ក្រសួងអប់រំជ្រើសរើសយុវជនចូលរួមដាក់ពាក្យប្រកួតក្នុងកម្មវិធី Tech for Kids Breakthrough ឆ្នាំ២០២២

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា បើកទទួលពាក្យកម្មវិធី Tech for Kids Breakthrough ឆ្នាំ២០២២ ដែលជាកម្មវិធីប្រកួតប្រជែងជាសកលប្រចាំឆ្នាំសម្រាប់ផ្ដល់ឱកាសដល់យុវជនអាយុពី ១៣ ទៅ ១៨ឆ្នាំ បំផុសគំនិតការច្នៃប្រតិដ្ឋអំពីវិទ្យាសាស្ត្រ ឬទ្រឹស្តីនៅក្នុងវិទ្យាសាស្ត្រជីវិត រូបវិទ្យា ឬគណិតវិទ្យា។ ទន្ទឹមគ្នានេះ សិស្សដែលទទួលជ័យលាភីនឹងទទួលបានអាហារូបករណ៍ក្រោយមធ្យមសិក្សាចំនួន ២៥០.០០០ ដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថា កម្មវិធី Tech for Kids Breakthrough រៀបចំឡើងដោយមូលនិធិ Breakthrough Prize ដើម្បីឱ្យក្រុមយុវជន និងសិស្សតាមវិទ្យាល័យនៅប្រទេសកម្ពុជា និងមកពីប្រទេសនានានៅទូទាំងពិភពលោក ដែលមានអាយុពី ១៣ ទៅ ១៨ឆ្នាំ មានទេពកោសល្យ មានគំនិតភ្លឺស្វាង ចូលរួមការប្រកួតប្រជែងជាសកលប្រចាំឆ្នាំ។

អ្នកនាំពាក្យក្រសួងអប់រំ បន្តថា កម្មវិធី Tech for Kids Breakthrough សម្រាប់បំផុសគំនិតការច្នៃប្រឌិតអំពីវិទ្យាសាស្ត្រ ឬទ្រឹស្តីនៅ ក្នុងវិទ្យាសាស្ត្រជីវិត រូបវិទ្យា ឬគណិតវិទ្យា ដើម្បីប្រកួតបង្កើតជាវីដេអូ ដែលមានរយៈពេល ១នាទី និង៣០វិនាទី ។ ឯកឧត្តម បន្តថា  ក្រុមបេក្ខជនដែលមានសក្តានុពលដែលត្រូវបានជ្រើសរើសនឹងទទួលបានការណែនាំរយៈពេល ៤សប្តាហ៍ បន្ទាប់មកនឹងបញ្ជូនវីដេអូរបស់បេក្ខជនទៅប្រកួតប្រជែងបន្តកម្រិតពិភពលោកដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២២។

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចូលរួមប្រកួតអាចដាក់ពាក្យតាមតំណភ្ជាប់  https://bit.ly/TKA-Breakthrough22 ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ និងសម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងតាមតំណភ្ជាប់ https://bit.ly/37TrzIx


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។