៣ចំណុចឪពុកម្ដាយអាចជួយកូនឱ្យបន្តស្រឡាញ់ការអានសៀវភៅ

មិនមែនកុមារគ្រប់រូបសុទ្ធចូលចិត្តអានសៀវភៅនោះទេ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ការអភិវឌ្ឍន៍ការស្រលាញ់ការអានតាំងពីតូចអាចផ្តល់អត្ថប្រយោជន៍ជាច្រើន។ ទន្ទឹមគ្នានេះ ពីឥទ្ធិពលវិជ្ជមានលើសមិទ្ធិផលសិក្សា ការបង្កើនចំណេះដឹងទូទៅ ការលូតលាស់វាក្យសព្ទ ការពង្រឹងសមត្ថភាពសរសេរ និងការជួយកុមារឱ្យអភិវឌ្ឍការយល់ចិត្ត រួមចំណែកឱ្យការអានអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់កុមារ។

លើសពីការផ្តល់ភាពរីករាយ ការអានអក្សរសិល្ប៍ជួយកុមារឱ្យបណ្តុះការស្រមើលស្រមៃ។ ទោះបីជាការអានផ្តល់អត្ថប្រយោជន៍ដ៏ធំក៏ដោយ ភស្តុតាងបង្ហាញថា មនុស្សវ័យក្មេងអានតិច ហើយអត្រាអានរបស់កុមារជាច្រើនបានធ្លាក់ចុះពីអាយុប្រហែល ១០ឆ្នាំ។

ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលឪពុកម្តាយចូលរួមយ៉ាងសកម្មក្នុងការជួយកុមារអានបន្ថែម រួមមាន៖

ទី១. អនុញ្ញាតឱ្យកូនជ្រើសរើសសៀវភៅអានដោយខ្លួនឯង៖ ឪពុកម្តាយដែលមិនអនុញ្ញាតឱ្យកុមារអានសៀវភៅដែលពួកគេចូលចិត្ត ការសិក្សាបានបង្ហាញថា មានផលប៉ះពាល់អវិជ្ជមានដល់ការអានរបស់កុមារ។ ទន្ទឹមគ្នានេះ ការជ្រើសរើសរបស់ឪពុកម្តាយមិនមែនតែងតែជាសៀវភៅដែលកូនចូលចិត្តនោះទេ។ ដូច្នេះ ការអនុញ្ញាតិឱ្យកូនរបស់អ្នកជ្រើសរើសសៀវភៅដែលពួកគេពេញចិត្តអានដោយខ្លួនឯងទើបជួយបង្កើនចំណង់អានបន្ថែមទៀត។

ទី២. កុំប្រើវិធីបង្ខំ៖ កុមារមួយចំនួនបានត្អូញត្អែរពីការបង្ខំឱ្យអានសៀវភៅនៅពេលដែលពួកគេមិនចង់អាន ឬត្រូវបានបង្ខំឱ្យបញ្ចប់សៀវភៅដែលពួកគេបាត់បង់ចំណាប់អារម្មណ៍។ លើសពីនេះ កុមារមួយចំនួនក៏បានត្អូញត្អែរថាឪពុកម្តាយរបស់ពួកគេមិនអនុញ្ញាតឱ្យពួកគេអានសៀវភៅដែលពួកគេចាប់អារម្មណ៍។ ឧទាហរណ៍ ក្មេងប្រុសម្នាក់បាននិយាយថាគាត់ចូលចិត្តសៀវភៅ “Enid Blyton” ប៉ុន្តែឪពុករបស់គាត់មិនអនុញ្ញាតឱ្យគាត់អានសៀវភៅទាំងនេះទេ។ ចំណែក ក្មេងស្រីម្នាក់បានត្អូញត្អែរថាឪពុករបស់នាងបានបញ្ឈប់នាងពីការអានសៀវភៅ “Diary of a Wimpy Kid” ដោយសារតែមិនបង្រៀនអ្វីទាំងអស់។ ដូច្នេះ ចង់ឬមិនចង់ប្រើវិធីបង្ខំគឺគ្មានប្រសិទ្ធភាពទេចំពោះកុមារ។

ទី៣. បង្កើតបរិយាកាសសប្បាយ៖ កុមារមិនចូលចិត្តពេលមានអ្នកសួរសំណួរបន្ទាប់ពីអានសៀវភៅរួចនោះទេ ដោយយល់ថាវាដកការសប្បាយពីការអានរបស់ពួកគេ។ នៅពេលនិយាយអំពីសៀវភៅ វាជារឿងសំខាន់ក្នុងការគោរពចំណង់ចំណូលចិត្តរបស់កូនអ្នក ទោះបីជាពួកគេមិនបំពេញតាមការរំពឹងទុករបស់អ្នកក៏ដោយ។ ជាការពិត មានភ័ស្តុតាងបង្ហាញថា កុមារចូលចិត្តអានសៀវភៅដែលខ្លួនជ្រើសរើសបានល្អបំផុត បើមិនដូច្នេះទេ អាចកាត់បន្ថយសក្តានុពលសម្រាប់ការចូលរួមដ៏រីករាយក្នុងការអានជាក់ជាមិនខាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...