ក្រោយពេលរៀនចប់មហាវិទ្យាល័យ ឬនៅពេលទទួលសញ្ញាបត្រជាផ្លូវការ មានយុវជនជាច្រើនបានបង្ហាញនូវអារម្មណ៍សោមនស្ស ឬមោទកភាព នៃសមិទ្ធផលដែលពួកគេបានចំណាយពេលជាច្រើនដើម្បីឈានទៅដល់គោលដៅ ដោយយ៉ាងហោចណាស់ក៏ប្រើពេលអស់៤ឆ្នាំដែរ។ ប៉ុន្តែមានសំណួរមួយចោទសួរថា តើការទទួលបានសញ្ញាបត្រ ជាការបញ្ចប់ការសិក្សារបស់យុវជនត្រឹមនេះ មែនទេ?
លោក ម៉ុន ម៉េង អ៊ាន ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានលើកឡើងថា ការទទួលសញ្ញាបត្រក្រោយញ្ចប់សាកលវិទ្យាល័យ មិនមែនបញ្ជាក់ថា យើងបានបញ្ចប់ការសិក្សានោះទេ ពោលគឺយើងត្រូវចាំបាច់ស្វះស្វែងសិក្សាបន្ថែមទៀត ដោយថា បើកាលណារៀនចប់ហើយ មិនរៀនបន្ថែមទៀតទេនោះ វាជាគំនិតមួយដែលយល់ខុស ឬអាចថា ជាគំនិតអវិជ្ជមានមួយដែរ។

បើតាមលោក ម៉េងអ៊ាង ក្រោយរៀនចប់មហាវិទ្យាល័យ វាគ្រាន់តែការបញ្ជប់កម្រិតមួយនៃការសិក្សាប៉ុណ្ណោះ មិនបានបញ្ចប់ការរៀនសូត្រនោះទេ។ យ៉ាងណាមិញ បើនិយាយពីការរៀនសូត្រវាមានច្រើនបែបបថណាស់។ លោកបានលើកជាឧទាហរណ៍ថា សូម្បីពេលយើងទៅធ្វើការ ក៏យើងអាចទាញយកចំណេះ ឬរៀនសូត្រពីកន្លែងធ្វើការបានដែរ។ ប៉ុន្តែការរៀនសូត្រដែលលោកចង់សំដៅត្រង់ចំណុចនេះ គឺការមានទម្លាប់ចាប់កាន់សៀវភៅអាន, ការស្រាវជ្រាវ និងរៀនជំនាញថ្មីៗ ដែលពិភពលោកកំពុងតែវិវឌ្ឍន៍។
លោក ម៉ុន ម៉េង អ៊ាន
“សញ្ញាបត្រ គឺបញ្ជាក់កម្រិតនៃការសិក្សា ពុំមែនបញ្ចប់ការសិក្សាទេ! ការអាន ស្រាវជ្រាវ រៀនសូត្រអ្វីថ្មីៗល្អៗ ទើបរៀនមិនចេះបញ្ចប់ថ្នាក់។ ទាំងនោះជាចំណុចស្នូល តែការអនុវត្ត គឺដើម្បីបញ្ជាក់ ភាពច្បាស់លាស់ ត្រឹមត្រូវ ក្នុងការបម្រើប្រយោជន៍ជារួម”
លោក ម៉ុន ម៉េង អ៊ាន បន្ថែមថា បើយុវជននៅតែបន្តគិតថា រៀនចប់ គឺចប់នោះ អាចនឹងនាំឱ្យជះឥទ្ធិពលមិនល្អទៅកាន់អ្នកដទៃ និងនាំឱ្យខូចទម្លាប់ខ្លួនឯងទៀតផង ថែមទាំងប៉ះពាល់ដល់សង្គម។
ជាមួយគ្នានេះ លោកក៏យល់ស្របទៅនឹងទស្សនៈមួយដែរថា ផ្ទះមួយគួរតែមានបណ្ណាល័យមួយ ។ លោកថា គំនិតនេះពិតជាត្រឹមត្រូវ ទោះបីជា មិនមានច្រើន តែយ៉ាងហោចណាស់ក៏មានសៀវភៅមួយទូ ឬមួយធ្នើរ តម្កល់នៅក្នុងផ្ទះដែរដើម្បីជំនួសឱ្យរបស់របរ ដែលមិនចាំបាច់ទាំងឡាយ។ បរិបទសង្គមបច្ចុប្បន្ន មិនដូចពីមុន មនុស្សក៏មានភាពមមាញឹកច្រើន តែយ៉ាងណាក៏ដោយ គួរតែឆ្លៀតពេលខ្លះដើម្បីរៀនបន្ថែមដែរ ទោះបីជាមិនបានធ្វើប្រចាំថ្ងៃ ប៉ុន្តែគួរធ្វើឱ្យបានញឹកញាប់ទៅតាមលទ្ធភាព ដូចជាការតាមដានព័ត៌មានជាដើម។
ចំណែក កញ្ញា សេង ដានីន ដែលសិក្សាបរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយ បានលើកឡើងថា ក្រោយបញ្ចប់ការសិក្សា និស្សិតគួរតែបន្តការសិក្សាបន្ថែមដោយខ្លួនឯង ព្រោះការរៀនសូត្រ គឺកើតពេញមួយជីវិតរបស់យើង។ នៅពេលដែលយើងបញ្ឈប់ការស្វ័យសិក្សានៅពេលណាមួយ វានឹងធ្វើឱ្យយើងមានគំនិតមិនទូលំទូលាយដូចអ្នកដែលបានរៀនមិនឈប់ឈរនោះទេ។
កញ្ញា សេង ដានីន
“ខ្ញុំយល់ថា ការសិក្សានៅក្នុងសាលា ឬថ្នាក់បរិញ្ញាបត្រគ្រាន់តែជាផ្នែកមួយជំរុញឱ្យយើងចេះដឹងបានខ្លះ ហើយនៅមានរឿងជាច្រើន ដែលយើងត្រូវស្វែងយល់បន្ថែមនៅក្នុងដំណើរជីវិតរស់នៅរបស់យើង”

កញ្ញាបន្តថា ការស្វ័យសិក្សាដែលល្អ និងងាយស្រួលបំផុតសម្រាប់យើងម្នាក់ៗ គឺការអានសៀវភៅ ព្រោះយើងអាចធ្វើវាតាមកាលៈទេសៈដែលយើងមាន ពោលគឺ យើងអាចឆ្លៀតពេលពីការងារដើម្បីអានសៀវភៅបាន ហើយថែមទាំងចំណាយប្រាក់តិចក្នុងកម្រិតមួយដែលយើងមានលទ្ធភាព។ ក្រៅពីនេះ យើងក៏អាចសិក្សាស្រាវជ្រាវបន្ថែម តាមរយៈការស្ដាប់បុគ្គលដែលមានភាពចាគំរូ(Role Model) របស់យើងតាមប្រព័ន្ធសង្គមនានាក៏បាន។
សម្រាប់ព្រះតេជគុណ ផេងលី សុផា និស្សិតបរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ បានមានសង្ឃដីកាថា ការបញ្ចប់មហាវិទ្យាល័យ វាគ្រាន់តែជាការសិក្សាដែលកំណត់ដោយប្រព័ន្ធអប់រំនៃប្រទេសនីមួយៗប៉ុណ្ណោះ ។ ក៏ប៉ុន្តែបើយើងផ្តោតសំខាន់ទៅការសិក្សាជារួម វាមិនទាន់អាចបញ្ចប់នោះទេ។
ព្រះតេជគុណ ផេងលី សុផា បញ្ជាក់ថា ការសិក្សា មានភាពទូលំទូលាយខ្លាំង ដោយមិនអាចមានបុគ្គលណាមួយ អាចរៀនដល់ថ្នាក់មួយដែលលែងមានអ្វីរៀនបន្តទៀតនោះទេ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2025
ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2023
កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...



































































