បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ៖ គុណភាពអប់រំសិស្សពឹងអាស្រ័យលើសមត្ថភាពនាយកសាលា និងគ្រូបង្រៀនល្អ

សៀមរាម – ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គុណភាពអប់រំរបស់សិស្សកើតពីសមត្ថភាពគ្រប់គ្រង និងការដឹកនាំរបស់នាយកសាលា ព្រមទាំងគុណភាពគ្រូបង្រៀន ។ ការពង្រឹងសមត្ថភាពនាយកសាលា និងគ្រូបង្រៀនបានល្អ ជួយឱ្យគុណភាពអប់រំរីកចម្រើន ព្រមទាំងដើរទាន់ល្បឿននៃបច្ចេកវិទ្យានៅក្នុងសង្គម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន មានប្រសាសន៍បញ្ជាក់ថា ក្លាយជានាយកសាលាជាមោទកភាពមួយសម្រាប់លោកគ្រូអ្នកគ្រូ ហើយនាយកសាលាត្រូវមានភារកិច្ចចម្បងចូលរួមពង្រឹងគុណភាពសិស្ស និងលទ្ធផលសិក្សារបស់សិស្សឱ្យបានប្រសើរជានិច្ច ។ ភាពជានាយកសាលាឆ្នើមត្រូវចេះទាក់ទាញចិត្តឱ្យបុគ្គលិកក្នុងអង្គភាពចូលរួមឱ្យសកម្ម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន

“ដើម្បីបានលទ្ធផលសិក្សារបស់សិស្សល្អប្រសើរ តួអង្គដើរតួនាទីសំខាន់ជាងគេក្នុងវិស័យអប់រំ គឺគ្រូបង្រៀន ហើយគ្រូបង្រៀនល្អនេះហើយបង្កើតបានសិស្សល្អ… ថ្នាក់វិទ្យាល័យបើយើងទុកគ្រូត្រឹមថ្នាក់ទី១២ បូកពីរគឺទំពារមិនបែកទេ ព្រោះកម្មវិធីសព្វថ្ងៃគេនិយាយពីអាយធី ឌីជីថល និយាយពីបច្ចេកវិទ្យាអស់ហើយ ពិសេសកម្មវិធីសិក្សានិយាយពីស្ទែម (STEAM) ដូច្នេះគ្រូហ្វឹកហាត់ដុះខាត់បន្ត… ”

ទន្ទឹមគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា កត្តាដែលនាំឱ្យការសិក្សារបស់សិស្សល្អប្រសើរ ហើយសាលារៀនផលិតសិស្សមានគុណភាព ត្រូវពឹងលើការចូលរួមពីភាគីសំខាន់ៗទាំងប្រាំ រួមមាន នាយកសាលា គ្រូបង្រៀន អាណាព្យាបាលសិស្ស សហគមន៍ និងសិស្សខ្លួនឯងផ្ទាល់ ។ ភាគីទាំប្រាំត្រូវទំនាក់ទំនងគ្នាឱ្យសកម្មនិងចូលរួមលើកកម្ពស់គុណភាពអប់រំ ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ដែលមានរយៈពេលអនុវត្តប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោមការគាំទ្រពីថវិការួមគ្នារវាងឥណទានកម្ចីពីធនាគារពិភពលោក និងមូលនិធិសកលសម្រាប់ការអប់រំ GPE ។ គម្រោងនេះ បានបង្កើតឡើងដើម្បីបន្តគាំទ្រដល់កម្មវិធីកំណែទម្រង់វិស័យអប់រំ ជាពិសេសកំណែទម្រង់ការគ្រប់គ្រងសាលារៀន ។

ការរៀបចំគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) របស់ក្រសួងអប់រំ បានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលធនមនុស្សកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំងឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៣០ និង២០៥០ ។  គម្រោងក៏បានឆ្លើយតបទៅនឹងកំណែទម្រង់សំខាន់ៗ ដូចជា កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសក៏ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលនយោបាយអប់រំទាំងពីររបស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩ – ២០២៣ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%