ភ្នំពេញ – មុខវិជ្ជាអប់រំសុខភាពត្រូវបានកំណត់ជាមុខវិជ្ជាកាតព្វកិច្ចមានរយៈពេល ១ម៉ោងក្នុង១សប្តាហ៍ ចាប់ពីថ្នាក់ទី១ ដល់ទី១២ ព្រោះថា ស្ថិតក្នុងបរិការនៃការអភិវឌ្ឍធនធានមនុស្ស ឬមូលធនមនុស្ស សុខភាព ជាកត្តាមិនអាចខ្វះបាន សម្រាប់ចាប់យកវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។ នេះបើតាមប្រសាសន៍របស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវគ្គបំប៉នគ្រូឧទ្ទេសថ្នាក់ជាតិស្តីពីការប្រើប្រាស់សៀវភៅមុខវិជ្ជាអប់រំសុខភាព និងការពិនិត្យគំហើញនៅតាមសាលារៀន កាលពីម្សិលមិញ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើសុខភាពសិក្សា ត្រូវ ដោយបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។ លោកជំទាវ បន្តថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ សុខភាពសិក្សាកាន់តែដើរតួនាទីយ៉ាងសំខាន់ធានានូវសុវត្ថិភាព សុខភាពបុគ្គលិកអប់រំ និងអ្នកសិក្សា តាមរយៈការដាក់ចេញនូវវិធានការជាអាទិភាពដោយមានការចូលរួមជាពហុវិស័យ។

លោកជំទាវ គឹម សេដ្ឋានី បញ្ជាក់បន្ថែមថា ក្រសួងអប់រំ បានកំណត់ការកែទម្រង់កម្មវិធីសិក្សានិងបរិស្ថានសិក្សា ជាកម្មវិធីអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពនានាដើម្បីអប់រំពលរដ្ឋកម្ពុជាឱ្យទៅជាពលរដ្ឋពេញលេញ តាមរយៈការធ្វើទំនើបកម្មកម្មវិធីសិក្សាទាំងខ្លឹមសារ វិធីសាស្ត្របង្រៀន និងរៀន ។ លោកជំទាវ បន្តថា ភាពប្រទាក់ក្រឡាគ្នា ដោយកំណត់ច្បាស់លាល់នូវ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា នៃខ្លឹមសារមេរៀននីមួយៗ គឺឱ្យឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យាឌីជីថល ពិសេសឆ្លើយតបទៅនឹងតម្រូវការទីផ្សារឧស្សាហកម្ម៤.០។
“សុខភាព ជាកត្តាមិនអាចខ្វះបាន ក្នុងការឈានទៅចាប់យកវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា”
លោកជំទាវ គឹម សេដ្ឋានី

ក្នុងឱកាសនេះដែរ លោក បាក់ តូក្យូ ប្រធានមូលនិធិហ្រ្វតហូឡូប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានសុខភាពសិក្សា ក្នុងការសហការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងការបង្ការពិការភាពភ្នែកដែលអាចបង្ការបាននាពេលកន្លងមក និងពេលបច្ចុប្បន្ន។ លោក បាក់ តូក្យូ បន្តថា ក្នុងនាមមូលនិធិហ្រ្វេតហូឡូប្រចាំកម្ពុជា លោកនឹងបន្តគាំទ្រសកម្មភាពនេះបន្តទៀត ពិសេសការពង្រឹងសមត្ថភាពគ្រូក្នុងការបង្រៀនមុខវិជ្ជាអប់រំសុខភាព ការពិនិត្យគំហើញសិស្សនៅតាមសាលារៀន និងផ្តល់វ៉ែនតាជាដើម។
តាមការបញ្ជាក់របស់ លោកជំទាវ គឹម សេដ្ឋានី កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញនូវសេចក្តីសម្រេច និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងសុខភាពសិក្សាដូចជា បង្កើតនូវគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា គណៈកម្មការជំនាញសុខភាពសិក្សាតាមក្រសួងស្ថាប័ន គណៈកម្មការសុខភាពសិក្សារាជធានី-ខេត្ត។ គណៈកម្មការសុខភាពសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ផ្នែកសុខភាពសិក្សានៃការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈកម្មការសុខភាពសិក្សាតាមគ្រឹះស្ថានសិក្សាដែលជាអ្នកអនុវត្តផ្ទាល់។
គួរបញ្ចាក់ថា វគ្គបំប៉ន ស្តីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំសុខភាព និងការពិនិត្យគំហើញនៅតាមសាលារៀន រៀបចំឡើងដោយមានសិក្ខាកាមចូលរួមចំនួន ៦២នាក់ ស្រី ៣៨នាក់ ចូលរួមនាយកដ្ឋានជំនាញពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ គរុសិស្សនៃសាលាគរុកោសល្យនិងវិក្រឹតការខេត្តព្រៃវែង តំណាងកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល តំណាងមូលនិធិហ្រ្វេតហូឡូប្រចាំកម្ពុជា តំណាងអង្គការគីហ្សូណា និងតំណាងសកលវិទ្យាល័យហ្គាគុហ្គេប្រទេសជប៉ុន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...
ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...
សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...
ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2024
សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិតនៅទីក្រុងគុនមីង ខេត្តយូនណាន ប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ...






























