ពិតទេ ? ដែលវីដេអូហ្គេម មានទំនាក់ទំនងនឹងឥរិយាបថក្រេវក្រោធរបស់កុមារ

វីដេអូហ្គេម គឺជាឧស្សាហកម្ម ដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារ ហើយហ្គេមពេញនិយមបំផុតមួយចំនួន គឺរួមបញ្ចូលទៅដោយរូបភាពឃោរឃៅ បាញ់ប្រហារ ការរំលោភបំពាន ការប្រើប្រាស់គ្រឿងញៀន និងអាកប្បកិរិយាឆ្គាំឆ្គងជាដើម។ បច្ចុប្បន្នឪពុកម្ដាយមួយចំនួនយល់ថា វីដេអូហ្គេមទាំងនេះ មិនមានឥទ្ធិពលលើកូនរបស់ពួកគេឡើយ ប៉ុន្តែអ្នកជំនាញជាច្រើនបានព្រមានអំពីផលប៉ះពាល់លើកុមារ ជាពិសេស គឺការប្រើអំពើហិង្សា។

អ្វីដែលការស្រាវជ្រាវរកឃើញ

ការស្រាវជ្រាវលើទំនាក់ទំនងរវាងវីដេអូហ្គេម និងអាកប្បកិរិយាកុមារ ត្រូវបានគេរកឃើញថា មានភាពពាក់ព័ន្ធគ្នា។ ខណៈការសិក្សាមួយចំនួនបង្ហាញថា ការលេងវីដេអូហ្គេមមិនជាប់ពាក់ព័ន្ធនឹងអាកប្បកិរិយាហិង្សារបស់កុមារ ហើយមានការសិក្សាជាច្រើនទៀតបង្ហាញថា វីដេអូហ្គេមលក្ខណៈហិង្សា ប៉ះពាល់ដល់សុខុមាលភាព និងអាកប្បកិរិយាកុមារ។

១. ការសិក្សាឆ្នាំ ២០០៧ ដោយសាកលវិទ្យាល័យ Swinburne University of Technology បានរកឃើញថា ខណៈពេលដែលកុមារខ្លះកាន់តែឆេវឆាវ អ្នកខ្លះទៀតក៏មិនសូវឆេវឆាវដែរ។ ការលេងហ្គេមភាគច្រើន មិនបានបង្ហាញពីការផ្លាស់ប្ដូរកម្រិតកំហឹងរបស់ពួកគេនោះទេ។

២. ការសិក្សាឆ្នាំ ២០១០ បានរកឃើញថា កុមារដែលលេងហ្គេម អាចនាំឱ្យពួកគេមានចរិតលក្ខណៈឆាប់ខឹង និងក្រេវក្រោធ។ ជាក់ស្ដែង កុមារដែលមានអារម្មណ៍មិននឹងន និងស្មារតីខ្សោយ ពិបាកផ្ដោតអារម្មណ៍ និងមានទំនោរកាន់តែឆេវឆាវ នៅពេលមើល ឬលេងវីដេអូហ្គេម បែបហិង្សា។

៣. ការសិក្សាឆ្នាំ ២០១១ បានរកឃើញថា កុមារដែលឆេវឆាវ មានទំនោរជ្រើសរើសលេងហ្គេមមានលក្ខណៈអំពើហិង្សា។ ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវ រកមិនឃើញថា ហ្គេមដែលមានលក្ខណៈហិង្សា នាំឱ្យកុមារឆាប់មានកំហឹង ឬឆេវឆាវជាងមុននោះទេ។

៤. ការសិក្សាឆ្នាំ ២០១១ ដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអឺរ៉ុប បានរកឃើញថា ទោះបីជាហ្គេមមានលក្ខណៈហិង្សា ដែលជាការជំរុញឱ្យកុមារមានចរិតលក្ខណៈឆាប់ខឹង និងក្រេវក្រោធក៏ដោយ ប៉ុន្តែសកម្មភាពនេះអាចកាត់បន្ថយឧក្រិដ្ឋកម្មក្នុងជីវិតជាក់ស្ដែង។ អ្នកស្រាវជ្រាវ បានពន្យល់ថា កុមារដែលចំណាយពេលច្រើនលេងវីដេអូហ្គេម មានពេលតិច ដើម្បីចូលរួមសកម្មភាពផ្សេងៗ ដើម្បីប្រឆាំងនឹងសង្គម។

៥. លទ្ធផលសិក្សារបស់សមាគមន៍ អ្នកចិត្តសាស្ត្រអាមេរិក ឆ្នាំ២០១៥ បានរកឃើញថា ការលេងហ្គេមលក្ខណៈហិង្សាមានទំនាក់ទំនង ទៅនឹងអត្តចរិតច្រងេកច្រងាង និងកំហឹងកុមារ។ ដោយហេតុថា ការលេងវីដេអូហ្គេម នាំឱ្យកុមារថយចុះសមត្ថភាពយល់ចិត្តអ្នកដទៃ និងខ្សោយការចូលរួមក្នុងសង្គម។

ការបង្កើតដែនកំណត់សម្រាប់ការលេងហ្គេម 

អ្នកអាចធ្វើការសង្កេតមើល ប្រសិនបើកូនរបស់អ្នកមានអាប្បកិរិយា ច្រងេងច្រងាង កោងកាច ក្រោយពីលេងវីដេអូហ្គេម អ្នកត្រូវកាត់បន្ថយពេលវេលា ដែលពួកគេត្រូវចំណាយជាសកម្មភាពទាំងនោះ។ ហើយទោះជា កុមារមិនមានអាកប្បកិរិយានេះក៏ដោយ អ្នកក៏ត្រូវគ្រប់គ្រងវីដេអូហ្គេម និងមាតិកា ដែលមានឥទ្ធិពលលើអាកប្បកិរិយា និងការគិតរបស់កុមារដែរ។ សកម្មភាពដែលអ្នកអាចធ្វើបាន មានដូចជា គ្រប់គ្រងប្រភេទហ្គេមដែលកុមារត្រូវលេង, ស្គាល់ប្រភេទហ្គេម និងកម្មវិធី ដែលត្រូវនឹងអាយុកុមារ, លេងហ្គេមជាមួយពួកគេ ដើម្បីបង្ហាញពីគម្រូលេងហ្គេមដែលសមស្រប, កំណត់ម៉ោងជាក់លាក់សម្រាប់លេងហ្គេម និងបង្កើតពេលទំនេរសម្រាប់កុមារចំណាយជាមួយធម្មជាតិ និងបរិយាកាសខាងក្រៅ


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥