លោកបណ្ឌិត យង់ ពៅ ៖ មហាជនមិនគួរប្រើប្រាស់បណ្ដាញសង្គមជាន់ពន្លិចបុគ្គលណាម្នាក់រហូតគ្មានឱកាសកសាងកិត្តិយសល្អទៅថ្ងៃក្រោយឡើយ

ភ្នំពេញ – មហាជនមិនគួរប្រើប្រាស់បណ្ដាញសង្គមជាន់ពន្លិចបុគ្គលណាម្នាក់រហូតគ្មានឱកាសកសាងកិត្តិយសល្អទៅថ្ងៃក្រោយឡើយ ដោយសារជីវិតមនុស្សមិនអាចចប់ព្រោះកំហុសដោយគ្មានការអប់រំឱ្យដើរផ្លូវល្អ ដើម្បីអាចចូលរួមជួយសង្គមនៅថ្ងៃអនាគតក្រោយទទួលទោសទណ្ឌតាមផ្លូវច្បាប់នោះឡើយ ។ នេះបើតាមការលើកឡើងរបស់ លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការអប់រំដើរតួនាទីសំខាន់ណាស់ទាំងក្នុងសាលារៀន គ្រួសារ និងសហគមន៍ ។ ទន្ទឹមគ្នានេះ ជំនួសឱ្យការជេរប្រទិចយុវជនដែលប្រព្រឹត្តខុស គប្បីធ្វើយ៉ាងណាចូលរួមជួយអប់រំយុវជនឱ្យរឹងមាំទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី គឺផ្ដើមចេញពីយើងទាំងអស់គ្នានៅក្នុងគ្រួសារ នៅក្នុងសាលារៀន និងនៅក្នុងសហគមន៍ ។

លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា

“យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីអប់រំយុវជនយើង អប់រំកុមារយើងកុំឱ្យគាត់ប្រព្រឹត្តខុស ហើយកុំចេះតែបញ្ជាន់ថែមដោយមិនបានមើលថា យើងបានជួយអ្វីដល់ពួកគាត់ និងបានអប់រំគាត់កម្រិតណាហើយ”

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានស្នើដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជាព័ត៌មានក្តី ឬអ្នកសារព័ត៌មានអាជីពក្ដី ត្រូវគិតពីក្រមសីលធម៌នៃការប្រើប្រាស់បណ្ដាញសង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន មុននឹងបង្ហាញរូបភាពឯកជនភាពរបស់បុគ្គលណាម្នាក់ ឬរិះគន់បុគ្គលណាម្នាក់ជាសាធារណៈ ដោយ​ត្រូវគិតពីផលប៉ះពាល់ទៅថ្ងៃក្រោយ។

តាមក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មាន និង​ការ​ផ្សព្វផ្សាយ រាល់សេចក្តីរាយការណ៏ព័ត៌មានអំពីបទឧក្រិដ្ឋដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ឬ តុលាការមិន ទាន់វិនិច្ឆ័យ ត្រូវបានហាមឃាត់មិនឱ្យ​អ្នកសារព័ត៌មានបញ្ចេញមតិយោបល់នៅក្នុងអត្ថបទនោះទេ។ អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋ និងមិនត្រូវថតរូប និងមិនត្រូវចោទប្រកាន់ជនណាម្នាក់ថាជាឧក្រិដ្ឋជន នៅពេលដែលតុលាការមិនទាន់បានវិនិច្ឆ័យទោសនោះឡើយ។ អ្នកសារព័ត៌មានមិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណ:មិនសមរម្យ ឃោឃៅ ឬ អំពើ ហិង្សាលើរាង្គកាយនោះទេ។

យោង​តាមមាត្រា៧ នៃច្បាប់ស្តីពីរបបសារព័ត៌មាន បានចែងថា អ្នកសារ​ព័ត៌មាន​ត្រូវ​មានកាតព្វកិច្ច​គោរព​គោល​ការណ៍​ចាំបាច់ជា​អាទិ៍​ដូចជា គោរពសច្ចធម៌ និង​គោរព​សិទ្ធយល់ដឹងនូវសច្ចធម៌​របស់សាធារណជន, ត្រូវផ្សាយ​នូវ​ដំណឹង​ទាំងឡាយ​ដោយសុចរិត ព្រមទាំងធ្វើអត្ថាធិប្បាយ ឬរិះគន់​ឱ្យ​ត្រឹម​ត្រូវ និង​សមស្រប​តាមគតិយុត្តិធម៌, ត្រូវរាយការណ៍​តែតាមហេតុការណ៍​ដែលខ្លួនដឹង​ពីប្រភព​ដើមតែប៉ុណ្ណោះ អ្នក​សារ​ព័ត៌មាន​មិន​ត្រូវ​បំបាត់ចោល​នូវ​ព័ត៌មានសំខាន់ៗ ឬកែបន្លំឯកសារ​ផ្សេងៗ​ឡើយ, ប្រើវិធីសុចរិត​ត្រឹមត្រូវ​ដើម្បីស្វែង​រក​ដំណឹង រូបថត និង​ឯកសារផ្សេងៗ, ត្រូវចៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដែលញុះញង់​ឱ្យ​មានការ​ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា មតិ ឬនិន្នការ​នយោបាយ ដើម​កំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពដទៃ​ទៀត ក៏ដូចជាត្រូវគោរពសិទ្ធិ និង​សេរីភាព​រស់នៅ​ក្នុង​ជីវភាព​ឯកជនរបស់បុគ្គល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...