លោកជំទាវ ម៉ែន សំអន ៖ ការផ្តល់ភាពអង់អាចដល់យុវជន មានឥទ្ធិពលពេញមួយជីវិតរបស់ពួកគាត់

ភ្នំពេញ – ការផ្តល់ភាពអង់អាចដល់យុវជន ស្ដីអំពីការអប់រំ ការងារ សិទ្ធ និងសុខភាពបន្តពូជ គឺជាប្រធានបទសំខាន់សម្រាប់ក្មេងជំទង់ និងយុវជនដែលចាំបាច់ត្រូវយល់ដឹងបន្ថែមទៀត ព្រោះថា បញ្ហានេះមានឥទ្ធិពលពេញមួយជីវិតរបស់ពួកគេ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាប្រសាសន៍ លើក​ឡើង​របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមសភាកម្ពុជា ដើម្បីប្រជារាស្រ្ត និងការអភិវឌ្ឍ (CAPPD)។

លោកជំទាវសង្គហបណ្ឌិតបន្ថែមថា យើងបានដឹងច្បាស់ពីសារៈប្រយោជន៍នៃការអប់រំ និងការផ្តល់ជាពុទ្ធិ និងបណ្តុះជាគំនិតសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងការត្រៀមខ្លួនសម្រាប់ការចាប់យក និងផ្គូផ្គងអាជីពការងារសមស្របផងដែរ។ ជាមួយ​គ្នា ការយល់ដឹងទូលំទូលាយ អំពីសុខភាព ជាពិសេសសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ គឺជួយឱ្យយុវជនក្លាហាននិយាយអំពីសុខភាពផ្លូវភេទក្នុងការបង្ការហានិភ័យ ដែលអាចកើតមាន ហើយអាចផ្តល់ផលប៉ះពាល់ ទៅដល់ការសិក្សា និងអនាគតរបស់ខ្លួន។

“​ស្របពេល​នេះដែរ ការយល់ដឹង​ទូលំ​​ទូលាយ​ពី​សុខភាព ជាពិសេស​សុខ​ភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ និង​សិទ្ធិ​ជា​កាតាលីករ​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​ដល់​យុវជន​ក្នុងការ​បង្ការ​ហានិភ័យ​សុខភាព​ផ្លូវភេទ ដែល​អាច​កើតមាន​ហើយ​អាច​ផ្តល់​ផលប៉ះពាល់​ទៅដល់ ការសិក្សា និង​អនាគត​របស់ខ្លួន​”

លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ។

ជាមួយគ្នានេះ លោកជំទាវក៏បាន​រំឭក​ផងដែរ​ថា វិស័យ​សុខាភិបាល ស្ថានភាព​សុខភាព​ប្រជាពលរដ្ឋ និង​ការផ្តល់សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌​ជា​អាទិភាព​ចម្បង​ដែលជា​និច្ចកាល​តែង​ផ្តោតលើ​ការ​ពង្រីក​ការ​គ្របដណ្តប់​នៃ​សេវា​សុខ​ភាព និង​អន្តរាគមន៍​សុខភាព​សា​ធា​រណៈ តាមរយៈ​កម្មវិធី​សុខភាព​បន្ត​ពូជ​សុខភាព​ផ្លូវភេទ សុខភាព​មាតា​ទារក កុមារ កម្មវិធី​អាហារូបត្ថម្ភ និង​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​និង​ជំងឺមិនឆ្លង​។​

ប្រធាន (CAPPD) បន្តថា ក្នុងរយៈពេលជាងពីរទសវត្សរ៍នៃការអនុវត្តយុទ្ធសាស្រ្តត្រីកោណ ចតុកោណ និងផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិធនធានមនុស្ស និងសុខុមាលភាពប្រជាជន នៅតែបន្តជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ហើយគោលនយោបាយជាតិស្ដីពីការអនុវត្តយុវជនកម្ពុជានេះក៏បានកំណត់អាទិភាពចំនួនបួនរួមមាន៖ ទី១.ការអប់រំ ទី២.សុខភាព និងសុខុមាលភាព ទី៣.ការងារ និងឱកាស និងទី៤ ការចូលរួមរបស់ស្ថាប័នក្នុងការសម្របសម្រួល។

លោកជំទាវ លើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើម កាន់តែមានការចូលរួម ប្រកបដោយអត្ថន័យត្រូវបានរៀបចំជាបន្តបន្ទាប់។ សមាគម សមាជិកសភាពកម្ពុជាដើម្បីប្រជាជាតិ និងការអភិវឌ្ឍ ប្តេជ្ញានឹងបន្តគាំទ្រ និងរួមចំណែកនៅក្នុងរបៀបវារៈ កិច្ចការអភិវឌ្ឍនៅការផ្តល់ភាពអង់អាចដល់យុវជន និងការអភិវឌ្ឍប្រកបដោយចីរភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...