សម្តេចតេជោ ៖ សម័យបច្ចុប្បន្ន​ មានជម្រើសច្រើន​ដែលជា​ឱកាសសម្រាប់​អ្នក​ដែលប្រឡង​ធ្លាក់បាក់ឌុប

ភ្នំពេញ – ជាមួយ​នឹង​ការ​ថ្លែង​អបអរ​ដល់​សិស្ស​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ថ្លែង​លើកទឹកចិត្ត​​ដល់បេក្ខជន​ដែល​ប្រឡង​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ផងដែរ។ ក្នុងជំនួប​ជាមួយ​សិស្ស​ទទួលបាន​និទ្ទេស A ជាង​១ពាន់នាក់​នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ នាព្រឹក​ថ្ងៃទី២ ខែកុម្ភៈ សម្តេចតេជោ​នាយករដ្ឋមន្រ្តីលើក​ឡើងថា នៅសម័យបច្ចុប្បន្ន​នេះ គឺមានជម្រើសជាច្រើន​ដែលជា​ឱកាសសម្រាប់​អ្នក​ដែលប្រឡង​ធ្លាក់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ។

បើតាម​សម្តេចតេជោ​ សិស្ស​ដែលប្រឡង​ធ្លាក់​អាចជ្រើសរើស​បន្តរៀនត្រួតថ្នាក់ ហើយ​បន្ត​ប្រឡង​នៅ​ឆ្នាំក្រោយ, ជម្រើសទី២ គឺអាចចូលទៅ​រៀន​យក​បរិញ្ញាបត្ររង ហើយ​នៅពេល​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ អាចវិលមក​ប្រឡង​ម្តងទៀត ​និងជម្រើសមួយ​ទៀត គឺទៅរៀន​សាលា​បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹង​ផ្តល់ឱកាសឱ្យយុវជន​យើង​ទទួលបាន​នូវ​ជំនាញវិជ្ជាជីវៈសម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រទេស ក៏​ដូចជា​មុខ​របរខ្លួន​ឯង។

“តាសូមចូលរួមជាមួយ​នឹង​ការ​សោកស្តាយ ក៏ប៉ុន្តែសង្ឃឹមថា ចៅៗមិនបោះបង់​ចោល​ការ​ខិតខំទាំងឡាយ​ដែលខ្លួន​ត្រូវ​បន្ត​”

សម្តេចតេជោបន្តថា សិស្សានុសិស្ស​ដែល​ប្រឡង​ធ្លាក់បាក់ឌុបមិន​ត្រូវ​បោះ​បង់​ចោល​ការ​ខិតខំ​ប្រឹងប្រែងរបស់ខ្លួនឡើយ ។ សម្តេចថា ​បើប្រៀបធៀបទៅសម័យ​ប្រឡង ​ក៏​មានអ្នក​គ្រូ​ម្នាក់នៅ​ខេត្តឧត្តរមានជ័យ ដែល​គាត់​​អាយុ​៥៦ឆ្នាំ តែគាត់ប្រឡងធ្លាក់ ហើយ​គាត់​នៅ​តែប្តូរផ្តាច់ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ដើម្បីបំពេញបំណង​ប្រាថ្នារបស់គាត់ ដែល​នេះសម្តេច​តេជោ​បាន​ធ្វើការ​កោតសរសើរ និង​​ហៅថា វាជាការរៀនពេញមួយ​ជីវិត។

គួរ​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង ៥ ធ្នូ ២០២២ មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​ចំនួន ១២៨ ១៣៥នាក់ ក្នុងនោះបេក្ខជន​ដែលប្រឡង​ជាប់មាន​ចំនួន ៩០៩៥០នាក់ ដោយ​បេក្ខជន​ដែលបានប្រឡងធ្លាក់មាន​ចំនួន ៧៧១៨៥នាក់។ ក្នុងនោះដែរ ​បេក្ខជន​ដែលទទួលបាននិទ្ទេស A មាន​ចំនួន ១០៤៩នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់ និង​ និទ្ទេស E ចំនយន ៣២៤៥០នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...