ក្រសួងអប់រំ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលពានសរសើរទប់ស្កាត់ការផ្សព្វផ្សាយផលិតផលថ្នាំជក់

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានពានកោតសរសើរពីសម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់អាស៊ីអាគ្នេយ៍  (SEATCA) ក្នុងនាមជាស្ថាប័នរដ្ឋាភិបាលអនុវត្តការត្រួតពិនិត្យផលិតផលថ្នាំជក់បានល្អនៅកម្ពុជា ។ កម្មវិធីនេះ រៀបចំឡើងដោយសម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងគោលបំណងផ្ដល់ពានកោតសរសើរដល់ភ្នាក់ងារត្រួតពិនិត្យថ្នាំជក់ក្នុងតំបន់អាស៊ាន និងសមិទ្ធផលនានារបស់ប្រទេសអាស៊ានធ្វើបានក្នុងបរិបទកូវីដ-១៩ រៀបចំតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃពុធនេះ ។

លោកជំទាវបណ្ឌិត សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅក្រសួងអប់រំ បានចេញនូវសេចក្ដីណែនាំមួយ​ចំពោះអង្គភាពចំណុះក្រសួង និងគ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំងសាធារណៈ និងឯកជន ហាមឃាត់ការចាប់ដៃគូរសហការជាមួយឧស្សាហករថ្នាំជក់ ។ ស្របគ្នានេះ គ្រឹះស្ថានសិក្សាបញ្ឈប់ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សារណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ការផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព ។

លោកជំទាវបណ្ឌិត សឿន សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍បញ្ជាក់ថា

“សេចក្តីណែនាំនេះបានដាក់ចេញក្រោយពេលក្រុមហ៊ុនថ្នាំជក់មួយចំនួន បានធ្វើសកម្មភាពឧបត្ថម្ភក្នុងគ្រឹះស្ថានសិក្សា ក្នុងគោលបំណងកេងចំណេញផ្សព្វផ្សាយឈ្មោះក្រុមហ៊ុន និងផលិតផលរបស់ខ្លួនដល់សិស្ស- និស្សិត”

លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្ដារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដោយមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានចេញសេចក្ដីណែនាំ ហាមឃាត់ការនាំចូលការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា កាលខែមីនា ឆ្នាំ២០២១ ។ លោកឧត្តមសេនីយ៍ទោ បន្តថា សេចក្ដីណែនាំនេះ បន្ថែមលើការការហាមឃាត់ ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ លឹម តុងហួត ការដាក់ចេញសេចក្តីណែនាំនេះ គឺដើម្បីឆ្លើយតបទៅនឹងការផ្សព្វផ្សាយលក់ផលិតផល អេចឈ៍ ធី ភី និងបារីអេឡិកត្រូនិកតាមបណ្តាញព័ត៌មានសង្គម។

គួរបញ្ជាក់ថា ក្រសួងស្ថាប័ននៃប្រទេសសមាជិកអាស៊ានដូចជា ក្រសួងសុខាភិបាលថៃ សិង្ហបុរី និងហ្វីលីពីន និងក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូនេស៊ី រួមទាំងកម្ពុជាទទួលបានពានកោតសរសើរពីសម្ព័ន្ធត្រួតពិនិត្យផលិតផលថ្នាំជក់អាស៊ីអាគ្នេយ៍ ។

គួររំលឹកថា ជារៀងរាល់ឆ្នាំពិភពលោកត្រូវខាតបង់សេដ្ឋកិច្ចប្រមាណជាង ១ទ្រីលានដុល្លារសហរដ្ឋអាមេរិក និងមានមនុស្សប្រមាណ ៧លាននាក់បានស្លាប់ហើយចំនួននេះនឹងកើនឡើង ១ភាគបីដង នៅឆ្នាំ២០៣០ ប្រសិនបើមិនមានការទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពទេនោះ ។ ទន្ទឹមគ្នានេះ ប្រទេសកម្ពុជា មានប្រជាជនប្រមាណមួយលានប្រាំសែននាក់ជារៀងរាល់ឆ្នាំដោយសារថ្នាំជក់ និងខាតបង់ថវិកាប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ គឺស្មើនឹង ៣%នៃ GDP របស់កម្ពុជា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥