ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ភ្នំពេញ – ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ “Brunei Darussaiam Scholarship on Enhancing Professional Communication Skills for ASEAN 2023” រដ្ឋាភិបាល​ព្រុយណេ បានផ្តល់​អាហារូបករណ៍​មួយ​ចំនួន​ដល់​បេក្ខជន​មក​ពីបណ្តា​ប្រទេស​សមាជិកអាស៊ាន រួម​ទាំង​ប្រទេស​កម្ពុជាផងដែរ។

អាហារូបករណ៍​នេះ មាន​ពីរកម្មវិធីធំៗ គឺ Professional Communications in English និង​ Intensive English Proficiency Course ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល UBD-FPT Global Centre នៅទីក្រុង​ដាណាង ប្រទេស​វៀតណាម តាមកាលបរិច្ឆេទ​ដូច​ខាងក្រោម ៖

  • វគ្គទី១ ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៣
  • វគ្គទី២ ចាប់ពីថ្ងៃទី០៧ ខែសីហា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ​២០២៣
  • វគ្គទី៣ ចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០២៣។

ភាគី​អាហារូបករណ៍​នឹង​រ៉ាប់រង​ថ្លៃសិក្សា ថ្លៃសំបុត្រ​យន្តហោះ​ទៅមក ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ការ​ស្នាក់នៅ និង​ការ​ធានា​រ៉ាប់រងសុខភាព រួមទាំង​ Covid-19 ក្នុង​អំឡុង​ពេល​ ៧សប្តាហ៍ នៃកម្មវិធី​អាហារូបករណ៍​នេះ។

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ខាងលនេះ សូម​ចូលអានព័ត៌មាន និង​បំពេញ​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​តាមរយៈគេហទំព័រ ៖ https://apply.ubd.edu.bn/orbeon/uis-welcome/ ។ បន្ទាប់ពី​បានបំពេញ​បែបបទរួចហើយ បេក្ខជន​ត្រូវថត​ចម្លង​ពាក្យ​សុំ​អាហារូបករណ៍ រួមទាំងឯកសារគាំទ្រនានា រួចផ្ញើ​ទៅ​កាន់អ៊ីមែល ៖ applyPCSS2023@mfa.gov.bn ឱ្យ​បាន​មុនថ្ងៃទី០១ ខែមីនា ឆ្នាំ​២០២៣។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជន​អាច​សាកសួរតាមរយៈ​អ៊ីមែល ៖ globalcentre@ubd.edu.bn៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។