មនុស្សគ្រប់គ្នាបានដឹងពីប៉ះពាល់ដែលបណ្តាលមកពីឥទ្ធីពលពន្លឺព្រះអាទិត្យអាចធ្វើឱ្យមនុស្សមានជំងឺមហារីកស្បែក ឬបង្កឱ្យស្បែកស្រអាប់ប្រសិនពន្លឺប៉ះពាល់ រាងកាយច្រើនពេក ។ ប៉ុន្តែប្រសិនបើមនុស្សស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ នោះវានឹងជួយឱ្យមនុស្សអារម្មណ៍ល្អ បង្កើនវីតាមីន D ជួយសុខភាពឆ្អឹង និងកាត់បន្ថយសម្ពាធឈាមជាដើម ។ នេះបើតាមការចុះផ្សាយរបស់ Tri-City Medical Center ស្តីពីអត្ថប្រយោជន៍នៃការស្រូបយកពន្លឺព្រះអាទិត្យដែលអាចជួយទៅដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក ។
១. បង្កើនវីតាមីន D ៖ វីតាមីន D មានមុខងារសំខាន់ៗមួយចំនួននៅក្នុងរាងកាយរបស់មនុស្ស ។ វាជួយបន្ថយការរលាក និងកែប្រែការលូតលាស់កោសិកាបានល្អ ។ ព្រះអាទិត្យជាប្រភពធម្មជាតិដ៏ល្អបំផុតនៃវីតាមីន D បើអ្នកចំណាយពេលត្រឹមតែ ៥ ទៅ១៥ នាទី ស្រូបយកពន្លឺព្រះអាទិត្យពីរបីដងក្នុងមួយសប្តាហ៍ នោះ អ្នកនឹងកត់សម្គាល់ពីភាពខុសគ្នា ។ អ្នកគួរចេញទៅខាងក្រៅដើម្បីស្រូបយកពន្លឺព្រះអាទិត្យដោយផ្ទាល់នៅលើដៃ និងមុខរបស់អ្នក នោះនឹងទទួលបានវីតាមីនចាំបាច់មួយនេះ។ គ្រាន់តែចាំថាត្រូវប្រើឡេការពារកម្តៅថ្ងៃ ប្រសិនបើអ្នកនៅខាងក្រៅលើសពី ១៥ នាទី។

២. អារម្មណ៍ប្រសើរឡើង ៖ វានឹងធ្វើឱ្យអារម្មណ៍អ្នកសប្បាយចិត្ត និងរីករាយកាន់តែច្រើន។ ការស្រាវជ្រាវរបស់ BYU បានរកឃើញថា មនុស្សមានបញ្ហាសុខភាពផ្លូវចិត្តមានច្រើន ចំពោះមនុស្សដែលទទួលពន្លឺព្រះអាទិត្យតិចតួចបំផុត។ ផ្ទុយទៅវិញ មនុស្សដែលតែងតែប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យក្នុងកម្រិតត្រឹមត្រូវអាចជួយឱ្យសុខភាពផ្លូវចិត្តពួកគេមានភាពល្អប្រសើរច្រើន។

៣. ពន្លឺព្រះអាទិត្យជួយឱ្យមនុស្សគេងលង់លក់ស្រួល ៖ សារធាតុ serotonin ដែលអ្នកស្រូបពីកាំរស្មីព្រះអាទិត្យវាបានបង្កើនអារម្មណ៍របស់អ្នក ហើយវាក៏អាចជួយអ្នកឱ្យបានសម្រាកបានច្រើននៅពេលយប់។ ការធ្វើការរួមគ្នាជាមួយនឹងសារធាតុ serotonin និងសារធាតុ melatonin ជាសារធាតុគីមីនៅក្នុងខួរក្បាលរបស់អ្នក វានឹងធ្វើឱ្យអ្នកគេងលក់បានយូរ ។

៤. ឆ្អឹងរឹងមាំ ៖ អត្ថប្រយោជន៍ជាក់លាក់បំផុតមួយនៃវីតាមីន D គឺធ្វើឱ្យឆ្អឹង និងធ្មេញរឹងមាំ។ ហេតុនេះអ្នកត្រូវស្រូបយកកាំរស្មីព្រះអាទិត្យក្នុងកម្រិតសមស្របដើម្បីបង្កើនវីតាមីន D ជួយឆ្អឹងរបស់អ្នកឱ្យកាន់រឹងមាំឡើង។ លើសពីនេះ ការទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក៏ជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូមបានល្អផងដែរ។
៥. រក្សាសម្ពាធឈាមល្អ ៖ នៅពេលដែលពន្លឺព្រះអាទិត្យប៉ះស្បែក រាងកាយរបស់អ្នកបញ្ចេញសារធាតុម្យ៉ាងហៅថា nitric oxide ចូលទៅក្នុងឈាមរបស់អ្នក។ សមាសធាតុនេះវានឹងកាត់បន្ថយសម្ពាធឈាមនឹងធ្វើសុខភាពបេះដូងប្រសើរឡើង។ ការរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ មួយវិញទៀតអារម្មណ៍ល្អនៃការសំរាកបានគ្រប់គ្រាន់ ក៏អាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដោយធម្មជាតិបានផងដែរ ។ ដូច្នេះការបង្កើនសុភមង្គលរបស់អ្នកដោយការស្រូបកាំរស្មីក៏ជួយក្នុងការរក្សាសម្ពាធរបស់បានដូចគ្នា។

ជារួមមក ព្រះអាទិត្យអាចជាមិត្តល្អបំផុតរបស់រាងកាយមនុស្ស បើសិនជាអ្នកស្រូបយកពន្លឺព្រះអាទិត្យបានត្រឹមត្រូវ។ វាមិនត្រឹមតែជួយបង្កើនអារម្មណ៍ល្អ ឬជាផ្នែកដ៏មានប្រសិទ្ធភាពនៃការព្យាបាលសម្រាប់ជំងឺធ្លាក់ទឹកចិត្តនោះទេ ប៉ុន្តែកាំរស្មីព្រះអាទិត្យមានអត្ថប្រយោជន៍សំខាន់សម្រាប់សុខុមាលភាពរាងកាយរបស់មនុស្សគ្រប់គ្នា ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...
អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2023
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើសសិស្ស និស្សិតទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍ចំនួន ៣៤៨៥នាក់។





























