ភ្នំពេញ – ស្ត្រីក្នុងវ័យបន្តពូជជាច្រើននាក់នៅកម្ពុជាមានទម្លាប់បរិភោគអាហារដែលគ្មានសារជាតិចិញ្ចឹមគ្រប់គ្រាន់ទាំងមុននិងក្នុងអំឡុងពេលមានផ្ទៃពោះនិងក្នុងពេលបំបៅដោះកូន ។ការសិក្សាស្រាវជ្រាវដោយអង្គការ IDE និង MRA នៅឆ្នាំ២០១៦បានរកឃើញថា ស្ត្រីនិងបុរសជាច្រើននាក់យល់ដឹងពីអ្វីដែលស្ត្រីគួរធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ។ផ្ទុយទៅវិញពួកគាត់ពុំដឹងថា តើប្រភេទអាហារអ្វីដែលស្ត្រីគួរបរិភោគ សម្បូរដោយសារជាតិចិញ្ចឹមឬបរិមាណអាហារកម្រិតណាដែលត្រូវបរិភោគជួយឱ្យស្ត្រីមានផ្ទៃពោះមានសុខភាពល្អ។

អ្នកជំនាញអាហារូបត្ថម្ភបានឱ្យដឹងថាកត្តាទាំងនេះអាចកើតមានឡើងដោយសារតែស្ត្រីពុំបានទទួលការផ្ដល់ប្រឹក្សាស្តីពីអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវពេលមកពិនិត្យផ្ទៃពោះនៅតាមមណ្ឌលសុខភាព។លើសពីនេះស្ត្រីមានផ្ទៃពោះ ដែលរស់នៅតំបន់ជនបទភាគច្រើនទៅពិនិត្យផ្ទៃពោះមិនគ្រប់ចំនួនដង និងចាប់ផ្ដើមទៅពិនិត្យផ្ទៃពោះយឺតយ៉ាវ បើធៀបនឹងស្ត្រីដែលរស់នៅទីប្រជុំជន។
ការសិក្សាស្រាវជ្រាវក៏បានរកឃើញថា ស្ត្រីមានផ្ទៃពោះជាច្រើននាក់យល់ខុសថាគួរបរិភោគអាហារតិចតួចដើម្បីចៀសវាងការពិបាកសម្រាលកូនដោយសារខ្លាចកូនថ្លោស។អ្នកជំនាញសុខភាពសាធារណៈបានបញ្ជាក់ថានេះជាការយល់ខុសធ្ងន់ធ្ងរមួយ។ទន្ទឹមគ្នានេះគម្លាតយេនឌ័រក៏អាចមានឥទ្ធិពលលើបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាផងដែរ។តាមទម្លាប់ជាពិសេសនៅតាមគ្រួសារក្រីក្របុរសទទួលបានអាហារល្អជាងគេនិងតែងតែបរិភោគមុនកុមារនិងស្ត្រី។កត្តាទាំងនេះមិនត្រឹមតែធ្វើឱ្យមានបញ្ហាកង្វះអាហារូបត្ថម្ភរបស់មាតាប៉ុណ្ណោះទេថែមទាំងមានឥទ្ធិពលលើក្មេងស្រីជំទង់និងសុខភាពបន្តពូជរបស់ពួកគេនៅពេលក្រោយទៀតក្នុងជីវិតរបស់ពួកគេផងដែរ។
ថ្មីៗនេះនៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានរៀបចំដោយអង្គការអង្គការ Helen Keller និងគម្រោង MUSEFO របស់អង្គការ GIZ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធលោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភមានប្រសាសន៍ថាដើម្បីឱ្យស្ត្រីមានផ្ទៃពោះនិងទារកក្នុងផ្ទៃមានសុខភាពល្អស្រ្តីមានផ្ទៃពោះគូរតែបរិភោគអាហារក្នុងពេលឱ្យបាន៤ដងក្នុងមួយថ្ងៃនិងមានអាហារក្រៅពេលផងដែរ។

លោកស្រី ស្វាយ សារី មន្ត្រីជំនាញកម្មវិធីជាតិអាហារូបត្ថម្ភ៖ “ពួកគេគួរបរិភោគអាហារចម្រុះមុខពោលគឺយ៉ាងហោចណាស់ឱ្យបានប្រាំប្រភេទក្នុងចំណោម១០ប្រភេទរួមទាំងបាយត្រីសាច់ស៊ុតបន្លែពណ៌បៃតងផ្លែឈើលឿងទុំគ្រាប់ធញ្ញជាតិពពួកសណ្តែកជាដើមដែលចេញមកពីអាហារបីក្រុម។ការបរិភោគអាហារចម្រុះមុខឱ្យបាន៤ដងក្នុងមួយថ្ងៃព្រមទាំងអាហារក្រៅពេលនេះស្ត្រីមានផ្ទៃពោះមានសុខភាពល្អធម្មតាត្រូវការកើនទម្ងន់ឱ្យបានពី១១,៥ទៅ១៦គីឡូក្រាមក្នុងអំឡុងពេលមានផ្ទៃពោះ” ។
មន្ត្រីជំនាញអាហារូបត្ថម្ភបានបន្ថែមទៀតថាលើសពីនេះស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះមុនពេលសម្រាលយ៉ាងតិចបំផុតឱ្យបាន៤ដងនិងត្រូវលេបគ្រាប់ថ្នាំជាតិដែកឬហ្វូលិកអាស៊ីតរាល់ថ្ងៃសម្រាប់រយៈពេល៩០ថ្ងៃ។ ម្យ៉ាងទៀតស្រ្តីមានផ្ទៃពោះត្រូវរក្សាសន្ទស្សន៍ម៉ាស់រាងកាយឲ្យបានពី១៨.៥ទៅដល់២៤.៩ដើម្បីធានាបានសុខភាពល្អ។ស្របគ្នានេះស្រ្តីមានផ្ទៃពោះត្រូវលេបថ្នាំទំលាក់ព្រូន ១ដូសនិងចាក់ថ្នាំបង្ការជំងឺតេតាណូសផងដែរ។
លោកស្រីបានបញ្ជាក់បន្ថែមលើនេះស្រ្តីមានផ្ទៃពោះក៏ត្រូវតែអនុវត្តអនាម័យខ្លួនប្រាណនិងចំណីអាហារជាប្រចាំដើម្បីសុវត្តិភាពនិងសុខភាពទាំងម្តាយទាំងកូន។ជាចុងក្រោយស្រ្តីមានផ្ទៃពោះនិងក្រុមគ្រួសារគួរត្រៀមរៀបចំបំបៅដោះកូនក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលជៀសវាងការបំបៅកូនដោយទឹកដោះគោម្សៅផ្សំតាមរូបមន្តដោយសារតែកុមារបៅទឹកដោះគោម្សៅផ្សំតាមរូបមន្តមានជំងឺច្រើនគ្មានអង្គបដិបក្ខការពារជំងឺចំណាយថវិកាគ្រួសារព្យាបាលជំងឺញឹកញាប់កុមារមិនឆ្លាតវៃរៀនមិនពូកែនិងមានហានិភ័យខ្ពស់បណ្ដាលឱ្យស្លាប់។
សូមជម្រាបថាការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានរកឃើញថាទឹកដោះម្តាយមានសារជាតិចិញ្ចឹមទាំងអស់ដែលទារកអាយុក្រោម៦ខែត្រូវការដូច្នេះមិនត្រូវផ្តល់អាហារអ្វីក្រៅពីទឹកដោះម្តាយឡើយ។ទារកបៅទឹកដោះម្តាយបានពេញលេញមានសុខភាពល្អប្រសើរឈ្នះជំងឺគ្រប់ប្រភេទមានអង្គបដិបក្ខការពារសុខភាពកុមារយ៉ាងរឹងមាំនិងអស្ចារ្យ។កុមារបៅទឹកដោះម្តាយពេញលេញមានទំហំខួរក្បាលធំជាងកុមារផ្សេងទៀតនិងមានពិន្ទុការវៃឆ្លាត២.៦ខ្ពង់ជាងកុមារមិនបានបំបៅទឹកដោះម្តាយបានពេញលេញ។ការបៅកូនដោយទឹកដោះម្តាយជួយសន្សំថវិកាគ្រួសារនិងជួយដល់សេដ្ឋកិច្ចជាតិ។នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញសុខាភិបាលកម្ពុជាកន្លងទៅ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2023
ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2024
សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2026
សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នឹងជ្រើសរើសនិស្សិតកម្ពុជាឆ្នើមចំនួន ៥ សម្រាប់អាហារូបករណ៍...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប ផ្តល់អាហារូបករណ៍ កម្រិតវិស្វករ និងបរិញ្ញាបត្ររង ចំនួន២១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2026
ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើស...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។



































































