កំពង់ចាម – សិស្សកម្ពុជាចំនួន២រូប សហការជាមួយសិស្សមកពីប្រទេសកូរ៉េ បានឈ្នះពានរង្វាន់លេខ១ នៃក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែង The 12th e-Learning International Contest of Outstanding New Ages (e-ICON) កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ។
សិស្សានុសិស្សកម្ពុជាទាំង២រូបដែលបានឈ្នះពាន គឺ កញ្ញា ហេន ម៉ារ៉ានីត និងកញ្ញា មុំ ស្រីនាង ជាសិស្សនៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ពាមជីកង ដែលបានសហការជាមួយសិស្សានុសិស្សកូរ៉េ ជាក្រុមមួយដែលមានឈ្មោះថា Steps of Hope World G04 ក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា First Person Narration – Active Health Learning។

កម្មវិធីទូរស័ព្ទដៃនេះ ត្រូវបានបង្កើតឡើងដើម្បីកែលម្អស្ថានភាពសុខមាលភាពរបស់បុគ្គល និងសហគមន៍ កាត់បន្ថយបញ្ហាសុខភាព ការស្វែងរកព័ត៌មាន ទីតាំងសុខភាពសម្រួលដល់អ្នកជំងឺទូទៅ និងឆ្លើយសំណួរដែលទាក់ទង និងសុខភាព ដោយកម្មវិធីទូរសព្ទដៃនេះ បានចែកចេញជា២មុខងារ គឺទី១. ត្រួតពិនិត្យស្ថានភាពសុខុមាលភាព និងបរិក្ខារពេទ្យដើម្បីលើកកម្ពស់សុខភាព និងទី២. ផ្តល់ព័ត៌មានអប់រំអំពីសុខភាព។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែង e-ICON នេះ ធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ ដើម្បីគ្រប់គ្រង និងឆ្លើយតបនឹងបញ្ហាប្រឈមរួម របស់សកលលោកនាពេលបច្ចុប្បន្ននេះ ប្រកបដោយភាពច្នៃប្រឌិត បណ្ដុះស្មារតីធ្វើការងារជាក្រុម ជំនាញភាពជាអ្នកដឹកនាំ និងជំរុញការផ្លាស់ប្ដូរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។ លើសពីនេះ បង្កើនចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ប្រើប្រាស់ធនធានអប់រំតាមអ៊ីនធឺណិត ពង្រឹងជំនាញពីការផលិតមាតិកាសម្រាប់ប្រើប្រាស់ជាសាកល ក៏ដូចជាការពង្រឹងចំណងមិត្តភាព និងពង្រីកវិសាលភាពភាពជាដៃគូក្នុងវិស័យអប់រំ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2024
ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...




































































