ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ក្រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

ក្នុងនោះ​សម្រាប់​ថ្នាក់បណ្ឌិត និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ មាន​ចំនួន​២០កន្លែង ដោយ​លក្ខខណ្ឌ​នៃការ​ចុះឈ្មោះ បេក្ខជន​ទាំងពីរភេទ​ត្រូវមាន​សញ្ជាតិខ្មែរ, ជា​និស្សិត​ដែលបាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រ មក​ពី​សាធារណរដ្ឋសង្គមនិយមវៀតណាម, មាន​អាយុ​មិន​លើសពី​៤០ឆ្នាំ (គិតត្រឹម​ខែកញ្ញា ឆ្នាំ​២០២៣) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​មិន​កំណត់អាយុ​សម្រាប់ថ្នាក់បណ្ឌិត, មាន​សុខភាពល្អបរិបូរណ៍​ទាំងកាយសម្បទា និង​សតិបញ្ញា។

ឯកសារដែលត្រូវបំពេញរួមមាន ពាក្យសុំអាហារូបករណ៍, ជីវប្រវត្តិសង្ខេប, កិច្ចសន្យា, សញ្ញាបត្រទទួលបាន (ជាភាសាវៀតណាម ឬភាសាអង់គ្លេស) និងព្រឹត្តិបត្រពិន្ទុថតចម្លង ដែលមានការបញ្ជាក់ពីសាលារាជធានីខេត្តនិងភ្ជាប់ច្បាប់ដើមមកជាមួយ​ដើម្បីផ្ទៀងផ្ទាត់, រូបថត ៤ គុណ៦ ចំនួន៤សន្លឹក, វិញ្ញាបនបត្រ​ពិនិត្យកាយសម្បទា ២សន្លឹកបំពេញក្រោយពេល​ដែលសាម៉ីជនត្រូវបានជ្រើសរើសរួច។

ដោយឡែកអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រ មានចំនួន១០០កន្លែង (ក្របខណ្ឌ CLMV ចំនួន២០កន្លែង) ដោយ​បេក្ខជន​ត្រូវ​មាន​សញ្ជាតិខ្មែរ, មានអាយុ​មិន​លើសពី ៣៥ឆ្នាំ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២៣, មានសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ, មានសុខភាពល្អបរិបូរណ៍ ទាំងកាយសម្បទា និងសតិបញ្ញា។

សម្រាប់សំណុំឯកសារដែលត្រូវបំពេញ​រួមមាន ៖ បង្កាន់ដៃដាក់ពាក្យ, ពាក្យ​សុំ​អាហារូបករណ៍, ជីវប្រវត្តិសង្ខេប, កិច្ចសន្យា, សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ច្បាប់ថតចម្លង, សេចក្តីបញ្ជាក់ពីអង្គភាព ចំពោះបេក្ខជនជាមន្រ្តីរាជការ, វិញ្ញាបនបត្រ​ពិនិត្យក្រោយសម្បទា ២សន្លឹក បំពេញ​ក្រោយ​ពេល​ប្រឡងជាប់។

កាលបរិច្ឆេទ នៃការប្រឡង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២៣ ដោយវិញ្ញាសាប្រឡង​រួមមានវប្បធម៌ទូទៅ រយៈពេល ១ម៉ោង ៣០នាទី និងគណិតវិទ្យា រយៈពេល ១ម៉ោង ៣០នាទី។

កាលបរិច្ឆេទទទួលពាក្យ​ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២៣វេលាម៉ោង៤ល្ងាច នៅ​ការិយាល័យអាហារូបករណ៍ និង​កម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ​៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

កំណត់ចំណាំ ៖ និស្សិត​ថ្នាក់បរិញ្ញាបត្រ ត្រូវ​ជ្រើសរើស​មុខ​ជំនាញសិក្សា​របស់ខ្លួន នៅក្រោយ​ពេលប្រឡងជាប់។ ដោយ​ឡែក សម្រាប់​ក្របខណ្ឌ​អាហារូបករណ៍ CLMV មុខ​ជំនាញសិក្សា​ មានតែ​ផ្នែក​សេដ្ឋកិច្ចប៉ុណ្ណោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...