វិធីសាស្រ្តសម្គាល់ព័ត៌មានពិត ឬក្លែងក្លាយ​នៅលើបណ្តាញសង្គម

ខណៈបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន មនុស្សកាន់តែងាយស្រួលចែកចាយព័ត៌មាន នៅលើបណ្ដាញសង្គម និងអ៊ីនធឺណិត។ ហេតុនេះហើយ បានជារាល់ពេលលេងបណ្ដាញសង្គម ឬប្រើប្រាស់បណ្ដាញអ៊ីនធឺណិត យើងតែងប្រទះភ្នែកនឹងរូបភាព អត្ថបទ តំណភ្ជាប់ និងវីដេអូជាច្រើន។ ប៉ុន្តែ អ្វីដែលយើងត្រូវកត់សម្គាល់នោះ គឺ មិនមែនរឿងទាំងអស់ដែលបានចែកចាយសុទ្ធតែការពិត ដែលយើងត្រូវជឿនោះទេ។ មានព្រឹត្តិការណ៍មួយចំនួនគេបង្កើតឡើង ដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួន ឬផលចំណេញណាមួយប៉ុណ្ណោះ។ ហេតុនេះ យើងត្រូវដឹងអំពីវិធីសាស្ត្រ ដើម្បីសម្គាល់ថា តើព័ត៌មាន ដែលយើងកំពុងតែអាននោះ ជាព័ត៌មានពិត ឬក្លែងក្លាយ?

លោក ជី សុផាត ដែលអ្នកផលិតមាតិកាអប់រំអំពីចំណេះដឹងឌីជីថល បានលើកឡើងថា បច្ចុប្បន្នការក្លែងបន្លំព័ត៌មា​នមិនពិត ភាគច្រើនកើតមាននៅក្នុងឌីជីថល ដែលបញ្ជាក់ថា ចំណេះដឹងអំពីឌីជីថលរបស់ប្រជាពលរដ្ឋរបស់យើងនៅមានកម្រិតនៅឡើយ។ ចំណុចនេះ តម្រូវឱ្យ​ប្រជាពលរដ្ឋរបស់យើងត្រូវពង្រឹងចំណេះដឹងមូលដ្ឋាន ក្នុងការប្រើប្រាស់បណ្ដាញសង្គម ដោយគាត់គួរមានសមត្ថភាពវិភាគថា តើព័ត៌មាននោះមានប្រភពច្បាស់លាស់ដែរទេ? កើតនៅពេលណា មានទីតាំងជាក់ស្ដែងកន្លែងណា និងមានភ័ស្ដុតាងគ្រប់ចំនួនឬអត់?

ចំណេះដឹងមូលដ្ឋាននេះ លោកសំដៅលើសមត្ថភាពការវិភាគព័ត៌មាន ដោយផ្អែកទៅលើភស្ដុតាង ដែលរួមមាន ប្រភពព័ត៌មាន កាលរិច្ឆេទ ពេលវេលាជាក់លាក់ ទីតាំងជាក់ស្ដែង និងភ័ស្ដុតាងដែលបានរកឃើញ។ លើសពីនេះ អ្នកលេងបណ្ដាញសង្គម ត្រូវស្វែងរកប្រភព កំណត់ចំណុចសំខាន់ៗ និងវិភាគឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តចែកចាយបន្ត។ លោកបញ្ជាក់ថា ការចែករំលែកដោយគ្មានមូលដ្ឋាន អាចបង្កភាពចលាចលក្នុងសង្គមបាន។

លោក ជី សុផាត

“រឿងហ្នឹងវាអាចពីផ្សេងគ្នា​ ជួនកាលព័ត៌មានហ្នឹង មិនមែនក្លែងក្លាយទេ ប៉ុន្តែវាជារឿង ដែលកើតហួសហើយ។ ដូច្នេះប្រជាពលរដ្ឋត្រូវចេះវិភាគ ដោយផ្អែកទៅលើកាលរិច្ឆេទ ពេលវេលា ប្រភពព័ត៌មាន និងស្ថានភាពពិត យកមកវែកញែកថា ព័ត៌មាននោះពិត ឬមិនពិត។ មួយវិញទៀត យើងអាចវិភាគថា ព័ត៌មាននោះ ក្លែងក្លាយឬមិនក្លែងក្លាយ មួយតង់ទៀត”

បើតាម​លោក ជី សុផាត ព័ត៌មានក្លែងក្លាយអាចមានឥទ្ធិពលខ្លាំងមកលើសង្គម ប៉ុន្តែយើងមិនអាចវាស់ថា​​ ឥទ្ធិពលនោះខ្លាំងកម្រិតណានោះទេ ដោយ​វាស៊ីសងទៅលើព័ត៌មានទាំងអស់នោះថា តើអ្នកផលិតមានគោលដៅបែបណា។ លោកបញ្ជាក់ថា មានរូបភាពច្រើន ដែលអ្នកផលិតព័ត៌មានអាចធ្វើបាន ប្រសិនបើព័ត៌មាននោះមានគោលដៅក្នុងការធ្វើឱ្យប៉ះពាល់អារម្មណ៍ វាអាចនឹងមានឥទ្ធិពលលើផ្លូវអារម្មណ៍។ ប៉ុន្តែប្រសិនបើព័ត៌មានទាំងនោះ មានគោលដៅទៅលើការក្លែងបន្លំជាលុយកាក់ នោះអ្នកដែលជឿព័ត៌មានច្បាស់ជាខាតបង់ប្រាក់កាសជាមិនខាន។

គួរជម្រាបជូនថា នាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមក្នុង​ប្រទេស​កម្ពុជា មានព័ត៌មានមួយចំនួនត្រូវ​បានចេញផ្សាយដោយគ្មានប្រភពច្បាស់លាស់ ដូចជា​ករណីបាត់ក្មេង ឬក្មេងៗត្រូវគេចាប់ពង្រត់ជាដើម តែព័ត៌មានទាំងនោះ បានស្ងាត់ទៅវិញហើយ​ ក្រោយពេលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអាជ្ញាធរពាក់ព័ន្ធ បានចេញស្រាយបំភ្លឺថា ករណីទាំងនេះមិនមែនជាការពិតនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...