតិកំពុងប្រឈម ។ លក្ខខ័ណ្ឌទាំងអស់នេះបានបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរវាងសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដីដែលបច្ចុប្បន្នសុទ្ធតែកំពុងស្ថិតក្រោមការគំរាមកំហែងពីសកម្មភាពផ្សេងៗ។

ដោយ​ឡែក​លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា ធម្មជាតិគឺជាសម្ព័ន្ធមិត្តដ៏ចាំបាច់បំផុតមួយរបស់មនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងហេតុប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកសាងអនាគតមួយប្រកបដោយនិរន្តរភាព ព្រោះធម្មជាតិនិងជីវៈចម្រុះជាអ្នកទ្រទ្រង់ជីវិតមនុស្ស និងសុខមាលភាពក៏ដូចជាផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម។ លោកបន្តថា ការស្តារធម្មជាតិនិងជីវៈចម្រុះឡើងវិញ ជាដំណោះស្រាយឈ្នះឈ្នះដើម្បីសង្គ្រោះសុខមាលភាព បរិស្ថាន និងមនុស្សជាតិ។

គួរ​បញ្ជាក់ថា ទិវា​មួយ​ម៉ោង​សម្រាប់ភពផែនដី នៅ​ឆ្នាំនេះ បានប្រព្រឹត្ត​ឡើងក្រោម​ប្រធាន​បទ «ឈានទៅមុខ​រួមគ្នា ស្តារផែនដីស្រស់បំព្រង​ឡើងវិញ» ។ នៅកម្ពុជាទិវានេះ​បានប្រារព្ធធ្វើ​កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២៣ នៅ Factory Phnom Penh ដោយ​មានការ​តាំង​ពិព័រណ៍​សមិទ្ធផល​ការងារបរិស្ថាន ផលិតផលការងារ​សហគមន៍ វេទិកា​រពិភាក្សា ព្រមទាំង​មានការ​ប្រគុំតន្រ្តី ការ​សម្តែង​សិល្បៈ សំដៅ​បង្កើន​ការ​យល់ដឹង​ពីបរិស្ថាន​ ក៏​ដូចជា​សម្រាប់​ការ​កំសាន្ត​ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...