រដ្ឋមន្រ្តីក្រសួងការងារ ស្នើ​គ្រឹះស្ថានឧត្តមសិក្សា សហការបណ្តុះបណ្តាល TVET ដល់យុវជនកម្ពុជាឱ្យ​មានគុណភាព

ភ្នំពេញ – ក្នុងជំនួបពិភាក្សា​ជាមួយ​ប្រធានក្រុមប្រឹក្សា​សមាគមគ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា កាលពីថ្ងៃទី២០ មីនា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ដល់​សមាគមគ្រឹះស្ថានឧត្តមសិក្សា សហការក្នុងការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET) ដល់យុវជន​កម្ពុជាឱ្យ​មានគុណភាព ដើម្បីពួកគេ​អាច​បង្កើតអាជីព​សម្រាប់ខ្លួនផ្ទាល់។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ដើម្បីអនុវត្ត​តាម​អនុសាសន៍​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ជូនដល់​យុវជន​ចំនួន ១លាន៥សែននាក់ ឯកឧត្តមស្នើ​ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា សហការជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ (TVET) ក្រោម​ឱវាទរបស់ក្រសួងការងារ ធ្វើការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​លើ​ជំនាញវិជ្ជាជីវៈនេះ ឱ្យ​មាន​គុណភាព ដើម្បី​បង្កើតអាជីពសម្រាប់ខ្លួនផ្ទាល់ និង​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាសផ្សេងៗ​ដែលមានតម្រូវការ។

ជាមួយ​គ្នានេះ ឯកឧត្តម អ៊ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានធ្វើការវិនិយោគលើប្រព័ន្ធអប់រំមួយនេះ ឱ្យមានការរីកចម្រើន ហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេស ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។

គួរ​បញ្ជាក់ដែរថា បើតាម​ប្រសាសន៍​លើក​ឡើង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បច្ចុប្បន្ន​កម្ពុជា​មាន​តម្រូវ​ការ​ នៃ​អ្នក​បច្ចេកទេស​កាន់តែធំ ទាំង​តម្រូវ​ការ​ក្នុងស្រុក​ដែលមាន​ស្រាប់ និង​មួយ​ផ្នែកទៀត​គឺ​ដើម្បីបំពេញ​សេចក្តីត្រូវ​ការ​របស់អ្នក​វិនិយោគ ដែលចង់​មក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា ដែលគេ​ត្រូវ​ការធនធាន​មនុស្ស​ខាងបច្ចេកទេស។

សម្តេចតេជោបានបញ្ជាក់ថា ដោយ​សារមើលឃើញ​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈមានតម្រូវការ​កាន់តែធំ ដូច្នេះ​ហើយ​ទើបសម្តេច​បានដាក់ចេញ​ផែនការគោលនយោបាយ​ឱ្យ​ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការ​បណ្តុះបណ្តាល​លើជំនាញវិជ្ជាជីវៈ​ដល់យុវជន​កម្ពុជា​ប្រមាណ ១លាន៥សែននាក់​ក្នុងមួយឆ្នាំ ដោយ​ចាប់ផ្តើម​ពីឆ្នាំក្រោយនេះតទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...