ក្រសួងអប់រំណែនាំ​ដល់គ្រឹះស្ថាន​សិក្សា​ទាំងអស់ អប់រំសិស្ស​កុំ​ឱ្យ​យល់ខុស​អំពីអត្ថន័យទិវានៃក្តីស្រឡាញ់

ភ្នំពេញ – ខណៈ​ថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ កាន់តែខិតជិតមក​ដល់ ក្រសួងអប់រំ យុវជន និង​កីឡា បានចេញសេចក្តីណែនាំ​មួយ​ទៅ​ដល់​គ្រប់គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ចូលរួមផ្សព្វផ្សាយ​អប់រំ​ដល់​សិស្សានុសិស្សកុំ​ឱ្យ​យល់ច្រឡំ អំពីអត្ថន័យទិវា​ នៃក្តីស្រឡាញ់ថា ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នា​រវាង​គូស្នេហ៍។

ក្រសួងអប់រំបានបញ្ជាក់ថា ទិវានេះ ពុំ​មែនជា​ប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ហើយកន្លងមកមានយុវជន​មួយ​ចំនួន​តូចបាន​ភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់​សេចក្តីថ្លៃថ្នូរបុគ្គល និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិរបស់ខ្មែរ។

ដើម្បីពង្រឹង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​គ្រប់គ្រឹះស្ថានសិក្សា ក្រសួងអប់រំ​បានណែនាំ​ដល់គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវផ្សព្វផ្សាយ​ដល់សិស្សានុសិស្ស​តាមគ្រប់មធ្យោបាយ ដូចជា​តាមរយៈ​ការ​ប្រជុំ​នៅពេល​គោរពទង់ជាតិ កុំ​ឱ្យ​មាន​កា​រយល់ខុសពី​អត្ថន័យ ទិវា​នៃក្តីស្រឡាញ់, ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិន័យ​​ឱ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការ​អប់រំ​សីលធម៌ ដោយ​តាមដាន​អវត្តមាន​របស់សិស្សានុសិស្ស​ជា​ប្រចាំ។

ជាមួយ​គ្នា​ក៏​ត្រូវ​ជំរុញ​ដំណើរការ​របស់ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំសាលា ដោយ​អនុវត្ត​សកម្មភាព «មិត្តអប់រំមិត្ត» , ត្រូវ​ទំនាក់ទំនងជិតស្និទ្ធជាមួយ​មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និង​សហគមន៍ ដើម្បីផ្តល់ និង​ទទួល​ព័ត៌មាននានាដែលពាក់ព័ន្ធ​នឹង​សកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស សំដៅ​រួមសហការ​គ្នា​ទប់ស្កាត់ អប់រំណែនាំ និង​កែលម្អ​ឱ្យ​បានទាន់ពេលវេលា។

ក្រសួងក៏​បានប្រាប់​ឱ្យ​គ្រឹះស្ថាន​សិក្សា​ទាំងអស់ បន្ត​ពង្រឹង​ការ​អនុវត្ត​ប្រកាស​លេខ១២៥៨ អយក.ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០០៩ ស្តីពីបទបញ្ជា​ផ្ទៃក្នុង​សម្រាប់គ្រឹះស្ថាន​បឋមសិក្សា និង​ប្រកាស​លេខ​២៧៨៦ អយក.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០០៩ ស្តីពីបទបញ្ជា​ផ្ទៃ​ក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅសាធារណៈផងដែរ។

គួរ​បញ្ជាក់ថា ទិវានៃក្តីស្រឡាញ់ ឬ Valentine’s Day គឺជា​ទិវា​មួយ​របស់​ជនជាតិ​នៅ​ប៉ែកអឺរ៉ុប ដែល​គេ​តែងប្រារព្ធធ្វើ​នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ។ ជារៀងរាល់ឆ្នាំមនុស្សជាច្រើន​បានយកថ្ងៃនេះ បង្ហាញ​ពីទឹកចិត្តរបស់ខ្លួនចំពោះ​អ្នក​ដែលគេស្រឡាញ់ តាមរយៈ​ការ​ទិញកាដូ, បាច់ផ្កា ឬចំណាយពេល​ទៅ​ខាងក្រៅដើម្បីញ៉ាំអាហារជាមួយ​គ្នា។ យ៉ាងណាមិញនៅ​កម្ពុជា មានយុវវ័យមួយ​ចំនួន​​បាន​យល់​ច្រឡំនឹងវប្បធម៌បែប​បច្ចឹម​ប្រទេស​មួយ​នេះ ដោយ​អ្នក​ខ្លះ​ថែមទាំង​បានប្រព្រឹត្ត​ទង្វើ​ខុស​ឆ្គង​ទៅនឹងប្រពៃណីខ្មែរ ដោយសំអាងទៅ​លើថ្ងៃនៃក្តីស្រឡាញ់ ឬ Valentine’s Day នេះ។

យ៉ាងណាក៏ដោយ អ្វីដែល​គួរតែត្រូវធ្វើសម្រាប់យុវវ័យ ក៏​ដូចជា​មនុស្ស​ទូទៅ​នៅ​ក្នុងថ្ងៃនៃក្តីស្រឡាញ់នោះ គឺគួរ​តែ​បង្ហាញក្តីស្រឡាញ់​ដល់គ្នា​ទៅវិញទៅមក រវាង​កូននិង​ឪពុកម្តាយ រវាងបងប្អូន រវាងមិត្តភក្តិ រវាងមិត្តរួមការងារ ឬរវាងមនុស្សជាតិ ក្នុងអត្ថន័យ នៃក្តីស្រឡាញ់​ដ៏​បរិសុទ្ធចំពោះគ្នា និង​គ្នា ខណៈក្តីស្រឡាញ់ ពុំ​មានតែមួយថ្ងៃនេះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។