ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១លានប្រាំសែននាក់គាំទ្រ​ប្រឆាំងការជួញដូរ​សាច់ឆ្កែ និង​ឆ្មា

ភ្នំពេញ – តាមរយៈយុទ្ធនាការស្វែងរក​ការ​គាំទ្រ​ដល់​ការ​បញ្ឈប់​ការ​ជួញដូរ​សាច់សត្វឆ្កែ និង​ឆ្មា ដែលធ្វើ​ឡើង​ដោយ​អង្គការ Four Paws រយៈពេលជាងមួយ​ឆ្នាំកន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជា ១លានប្រាំសែននាក់ ឬស្មើប្រមាណ ១០%នៃប្រជាជនសរុប បានចុះហត្ថលេខា​ចូលរួម​គាំទ្រ ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​កញ្ញា ថាន រដ្ឋានី មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws។

បើតាមការស្រាវជ្រាវរបស់អង្គការ Four Paws បានរកឃើញថា នៅទូទាំងអាស៊ីមានសត្វឆ្កែ និង​ឆ្មាប្រមាណ ៣០លានក្បាល បានសម្លាប់យកសាច់​នៅ​ក្នុង​មួយឆ្នាំៗ ក្នុងនោះ​សម្រាប់​ប្រទេស​កម្ពុជា មានសត្វឆ្កែ និង​ឆ្មាប្រមាណ ៣លានក្បាលក្នុងមួយឆ្នាំៗ សម្លាប់ដើម្បីយកសាច់បរិភោគ។ ខេត្តសៀមរាប ជា​ខេត្ត​ប្រភពមួយដ៏ធំ​ដែលផ្គត់ផ្គង់សាច់សត្វឆ្កែ និង​ឆ្មាទៅ​កាន់​បណ្តារ​ខេត្ត​ផ្សេងៗទៀត។

កាលពីអំឡុង​ខែកក្កដា ឆ្នាំ​២០២០ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ដោយ​ធ្វើការ​ហាមឃាត់​ការ​ធ្វើអាជីវកម្ម​ទិញ លក់ និង​ពិឃាតសត្វសុនខ (ឆ្កែ) ដោយ​ថែមទាំង​ព្រមាន​ចាត់វិធានការ​តាមច្បាប់ផងដែរ ចំពោះ​ជនទាំងឡាយណា​ដែលនៅបន្ត​ការ​ដើរទាក់ លក់ ទិញ និង​ពិឃាតសត្វឆ្កែ ដើម្បីយក​ទៅធ្វើជាម្ហូបអាហារ ដោយ​​ផ្ទុយ​ទៅ​នឹង​សេចក្តីជូនដំណឹង​នោះ។

យ៉ាងណាក៏ដោយ ក្រោយ​កា​រចេញសេចក្តីជូនដំណឹង​នោះ កញ្ញា ថាន រដ្ឋានី បានបញ្ជាក់ថា ការកាប់សម្លាប់សត្វឆ្កែ និង​ការ​លក់សាច់សត្វឆ្កែ​នៅ​ភូមិ​សាស្រ្ត​ខេត្ត​សៀមរាប​មានការថយចុះ​ ប៉ុន្តែ​ក៏​នៅ​មាន​កន្លែង​ខ្លះ​នៅ​តែលួច​លាក់ក្រោម​រូបភាពផ្សេង។

“វាមានការថយចុះច្រើន ប៉ុន្តែកន្លែងខ្លះ​នៅបន្តធ្វើ​​ក្រោមផ្លាករូបភាពផ្សេងៗ ដោយ​ពីមុនដាក់ស្លាក​សាច់ពិសេស ប៉ុន្តែឥឡូវ​ផ្លាស់ប្តូរ ដូច្នេះម៉ូយៗគេអាចស្គាល់ ប៉ុន្តែអ្នកធម្មតាអត់ដឹងទេ”

កញ្ញា ថាន រដ្ឋានី មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws

មន្រ្តីកម្មវិធីថែទាំសត្វ របស់អង្គការ Four Paws បានបញ្ជាក់ថា គេបានរកឃើញ​ទីតាំងពិឃាតសត្វឆ្កែ​ប្រមាណ ២០ភាគរយ មានមេរោគផ្សេងៗ ពិសេសគឺមេរោគអាសន្នរោគ , ដូច្នេះ អ្នក​បរិភោគសត្វឆ្កែ និង​ឆ្មាទាំងនោះ ប្រហែលជា​មិន​បាន​ដឹងទេថា សាច់សត្វទាំងនោះអាចនឹងមានមេរោគ ដូច្នេះនៅពេលដែលពួកគាត់ទទួល​ទាន ពួកគាត់អាចនឹងឆ្លង​មេរោគទាំងនោះ។

ជាមួយ​គ្នា​នេះដែរ កញ្ញា រដ្ឋានី ក៏​បានអំពាវនាវ​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងការ​បញ្ឈប់​សកម្មភាព​ជួញដូរ​សត្វឆ្កែ និង​ឆ្មា ​និងបង្កើនការ​ស្រឡាញ់ទៅ​លើសត្វ​ចិញ្ចឹម​ឱ្យ​កាន់តែច្រើន​ឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...