សមរាត្រី ព្រឹត្តិការណ៍ដ៏អស្ចារ្យ​នៅ​ប្រាសាទអង្គរវត្ត

សៀមរាប – នៅព្រឹកព្រលឹមថ្ងៃទី២១ ខែមីនា នេះ អ្នកទេសចរ​រាប់​រយនាក់​បាន​នាំគ្នាធ្វើដំណើរ​ទៅ​ប្រាសាទអង្គរ ដើម្បីទស្សនាព្រះអាទិត្យរះចំកំពូល​កណ្តាលប្រាសាទ ដែល​ត្រូវ​បានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏​អស្ចារ្យនៅប្រាសាទអង្គរវត្ត ។

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរ ត្រូវ​ស្គាល់ថា ជា «សមរាត្រី» (Equinox) ដែលតែងកើត​ឡើង​ចំនួន២ដង​ជា​រៀងរាលឆ្នាំ គឺ សមរាត្រីប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា​កើត​ឡើង​នៅ​ថ្ងៃទី២២ ខែកញ្ញា។

លោក អ៊ឹម សុខរិទ្ធី អ្នក​សិក្សា​ស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា សមរាត្រី គឺជា​ពេលវេលា​ដែលថ្ងៃ និង​យប់​មាន​រយៈពេល​ស្ទើរ​តែស្មើគ្នា, ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ តែជាករណីពិសេសនៅអង្គរវត្តវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ដែលព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាល នៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។

បើតាមអ្នកជំនាញរូបនេះថា សម្រាប់​ប្រាសាទ​អង្គរវត្ត ដែលមាន​ព្រឹត្តិការណ៍​សមរាត្រី​កើតឡើង​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ វា​ជា​លក្ខណពិសេស​របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​ប្រាសាទ​ទុក​មុន​ជាស្រេច ដោយ​បំណង​តម្រូវ​តាម​បាតុភូតធម្មជាតិ​ឱ្យ​ប្រាសាទ​អង្គរវត្ត​បង្កើតជា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​នេះ​ឡើង​។

បើយោង​តាម​របាយការណ៍របស់​មន្ទីរទេសចរណ៍​ខេត្តសៀមរាប នៅព្រឹកព្រលឹមនៅថ្ងៃទី២១ ខែមីនា ឆ្នាំ​២០២៣ មានភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ទៅទស្សនាព្រឹត្តិការណ៍​សមរាត្រី ឬព្រះអាទិត្យរះចំ​កំពូល​ប្រាសាទអង្គរវត្ត ចំនួន ៨ ៧២៦នាក់ ក្នុង​នោះ​ភ្ញៀវទេសចរជាតិមាន​ចំនួន ៦៥០០នាក់ និង​ភ្ញៀវទេសចរបរទេស ចំនួន ២២២៦នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។