ភ្នំពេញ – លទ្ធផលឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅថ្មីៗនេះ មានបេក្ខជនជាប់ជាស្ថាពរចំនួនជាង ៧ម៉ឺននាក់ ដោយក្នុងនោះភាគរយសិស្សដែលប្រឡងធ្លាក់ក៏មានចំនួនច្រើនផងដែរ ។ ទន្ទឹមគ្នានេះ បើទោះជាសិស្សានុសិស្សប្រឡងជាប់ ឬធ្លាក់បាក់ឌុបក៏ពិតមែនចាំបាច់ត្រូវតែមានផែនការទុកមុនដូចគ្នា អ្នកប្រឡងជាប់តើត្រូវធ្វើអ្វីបន្តទៀត? ហើយអ្នកប្រឡងធ្លាក់បាក់ឌុប តើមានជម្រើសអ្វីខ្លះ?

លោក ភាព សុភ័ក បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យកម្ពុជា និងកំពុងសិក្សាជំនាញពាណិជ្ជកម្មនៅវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា ប្រសិនបើសិស្សានុសិស្សខិតខំរៀនសូត្រនៅថ្នាក់វិទ្យាល័យអស់ពីសមត្ថភាពរបស់ខ្លួន ហើយលទ្ធផលប្រឡងមិនល្អ នោះត្រូវទទួលយកការពិតមួយនេះ ។ លទ្ធផលបាក់ឌុបមិនអាចកំណត់វាសនារបស់មនុស្សបានឡើយ ។

ទន្ទឹមគ្នានេះ សម្រាប់សិស្សដែលប្រឡងបាក់ឌុបមិនជាប់កុំអស់សង្ឃឹម លោក ភាព សុភ័ក បានប្រាប់ពីជម្រើស ៤យ៉ាងដែលសិស្សានុសិស្សអាចពិចារណាសម្រាប់ដំណើរជីវិតសិក្សា និងការងារ ។

ទី១. ដាក់ចិត្តដាក់កាយខំរៀនម្ដងទៀត ៖ សិស្សដែលប្រឡងមិនជាប់អាចសម្រេចចិត្តរៀនម្ដងទៀតបាន ព្រោះក៏មានសិស្សភាគច្រើនបើទោះជាប្រឡងធ្លាក់ គាត់អាចរៀនមួយឆ្នាំទៀតដោយមិនខ្មាស់អៀនជាមួយអ្នកជុំវិញខ្លួននោះឡើយ ។ ម៉្យាងវិញទៀត ការរៀនថ្នាក់ទី១២ មួយឆ្នាំទៀត គឺសម្រាប់សិស្សខ្សោយ ដែលចង់ពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំង ហើយបង្ករលក្ខណៈងាយស្រួលសម្រាប់គាត់ពេលរៀនបន្តនៅសាកលវិទ្យាល័យខាងមុខ ។ ជាពិសេស ជំនាញមួយចំនួនដែលមាននៅសាកលវិទ្យាល័យទាមទារឱ្យសិស្សមានសញ្ញាបត្របាក់ឌុបទើបអាចចូលរៀនបន្តនៅថ្នាក់បរិញ្ញាបត្របាន ។
ទី២. រៀនបរិញ្ញាបត្ររង ៖ សិស្សដែលប្រឡងបាក់ឌុបមិនជាប់ នៅតែមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យបាន គឺរៀនបរិញ្ញាបត្ររង ។ លើសពីនេះ នៅតាមសាកលវិទ្យាល័យមួយចំនួនមានថ្នាក់បរិញ្ញាបត្ររងដែលតម្រូវឱ្យសិស្សរៀនរយៈពេលពីរឆ្នាំ ហើយសញ្ញាបត្រទទួលបានមានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុប ។ យ៉ាងណាមិញ ប្រសិនបើសិស្សមិនចង់រៀនមួយឆ្នាំទៀតក៏អាចដាក់ស្វ័យរិន ហើយរកការងារធ្វើសិន ដល់ថ្ងៃប្រឡងចាំទៅប្រឡងក៏បាន ។
ទី៣. រៀនជំនាញបច្ចេកទេស ៖ ប្រសិនបើសិស្សានុសិស្សមិនចង់បន្តការសិក្សា ក្រោយប្រឡងបាក់ឌុបមិនជាប់ សិស្សក៏អាចរៀនជំនាញបច្ចេកទេសបាន ។ លើសពីនេះ ការរៀនជំនាញបច្ចេកទេស គឺជាជម្រើសល្អមួយដែលសិស្សានុសិស្សអាចស្វែងរករៀនបានប្រសិនបើយើងស្រឡាញ់ជំនាញណាមួយ ហើយមានបំណងចាប់យកធ្វើជាមុខរបរចិញ្ជឹមជីវិតនៅថ្ងៃអនាគតបាន ។ ទន្ទឹមគ្នានេះ វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ សិស្សអាចសិក្សាបានដោយឥតបង់ថ្លៃសិក្សា ដែលអាចស្វែងរកព័ត៌មាននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
ទី៤. រៀនធ្វើអាជីវកម្មបន្តពីឪពុកម្ដាយ ៖ សិស្សមួយចំនួនដែលមានការជួយជ្រោមជ្រែងពីឪពុកម្ដាយ អាចជួយការងារអាជីកម្មរបស់ឪពុកម្ដាយបាន ។ លើសពីនេះ ក្រោមពេលប្រឡងបាក់ឌុបចប់សិស្សក៏អាចមានអាជីវកម្មផ្ទាល់ខ្លួនដែលបន្តពីឪពុកម្ដាយ និងអាចចាប់ផ្ដើមសាកល្បងក្នុងការធ្វើអាជីវកម្មតែម្ដង ។ ម៉្យាងវិញទៀត បើទោះជាប្រឡងបាក់ឌុបមិនជាប់ ហើយអ្នកចង់ធ្វើអាជីវកម្មក៏ពិតមែនអ្នកក៏ត្រូវខំប្រឹងរៀនបន្ថែមដើម្បីឱ្យមានចំនេះដឹងច្រើនទាក់ទងទៅនឹងការធ្វើអាជីវកម្មឱ្យបានល្អប្រសើរ ។ ឧទាហរណ៍ ជាងម៉ាស៊ីនត្រជាក់ ជាងភ្លើង ជួសជុលទូរស័ព្ទ និងជំនាញជាច្រើនទៀត ។
តាមការបញ្ជាក់របស់ លោក ភាព សុភ័ក សិស្សានុសិស្សដែលប្រឡងបាក់ឌុបមិនជាប់អាចពិចារណាជម្រើសខាងលើ ថាខ្លួនគួររៀនមួយឆ្នាំទៀត ឬរៀនបន្តថ្នាក់បរិញ្ញាបត្ររង ដាក់ស្វ័យរិន ឬបន្តរៀនជំនាញបច្ចេកទេស ឬមានចំណូលចិត្តចង់ធ្វើអាជីវកម្ម សុទ្ធសឹងជាជម្រើសល្អសម្រាប់សិស្សានុសិស្សទាំងអស់គ្នា ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/07/2023
កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...
ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2023
កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...






























