ភ្នំពេញ – ប្រធាននាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយយុវជនតំណាងអាស៊ាន ផ្ដល់ឱកាសដល់យុវជនបានជួបជាមួយប្រមុខដឹកនាំកំពូលលើកឡើងពីបញ្ហានានា និងអនុសាសន៍ឆ្លើយតបអំពីបញ្ហាដែលបានមើលឃើញនៅក្នុងសង្គមជាក់ស្ដែង។
លោក ម៉ិល ផលសីហា ប្រធាននាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ដោយសារពេលបច្ចុប្បន្ននេះ មិនថាតែរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ សូម្បីតែតំបន់អាស៊ានទាំងមូល គឺបាននិងកំពុងរៀបចំឯកសារគតិយុទ្ធផ្សេងៗ ដើម្បីព្យាយាមធ្វើយ៉ាងណាប្រែក្លាយយុវជនពីអ្នកទទួលផលឱ្យទៅជាតួអង្គសំខាន់ នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា
“យើងចង់បានធាតុចូលពីយុវជន តើពាក់ព័ន្ធជាមួយបញ្ហាប្រឈមទាំងអស់នេះ យុវជនមានដំណោះស្រាយអ្វីដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល”

លោក ម៉ិល ផនសីហា បញ្ជាក់បន្ថែមថា បន្ទាប់ពីក្រុមប្រតិភូយុវជនបានដាក់បង្ហាញនូវសេចក្ដីថ្លែងការជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលរបស់អាស៊ាន ឃើញថាទទួលបាននូវលទ្ធផលជាវិជ្ជមាន។ លោកបន្តថា សម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍គាំទ្រចំពោះសេចក្ដីថ្លែងការនេះ និងទទួលយកនូវអនុសាសន៍គោលនយោបាយពីប្រតិភូយុវជនអាស៊ានផងដែរ។
កញ្ញា តូវ ជីងស៊ង់ ប្រតិភូយុវជនកម្ពុជា បាននិយាយថា កម្មវិធីនេះ គឺពិតជាល្អ ដែលបានផ្ដល់ឱកាសឱ្យយុវជនចូលរួមក្នុងកិច្ចប្រជុំជំនួបជាមួយថ្នាក់ដឹកនាំកំពូល ហើយបានរៀនសូត្រពីចំណេះដឹងជាច្រើន រួមមាន ទី១. រៀនពីការធ្វើអនុសាសន៍គោលនយោបាយ ទី២. ចំណេះដឹងពីអាស៊ាន យល់ដឹងច្រើនពីទិសដៅអាស៊ាន និងធាតុសំខាន់ៗរបស់អាស៊ាន និងទី៣. ដឹងពីឥរិយាបទក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលអាស៊ាន។

កញ្ញា តូវ ជីងស៊ង់ បន្ថែមថា សម្រាប់អនុសាសន៍ដែលបានថ្លែងទៅកាន់ថ្នាក់ដឹកនាំកំពូលអាស៊ាន គឺយកចេញពីសេចក្ដីសង្ខេបដែលតំណាងប្រតិភូយុវជនអាស៊ានទាំងអស់បានធ្វើរួចនៅក្នុងកិច្ចសន្ទនាយុវជនលើកទី១ ក្នុងខេត្តសៀមរាប កាលពីខែកក្ដដាកន្លងទៅ។ កញ្ញាបន្តថា អនុសាសន៍ទាំងនោះ រួមមាន ១១ចំណុចដែលក្ដោបប្រធានបទទាំង៨ ក្នុងនោះ មានប្រធានបទដូចជា អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងជំនាញការងារនៅថ្ងៃអនាគតជាដើម។
កញ្ញា តូវ ជីងស៊ង់ ប្រតិភូយុវជនកម្ពុជា
“ក្នុងនាមជាប្រតិភូយុវជនអាស៊ាន អ្វីដែលចង់បានពីថ្នាក់ដឹកនាំកំពូលអាស៊ាននោះ គឺអនុសាសន៍ដែលបានថ្លែងទៅ នឹងបានក្លាយទៅជាសកម្មភាពអនុវត្តជាក់ស្ដែងនៅក្នុងបណ្ដាប្រទេសអាស៊ានទាំងអស់”
លោក Bernhart Farras Sukandar ប្រតិភូយុវជនប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ក្នុងភាពជាប្រធានអាស៊ានរបស់ប្រទេសកម្ពុជា លោកផ្ទាល់ពិតជាមានមោទនភាពដែលបានជាប់ជាប្រតិភូយុវជនតំណាងប្រទេសឥណ្ឌូនេស៊ីចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយយុវជនតំណាងអាស៊ាន។ លោកបន្តថា លោកពិតជាមានអារម្មណ៍កក់ក្ដៅក្នុងការធ្វើដំណើរមកចូលរួមក្នុងជំនួបដ៏មានសារៈសំខាន់នេះ។ ម្យ៉ាងវិញទៀត ចំពោះការរៀបចំទៅលើកិច្ចប្រជុំកំពូលនានាក្នុងនាមប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺពិតជាល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កា។
លោក Bernhart Farras Sukandar ប្រតិភូយុវជនប្រទេសឥណ្ឌូនេស៊ី
“ខ្ញុំពិតជារីករាយណាស់ដែលបានមកដល់ប្រទេសកម្ពុជា ហើយកម្មវិធីលើកនេះគឺពិតជាអស្ចារ្យ និងពិតជាសំណាងណាស់ដែលមានកញ្ញា ជីងស៊ង់ ជាប្រតិភូយុវជនអាស៊ានដូចគ្នាបានជួយឱ្យដំណើរការនៃការធ្វើសេចក្ដីថ្លែងការ និងការសហការបានយ៉ាងល្អ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាប្រទេសកម្ពុជាគឺពិតជាដូចផ្ទះដ៏កក់ក្ដៅសម្រាប់ខ្ញុំ”

ប្រតិភូយុវជនប្រទេសឥណ្ឌូនេស៊ី រូបនេះ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក៏ដូចជាអ្នករៀបចំកម្មវិធីដែលបានជ្រើសរើសលោកជាតំណាងយុវជនរបស់អាស៊ានទាំងមូលតែម្ដងដើម្បីធ្វើសេចក្ដីផ្លែងការចំពោះមុខថ្នាក់ដឹកនាំកំពូលនេះ ហើយលោកគិតថា បទពិសោធន៍នេះវាពិតជាមានន័យសម្រាប់ភាពជាយុវជនរបស់ខ្លួនលោកផ្ទាល់។

សូមបញ្ជាក់ថា តំណាងយុវជនអាស៊ាន ត្រូវបានអនុញ្ញាតឱ្យជួបពិភាក្សាផ្ទាល់ជាមួយប្រមុខដឹកនាំអាស៊ាន មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ចាប់ផ្តើម ដោយក្នុងនោះ តំណាងយុវជនអាស៊ានបានលើកឡើងនូវមូលបទចំនួន៨ចំណុចទៅដល់ថ្នាក់ដឹកនាំអាស៊ាន ដែលរួមមាន ៖ អភិបាលកិច្ច ប្រជាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អនាគតនៃការងារ ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រជាជននិងប្រជាជន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលាដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...
អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2024
ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែងដោយឥតគិថ្លៃ ។...
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...






























