កម្ពុជានៅមានចំនួនអ្នកជំនាញវិស្វកម្មទិន្នន័យតិច ខណៈទីផ្សារការងារកាន់តែត្រូវការ

ភ្នំពេញ – វិស្វកម្មទិន្នន័យ ជាភាសាអង់គ្លេស Data Engineering ជាជំនាញ​មួយមាន​តម្រូវ​ការខ្ពស់នាពេល​បច្ចុប្បន្ននិងអនាគត​ដ៏​ខ្លីខាងមុខ​ ខណៈ​អ្នកជំនា​ញ​​នេះ មិ​ន​​សូវ​សម្បូរ​ទេ​នៅ​ប្រទេ​សកម្ពុជា ។ មូលហេតុកម្ពុជាត្រូវការជំនាញវិស្វកម្មទិន្នន័យ ដោយសារកម្ពុជាជាប្រទេស​កំពុងរីកចម្រើន​វិស័យ​បច្ចេកវិទ្យា ពិសេសវិស័យពា​ណិជ្ជកម្មអេឡិកត្រូនិក (E-Commerce) ដែល​ក្រុមហ៊ុន​ជា​ច្រើន​​កំពុង​ធនធានជំនាញ​ ។

លោក ព្រំ ម៉ាឡា ជាវិស្វករទិន្នន័យនៅ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រាជធានីភ្នំពេញ បានឱ្យដឹងថា ការងារវិស្វករទិន្នន័យ គឺផ្តោតសំខាន់លើការរៀបចំទិន្នន័យសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អាជីវកម្ម ។

លោក ព្រំ ម៉ាឡា បានបញ្ជាក់ថា ៖

“ជាក់ស្តែងក្រុមហ៊ុនលក់ផលិតផលមួយដែលមានសាខាទូទាំងប្រទេស គេចង់ដឹងថា តើខេត្តណាដែលមានអ្នកទិញផលិតផលរបស់ពួកគេច្រើនជាង និងផលិតផលអ្វីដែលមានអតិថិជនបញ្ជាទិញច្រើនជាងគេ ។ ដូច្នេះ​ដើម្បីឆ្លើយតមសំណួរខាងលើវិស្វករទិន្នន័យនឹងរៀបចំប្រមូលទិន្នន័យពីគ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់បញ្ចូ​ល​ក្នុង​ប្រព័ន្ធទិន្នន័យ (Database) សម្រាប់ចេញជារបាយការណ៍ ឬបង្កើតជាប្រព័ន្ធបង្ហាញទិន្នន័យមួយ (Dashboards)”

បើតាម​លោក ព្រំ ម៉ាឡា ជំនាញមួយ​នេះនៅ​តាម​មហាវិទ្យាល័យ​នាពេលបច្ចុប្បន្ន ​មិន​បានផ្តោតច្រើនឡើយ ប៉ុន្តែ​ដើម្បីចេះជំនាញ​មួយ​នេះត្រូវមានចំណេះ​ដឹង ផ្នែ​ក​សរសេរកម្មវិធីទិន្នន័យ (Database), ចេះប្រព័ន្ធបណ្តាញ (Networking) , ចេះប្រើប្រាស់ពាក្យ​បញ្ជា (Command) នៅលើ​ប្រព័ន្ធដំណើរទាំង Windows និង Linux ជាដើម ។

អ្នកទិន្នន័យរូបនេះ បានលើកទឹកចិត្តដល់សិស្សានុសិស្ស​ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ ដែលមានបំណង​​ចង់​ចាប់យកជំនាញមួយ​នេះ គួរ​ខិតខំរៀន​មុខវិជ្ជាផ្នែកវិទ្យាសាស្រ្ត ព្រមទាំង​ការ​ស្រាវជ្រាវ ព្រោះថាជំនាញ​មួយ​នេះទាមទារ​ឱ្យ​មានការ​គិត ការ​គណនា និង​ការ​វិភាគ​ខ្លាំង ។

បើយោង​តាម​ការ​វាយតម្លៃមួយ​របស់អង្គការ USAID បានឱ្យដឹងថា ក្នុងរយៈពេល​ ៥ឆ្នាំទៅមុខ នៅជុំវិញ​ពិភពលោក​ត្រូវ​ការ​អ្នកជំនាញ​ផ្នែកទិន្នន័យ​រហូត​ដល់ទៅ ១១,៤លាននាក់ ព្រោះកំណើនតម្រូវ​ការ​លើជំនាញ​វិស្វករទិន្នន័យកើន​ឡើង​ប្រមាណ ២៥% ជារៀងរាល់ឆ្នាំ ។

តាមគេហទំព័រជ្រើសរើស​បុគ្គលិក​ដ៏ពេញនិយមជាច្រើន​នៅ​ប្រទេស​កម្ពុជា ដូចជា CamHR, Pelprek, Topjobcambodia ជា​ដើម បានបញ្ជាក់ថា ការងារផ្នែកទិន្នន័យនេះ អាចមានប្រាក់បៀវត្សរ៍ជាមធ្យមចន្លោះពី ៥០០ ទៅ ១៥០០ដុល្លារសហរដ្ឋអាមេរិក​ទៅ​តាមបទពិសោធន៍ជាក់ស្តែង ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...