នៅកម្ពុជាជំនាញវិស្វករមេកានិកភាគច្រើនមានតែមនុស្សប្រុសទេ ដែលជ្រើសរើសចូលរៀន និងធ្វើការងារទាំងនេះ ។ ប៉ុន្តែកញ្ញា យាន រស្មី បានចាត់ទុកជំនាញវិស្វករមេកានិកជាការងារដែលខ្លួនពេញចិត្តបំផុត ។ ចាប់តាំងពីថ្ងៃចូលរៀនដំបូង រហូតដល់បំពេញការងារ រស្មី ធ្វើការជាមួយក្រុមការងារសុទ្ធតែជាបុរស ។
កញ្ញា យាន រស្មី វ័យ ២៥ឆ្នាំ បច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនឧស្សាហកម្មមួយ មានទីតាំងនៅជាយរាជធានីភ្នំពេញ មានតួនាទីជាវិស្វករផ្នែកមេកានិក ដោយទទួលខុសត្រូវដំណើរការនៃសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ។

វិស្វករមេកានិករូបនេះ បានបញ្ជាក់ថា ការសម្រេចចិត្តជ្រើសរើសជំនាញមេកានិកសិក្សា ដោយសារតែនាងចាប់អារម្មណ៍តាំងពីរៀននៅថ្នាក់វិទ្យាល័យមកម្ល៉េះ ហើយមើលឃើញថា ជំនាញមួយនេះគេរៀនតិច និងមានឱកាសការងារច្រើន។
– កញ្ញា យាន រស្មី
“ជំនាញនេះអត់សូវមានអ្នកស្គាល់ច្រើន ហើយភាគច្រើនមានតែមនុស្សប្រុសគេធ្វើ អត់សូវមានមនុស្សស្រីទេ ។ នៅពេលដែលរៀនចប់ ងាយស្រួលរកការងារធ្វើ ដោយសារខ្ញុំមានជំនាញច្បាស់លាស់ ហើយគេផ្តល់អាទិភាពមនុស្សស្រីច្រើនជាងមនុស្សប្រុស“
នៅពេលសិក្សាជំនាញដែលសំបូរទៅដោយមនុស្សប្រុសរៀននេះ រស្មី បានជួបឧបសគ្គ ដូចជា ការផ្សារដែក ក្រឡឹងដែក ហើយពេលខ្លះត្រូវប្រើកម្លាំងដើម្បីកាន់ម៉ាស៊ីនធំៗ ។ តែទោះជាត្រូវធ្វើការងារធ្ងន់យ៉ាងនេះក្តី ក៏នាងមិនបោះបង់ចោលការសិក្សា ព្រមទាំងតស៊ូរហូតបញ្ចប់ការសិក្សាដោយជោគជ័យ ។

កញ្ញា យាន រស្មី ទាំងទឹកមុខរីករាយថា ៖
“ខ្ញុំត្រូវទៅផ្សារដែក ទៅកាន់ម៉ាស៊ីនធំៗដូចមនុស្សប្រុស ក្នុងនោះវាក៏ប្រើកម្លាំងខ្លាំងណាស់ដែរ ដោយត្រូវលើកដែកជាដើម ។ ដូច្នេះសិក្សាជំនាញមួយនេះ យើងត្រូវប្រើកម្លាំង ត្រូវបញ្ជាម៉ាស៊ីនធំៗ ដែលមើលទៅវាគួរឱ្យខ្លាច ប្រសិនបើយើងអត់ដែលឃើញវា ឬក៏បានប្រើប្រាស់វាពីមុនមក“
យ៉ាងណាក៏ដោយ ពេលនេះ រស្មី សប្បាយចិត្តដែលបានជ្រើសរើសជំនាញដ៏ត្រឹមត្រូវមួយ ហើយអ្វីដែលសំខាន់នោះ គឺនាងអាចរកការងារមួយដ៏សមរម្យ និងត្រូវបានទទួលស្គាល់នៅក្នុងសង្គម។
លោក ជួន ឌី សាស្រ្តាចារ្យ នៃមហាវិទ្យាល័យមេកានិក នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា មេកានិកធ្វើការងារពាក់ព័ន្ធទៅនឹងជីវភាពប្រចាំថ្ងៃជាច្រើន ពិសេសនៅតាមរោងចក្រឧស្សាហកម្ម ។ លោកថា រាល់គ្រឿងបង្គុំស្ទើរតែទាំងអស់ក្នុងប្រព័ន្ធចង្វាក់ផលិតកម្ម ទោះស្វ័យប្រវត្តិ ឬមិនស្វ័យប្រវត្តិដែលកំពុងប្រើប្រាស់នៅក្នុងឧស្សាហកម្ម រាប់ចាប់ពីខ្នាតតូច រហូតដល់ធំ គឺពាក់ព័ន្ធទៅនឹងមេកានិក។

បើតាមលោកសាស្រាចារ្យ សិស្សនិស្សិតដែលអាចរៀនជំនាញមេកានិក គឺអាចមានកម្រិតសិក្សាចាប់ពីថ្នាក់ទី៩ ឡើងទៅ ក្នុងនោះសម្រាប់វិស្វករ គឺត្រូវរៀនចប់ថ្នាក់ទី១២ ឬជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ។ ប្រសិនបើធ្លាក់បាក់ឌុប គឺអាចរៀនវគ្គមធ្យម ហើយអាចតទៅវិស្វករបាន។ សម្រាប់សិស្សដែលមិនបានរៀនដល់ថ្នាក់ទី១២ វិញ ក៏អាចរៀនបានដែរ សម្រាប់ការបណ្តុះបណ្តាលកម្រិត C ឬកម្រិតសញ្ញាបត្រ ។ ក្នុងនោះមុខវិជ្ជាចម្បងពាក់ព័ន្ធនឹងជំនាញមួយនេះ គឺគណិតវិទ្យា និងរូបវិទ្យា ដូច្នេះប្រសិនបើសិស្សពូកែមុខវិជ្ជាទាំងពីរនេះ គឺកាន់តែប្រសើរ ។

ចំពោះទីផ្សារការងារសម្រាប់មុខជំនាញមេកានិកនេះ លោក ជួន ឌី បញ្ជាក់ថា ជំនាញមួយនេះ មានតម្រូវការទីផ្សារការងារច្រើន ។ លោកថា មានក្រុមហ៊ុន សហគ្រាសជាច្រើនត្រូវការអ្នកជំនាញមេកានិក មិនថាកម្រិតមធ្យម ឬវិស្វករនោះទេ ខណៈសិស្សដែលមករៀនចំនួននេះមានតិចតួច ពោលគឺក្នុងមួយឆ្នាំមានសិស្សមិនដល់១ពាន់នាក់ទេដែលរៀនជំនាញមេកានិក ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...
អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...
អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។
សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនចំនួន ៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2024
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៨០កន្លែង...





























