ភ្នំពេញ- ដើម្បីចូលរួមកាត់បន្ថយការចំណាយថ្លៃស្នាក់នៅរបស់សិស្ស-និស្សិតនារីមានជីវភាពខ្វះខាតមកពីបណ្ដាខេត្តនានា ក្នុងការបន្តការសិក្សានៅរាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតនារីតាមរូបភាពអាហារូបករណ៍ និងសិក្សាបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈទាំងអស់ឱ្យស្នាក់នៅអន្តេវាសិកនិស្សិតនារីចំនួន ៨០នាក់សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។
លក្ខខណ្ខជ្រើសរើស បេក្ខជនទាំងអស់ត្រូវជា ជានិស្សិតនារីក្រីក្រ និងនារីពិការមកពីខេត្តនានា (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ) ជានិស្សិតអាហារូបករណ៍ ឬបង់ថ្លៃដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាសារធារណៈ និងជានិសិ្សតឆ្នាំទី១ និងជានារីមានស្ថានភាពគ្រួសារនៅលីវ មានវិន័យ និងសីលធម៌ល្អ ។

បេក្ខនារីអាចយកពាក្យសុំស្នាក់នៅទៅដាក់ដោយផ្ទាល់នៅតាមគ្រឹះស្ថានឧត្ដមសិក្សារបស់ខ្លួន ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។ ដោយលទ្ធផលនឹងត្រូវបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងគេហទំព័រផ្លូវការរបស់ក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
បើតាមលោក ខាន់ វ៉ាន់ គណៈកម្មការរៀបចំការជ្រើសរើសនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី បានប្រាប់ AMS ថា សិស្ស-និស្សិតនារីដែលទទួលបានការស្នាក់នៅអន្តេវាសិកនិស្សិតនេះ នឹងទទួលបានកន្លែងស្នាក់នៅ ការប្រើប្រាស់ទឹក និងភ្លើង និងស្នាក់នៅរយៈពេលវែងរហូតដល់ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សាឧត្ដមរបស់ខ្លួនដែលទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ។

គួរបញ្ជាក់ថា បន្ទប់ស្នាក់នៅអាចតម្រូវឱ្យនិសិ្សតស្រីស្នាក់ជាមួយគ្នា ៣នាក់ក្នុងមួយបន្ទប់ ដោយក្នុងនោះមានគ្រែ៣ តុសិក្សា៣ និងបន្ទប់ទឹកមួយ ហើយអ្វីដែលសិស្សត្រូវចំណាយផ្ទាល់ខ្លួនគឺ សម្ភារៈផ្ទះបាយ ការចំណាយលើម្ហូបអាហារ ការចាយវាយ និងចំណាយថ្លៃអនាម័យចំនួន ១២ម៉ឺនរៀលក្នុងមួយឆ្នាំ។
និស្សិតអាចទាញយកពាក្យសម្រាប់បំពេញតាមរយៈតំណភ្ជាប់ http://bit.ly/3EffSYN ។ សម្រាប់ព័ត៌មានលម្អិតនិស្សិតនារីអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០១២ ៦៧ ៥៥ ៩០ និង ០១២ ៧៧០ ២២៨ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

៤គន្លឹះ អាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2025
ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀមខ្លួនឱ្យរួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...




































































