លើសពីការកែច្នៃឡើងវិញ ៖ ៣ វិធីដែលយើងអាចចូលរួមដោះស្រាយវិបត្តិប្លាស្ទិក

ការកែច្នៃឡើងវិញ ត្រូវបានចាត់ទុកថា ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយបរិមាណប្លាស្ទិកដ៏ច្រើនលើសលប់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែសមត្ថភាពកែច្នៃឡើងវិញជាសកល មិនអាចបន្តទទួលយក បង្កើត និងបំផ្លាញធនធានធម្មជាតិបន្ថែមនោះទេ។ គំនរកាកសំណល់ប្លាស្ទិកកាន់តែរីកធំឡើងជាប្រចាំ ជាពិសេសនៅបណ្ដាប្រទេសក្រីក្រ ដែលតម្រូវឱ្យប្រទេសអ្នកមាន ដូចជាអង់គ្លេសជាដើម ត្រូវប្រមូលសំណល់ទាំងនោះមកកែច្នៃក្នុងប្រទេសខ្លួន។ ខណៈប្រទេសខ្លះនាំចូលកាកសំណល់ លើសពីសមត្ថភាពក្នុងការកែច្នៃ។

យ៉ាងណាមិញ ការកែច្នៃឡើងវិញក៏បង្កើតនូវបញ្ហាជាច្រើនផងដែរ។ របាយការណ៍ថ្មីមួយរបស់ Greenpeace និង The international Pollutants Elimination Networks បានបង្ហាញថា ដំណើរការកែច្នៃឡើងវិញ អាចសាយភាយធាតុគីមី និងជាតិពុលជាច្រើន។ លើសពីនេះ វាបានបញ្ចេញមីក្រូប្លាស្ទិករាប់រយលានតោនទៅក្នុងបរិស្ថានជារៀងរាល់ឆ្នាំ។

យោងតាម WE Forum បានបង្ហាញថា មានតែ ៦ ទៅ ៩ ភាគរយនៃប្លាស្ទិកបានបង្កើតឡើងប៉ុណ្ណោះ ដែលបានបញ្ជូនទៅកែច្នៃឡើងវិញ ហើយមានតែ ២ភាគរយនៃសំណល់ប្លាស្ទិកកែច្នៃឡើងវិញប៉ុណ្ណោះ ជាផលិតផលដែលមានគុណភាពខ្ពស់។ ដូច្នេះ មានន័យថា ផលិតផលប្លាស្ទិក ដែលកែច្នៃឡើងវិញ ភាគច្រើនមានគុណភាពទាប និងមិនអាចប្រើក្នុងគោលបំណងមួយចំនួន។

ការចូលរួមចាប់ពីចំណុចដែលប្លាស្ទិក មិនទាន់ក្លាយជាសំណល់ដូចជា កាត់បន្ថយការផលិត និងប្រើប្លាស្ទិក ការប្រើប្លាស្ទិកដែលមិនស្រាប់ឡើងវិញ និងប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិក គឺជាវិធីសាស្ត្រដែលមាននិរន្តភាព និងផ្ដល់អាទិភាពដល់ការការពារកាកសំណល់ប្លាស្ទិក។

១. បន្ថយការផលិត និងប្រើប្លាស្ទិក៖ ក្រុមហ៊ុនផលិតត្រូវតែបញ្ឈប់ការផលិតប្លាស្ទិក ដែលមិនចាំបាច់ ដើម្បីកាត់បន្ថយបរិមាណប្លាស្ទិកចូលទៅក្នុងទីផ្សារ។ ម្យ៉ាងទៀត អ្នកប្រើប្រាស់ក៏ត្រូវចូលរួមកាត់បន្ថយការប្រើប្លាស្ទិក ដែលមិនចាំបាច់ផងដែរ ដូចជា ប្រើថង់តែមួយ ដើម្បីដាក់ទំនិញ ខណៈពេលដើរផ្សារ ឬបើអាចគឺបដិសេធមិនប្រើប្លាសិ្ទកតែម្ដង។

២. ប្រើប្លាស្ទិកឡើងវិញ៖ ការប្រើប្លាស្ទិក ដែលមានស្រាប់ ឱ្យបានយូរ ឬច្រើនដងតាមដែលអាចធ្វើបាន គឺជាសកម្មភាពមួយដ៏សំខាន់ ដែលយើងអាចកាត់បន្ថយបរិមាណនៃការផលិតប្លាស្ទិកថ្មី។ សកម្មភាពនេះ ទាមទារឱ្យមានការចូលរួមពីអ្នកប្រើប្រាស់ផ្ទាល់ ហាងលក់ទំនិញ ហាងកាហ្វេ និងកន្លែងផ្សេងៗទៀត ដែលអាចផ្ដល់នូវការវេចខ្ចប់ ដែលអាចការប្រើឡើងវិញបាន។

៣. ប្រើសម្ភារៈផ្សេងៗជំនួសប្លាស្ទិក ៖ ជំនួសឱ្យការប្រើប្លាស្ទិក អ្នកប្រើប្រាស់អាចប្រើ លោហៈ ដបថ្ម ឬក្រដាស ដើម្បីខ្ចប់របស់របរផ្សេងៗ ប៉ុន្តែសកម្មភាពនេះ ក៏មិនមែនជាជម្រើសសកលដែលមាននិរន្តភាពដែរ ព្រោះសារធាតុខ្លះ នៅតែអាចប៉ះពាល់បរិស្ថាននៅក្រោយពេលបោះចោល។ ដូច្នេះ ការផលិតសម្ភារៈមួយចំនួន គួរតែមានការវាយតម្លៃច្បាស់លាស់អំពីវដ្ដជីវិតរបស់វា ព្រមទាំងអាចធានាបានវាមិនប៉ះពាល់ខ្លាំងក្រោយពេលបោះចោល។ យ៉ាងណាក៏ដោយ ការកែច្នៃឡើងវិញនៅតែមានភាពសំខាន់ខ្លាំង ព្រោះមិនមែនគ្រប់ផលិតផលប្លាស្ទិកសុទ្ធតែអាចប្រើច្រើនដងបាននោះទេ ជាពិសេសគឺសម្ភារៈដែលពាក់ព័ន្ធនឹងបរិក្ខាពេទ្យ។ លើសពីនេះ ការកែច្នៃឡើងវិញ ជាផ្នែកមួយដែលការកាត់បន្ថយការ​ផលិតបា្លស្ទិកបន្ថែម និងពន្យាពេលការកើនឡើងនៃបរិមាណប្លាស្ទិក។ ម្យ៉ាងទៀត ការកែច្នៃឡើងវិញ មិនត្រូវមានការបំពុលនោះទេ ហើយអ្នកផលិតគួរតែផលិតប្លាស្ទិកណា ដែលអាចកែច្នៃឡើងវិញបាន តាមវិធីដែលធានាថាមានសុវត្ថិភាព ស្អាត និងជៀសវាងការបន្ថែមសារធាតុគីមី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន